វិភាគ៖ ប្រើប្រាស់«បន្លាលួស»ឃាំងផ្លូវសាធារណៈ ដូច«ឃុំឃាំង»ពលរដ្ឋ
ការប្រើប្រាស់រនាំងបន្លាលួស មកដាក់បាំងនៅតាមទ្រូងផ្លូវកណ្ដាលរាជធានី ត្រូវបានអ្នករស់នៅក្នុងរាជធានីជាទូទៅ សម្ដែង ការមិនពេញចិត្ត ហើយរហូតមានអ្នកខ្លះបានខឹងសម្បា ដោយបានអូសរនាំងបន្លាលួសទាំងនោះចេញទៀតផង។ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានវាយតម្លៃថា នោះជាមធ្យោបាយ«មិនស៊ីវីល័យ» ហើយមិនដូចទៅនឹងអ្វី ដែលមន្ត្រីជាន់ខ្ពស់ធ្លាប់និយាយថា ខ្លួនចង់ឲ្យកម្ពុជាក្លាយជានិតិរដ្ឋនោះ។
កងកម្លាំងនគរបាល កំពុងពន្លាបន្លាលួស ដាក់បាំងនៅចំនុចមុខវត្តឧណ្ណាលោម។ (រូបថត Thomas Cristofoletti)
រាជធានីភ្នំពេញ - រនាំងបន្លាលួសជាច្រើន ត្រូវបានអាជ្ញាធររដ្ឋាភិបាលត្រៀមបម្រុងទុក តាំងតែពីមានការលេចលឺដំណឹងថា នឹងមានការតវ៉ាដ៏ខ្លាំងក្លាមិនដែលធ្លាប់មាន នៅក្នុងប្រវត្តិនៃការដឹកនាំរបស់ខ្លួន [...]