បក្សសង្រ្គោះជាតិ នឹងរម្លឹកខួបថ្ងៃគប់គ្រាប់បែកឆ្នាំ១៩៩៧
គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ គ្រោងធ្វើពិធីរម្លឹកខួបលើកទី១៧ ថ្ងៃគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនា កាលពី១៧ឆ្នាំមុន ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត១៦នាក់ និងអ្នករងរបួសធ្ងន់ស្រាលជា១៥០នាក់ផ្សេងទៀត ហើយកំពុងតែស្រែកទាមទារយុត្តិធម៌មកដល់សព្វថ្ងៃ។
ជនរងគ្រោះបន្ទាប់ពីការគប់គ្រាប់បែកដៃ នៅមុខរដ្ឋសភាចាស់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត ឯកសារ)
វិបត្តិសង្គម - ក្នុងលិខិតជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ ដែលស្នើសុំការអនុញ្ញាតរៀបចំកម្មវិធី ពីសាលារាជធានីភ្នំពេញ នៅថ្ងៃទី២១ មីនា នេះ បានឲ្យដឹងថា គណបក្សសង្រ្គោះជាតិ នឹងរៀបចំពិធីបង្សុកូលរាប់បាតប្រគេនព្រះសង្ឃចំនួន៥០អង្គ [...]