Posts tagged as "CPP"

សម រង្ស៊ី៖ បរទេស​ឈ្មាន​ពាន​ឲ្យ​ខ្មែរ​ស៊ី​ឈ្នួល បង្ក​វិបត្តិ​នយោបាយ​នៅ​កម្ពុជា

សម រង្ស៊ី៖ បរទេស​ឈ្មាន​ពាន​ឲ្យ​ខ្មែរ​ស៊ី​ឈ្នួល បង្ក​វិបត្តិ​នយោបាយ​នៅ​កម្ពុជា

ទិដ្ឋភាពមួយផ្នែក ដែលអាជ្ញាធរ​រដ្ឋាភិបាល គ្រប់គ្រងដោយ​គណបក្ស​ប្រជាជនកម្ពុជា តែងតែលើកឡើង​មិន​ដាច់​ពីមាត់ ទាក់ទងនឹងការចាប់ចង ផ្ទុះរឿងរ៉ាវថ្មីៗ​ជាបន្តបន្ទាប់នោះ គឺជាករណីរបស់តុលាការ «សុទ្ធសាធ» ហើយ​មិន​ពាក់ព័ន្ធ​នឹងនយោបាយទេ។ ប៉ុន្តែសម្រាប់​ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​​​នៅក្រៅប្រទេស ដើម្បីគេចពីការចាប់ចងនោះ បានលើកឡើង ថាវិបត្តិនយោបាយសព្វថ្ងៃនេះ ត្រូវ​បាន​បង្ក​ឡើង ក្នុងផលប្រយោជន៍ចំនួនពីរ។

«បរទេសឈ្លានពាន បញ្ជា(មក)អ្នកស៊ីឈ្នួលគេ ដើម្បីបង្កវិបត្តិ...»

ថ្លែងនៅក្នុងកម្មវិធី «វេទិការអ្នកស្ដាប់» វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃពុធ ទី១៥ ខែមិថុនានេះ លោក សម រង្ស៊ី បាន​ពន្យល់ចំពោះផលប្រយោជន៍ទីមួយថា គឺដើម្បីបិតបាំងបញ្ហាជាតិធំៗ និងបញ្ហាអាយុជីវិតប្រទេសជាតិ ដោយ​យកតែរឿងកំប៉ិចកំប៉ុក រឿងផ្ទាល់ខ្លួន រឿងបុគ្គល យកមកលាតត្រដាង។ លោក រង្ស៊ី បានរៀបរាប់ថា៖ [...]

អតីត​«សមមិត្ត»​ដ៏​សំខាន់​ម្នាក់​របស់ CPP បាន​លា​ចាក​លោក

អតីត​«សមមិត្ត»​ដ៏​សំខាន់​ម្នាក់​របស់ CPP បាន​លា​ចាក​លោក

ជីវិតមិនទៀង តែសេចក្ដីមរណៈ​ទៀងសម្រាប់ជីវិត។ លោក សាយ ភូថង អតីតសមមិត្តសមាជិក ការិយាល័យ​នយោបាយមជ្ឈឹមបក្ស អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ  និងសព្វថ្ងៃ ជាសមាជិកគណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បានទទួលមរណភាព នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ វេលាម៉ោង៥ និង០៦នាទី នៅ​ក្នុង​មន្ទីរពេទ្យមួយ នារាជធានីបាងកក ប្រទេសថៃ។ នៅមុនមរណភាព លោក សាយ ភូថង មានជន្មាយុ ៩៦ឆ្នាំ ហើយ​លោក​បាន​ធ្លាក់ខ្លួន មានជំងឺតាំងពីច្រើនខែមកហើយ។

សម្រាប់ប្រជាពលរដ្ឋខ្មែរមួយភាគ ជាពិសេសសម្រាប់​គណបក្សប្រជាជនកម្ពុជាតែម្ដង លោក សាយ ភូថង ជាឥស្សរជនដ៏សំខាន់ម្នាក់ ដែលបានលះបង់ និងបូជាអ្វីៗគ្រប់​យ៉ាង ​ក្នុងការ​រំដោះប្រទេសកម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍​​ខ្មែរក្រហម។ តែសម្រាប់ពលដ្ឋខ្មែរមួយភាគទៀត យល់ថាលោក សាយ ភូថង ក៏ដូចជា​មេ​ដឹកនាំ​កម្ពុជា​​មួយចំនួនទៀត នៅក្នុងគណបក្សប្រជាជនកម្ពុជា សុទ្ធតែត្រូវបានវៀតណាមបណ្ដុះបណ្ដាល [...]

ហ៊ុន សែន៖ រឿង​អ្នក​បន្លំ​ផែនទី ជា​សមត្ថកិច្ច​តុលាការ

ហ៊ុន សែន៖ រឿង​អ្នក​បន្លំ​ផែនទី ជា​សមត្ថកិច្ច​តុលាការ

«រឿងអ្នកខ្លះបន្លំផែនទី អ្នកខ្លះបន្លំនេះ (បន្លំនោះ) អាហ្នឹងសមត្ថកិច្ចតុលាការ» នេះ ជាការថ្លែងជាសាធារណៈ របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកាន់តំណែង ជាងបីទសវត្សន៍នៅកម្ពុជា ដើម្បីជាប្រតិកម្ម​ទៅ​នឹង​សំណើរ​ជួបចរចា រវាងគណបក្សទាំងពីរ ដែល​មាន​អសនៈនៅក្នុងរដ្ឋសភា។

លោកនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្ស​ប្រជាជនកម្ពុជា​-កំពុងកាន់​អំណាច​ផង​នោះ បានលើក​ជា​ចំណោទ ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹក​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ ថាប្រសិនវាជារឿង​របស់តុលាការ​អញ្ចឹង​ទេ ហេតុដូចម្ដេច «ក៏ឲ្យគណបក្សប្រជាជនកម្ពុជា ទៅចរចាជំនួស?» លោក បានថ្លែងឡើងថា៖ «អត់ទេ! វាខុសរឿង កុំចាប់គណបក្សប្រជាជនឲ្យទទួលខុសត្រូវ»។

យ៉ាងហោចមន្ត្រីពីររូប របស់គណបក្សប្រឆាំង មានលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរ [...]

សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា

សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា

សភាអ៊ឺរ៉ុបនៅថ្ងៃព្រហស្បត្តិ៍នេះ បានធ្វើការស្នើសុំ ទៅការិយាល័យអ៊ឺរ៉ុប​ដើម្បីកិច្ចការខាងក្រៅ ហៅ​កាត់​ជា​ភាសា​បារាំងថា «SEAE» ឲ្យចាត់«វិធានការណាក៏ដោយ ដើម្បីឲ្យជំនួយផ្នែកហិរញ្ញវត្ថុ របស់សហគមន៍អ៊ឺរ៉ុប ទៅ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវតែផ្សារភ្ជាប់គ្នា ជាមួយនឹងស្ថានការណ៍សិទ្ធិមនុស្ស ដ៏ប្រសើរមួយ នៅក្នុងប្រទេសនេះ»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សភាអ៊ឹរ៉ុប ចេញផ្សាយឲ្យដឹង នៅក្នុងថ្ងៃតែមួយ។

សហគមន៍អ៊ឺរ៉ុប ជាដៃគូផ្ដល់ជំនួយ​ដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា។ សហគមន៍នេះ គ្រោងផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់ ប្រមាណជា ៤១០លានអ៊ឺរ៉ូ (៤៦០លានដុល្លារ) នៅក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​​រយៈពេល ពីឆ្នាំ២០១៤ ទៅដល់ឆ្នាំ២០២០ខាងមុខ។

ការស្នើសុំនេះ បានធ្វើឡើង បន្ទាប់ពីសមាជិកសភាអ៊ឺរ៉ុបជាច្រើននាក់ បានធ្វើ

ហ៊ុន សែន ប្រាប់ កឹម សុខា ឲ្យ​ដេក​ក្នុង​បន្ទប់​៤ម៉ែត្រ​៤ជ្រុង​បន្ត​ទៀត​ចុះ

ហ៊ុន សែន ប្រាប់ កឹម សុខា ឲ្យ​ដេក​ក្នុង​បន្ទប់​៤ម៉ែត្រ​៤ជ្រុង​បន្ត​ទៀត​ចុះ

«ឌឺដងចងជាជម្លោះ» តែបើតាមមើលទៅ មិនមែន​«ឈ្លោះព្រោះស្រឡាញ់» ដូចនៅក្នុង​ភាពយន្ដ​ខ្មែរ​មួយ​ចំនួន​នោះទេ។ ហើយនេះ គឺជាការឌឺដងផ្លែផ្កា​បញ្ឆិតបញ្ឆៀង​ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ដែលនៅ​អង្គុយ​ក្នុង​តំណែង តាំងពីជាង៣ទសវត្សន៍មកហើយ ទៅកាន់«អ្នកខ្លះ» ដែលគេដឹងថា អ្នកខ្លះនោះ គឺជាលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលកំពុងបង្ខាំងខ្លួនឯង នៅក្នុង​ទីស្នាក់ការ​គណបក្ស ដើម្បីបញ្ជៀសពីការចាប់ចង ជាយថាហេតុណាមួយ ពីសំណាក់អាជ្ញាធររដ្ឋ ដែលដឹកនាំដោយ​គណបក្ស​​ប្រជាជន​​កម្ពុជា។

ប៉ុន្តែយ៉ាងហោចណាស់ ក៏ការបញ្ឆិតបញ្ឆៀងនោះ បានធានាឲ្យគេឯងដឹងថា លោកនាយករដ្ឋមន្ត្រី នឹងទុកឲ្យ​លោក កឹម សុខា នៅបន្តស្នាក់នៅ ក្នុងទីស្នាក់ការគណបក្ស ជាបន្តទៅទៀត ដោយលោកនឹង​មិនធ្វើអ្វី​ទាំង​អស់។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «អ្នកឯងចង់នៅដេកកន្លែង ៤ម៉ែត្រ ៤ជ្រុង នៅដេក​(តទៅទៀត​ទៅ) មាន​នរណា​ថាអី»។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...