កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត៖ ប្រធាន​បទ​គន្លឹះ ដើម្បី​បញ្ចប់​វិបត្តិ

«បើយើងបណ្តោយអោយមានការគ្រប់គ្រង់ ដែលធ្វើអោយពលរដ្ឋអស់ជំនឿ យើងយល់ថាវាគ្មាន​ហេតុផលអី​ដែល​ធ្វើអោយគណបក្សសង្រ្គោះជាតិ ទៅចូលប្រជុំក្នុងសភានោះទេ។» នេះជាការលើកឡើងរបស់លោក ស៊ុន ឆ័យ ខណៈពេលគណបក្សសង្គ្រោះជាតិ របស់លោក កំពុងទាមទារអោយមានការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីឈានទៅដំណោះស្រាយ នៃវិបត្តិនយោបាយកន្លងមក។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បើយើងបណ្តោយអោយមានការគ្រប់គ្រង់ ដែលធ្វើអោយពលរដ្ឋអស់ជំនឿ យើងយល់ថាវាគ្មាន​ហេតុផលអី​ដែល​ធ្វើអោយគណបក្សសង្រ្គោះជាតិ ទៅចូលប្រជុំក្នុងសភានោះទេ។» នេះជាការលើកឡើងរបស់លោក ស៊ុន ឆ័យ ខណៈពេលគណបក្សសង្គ្រោះជាតិ របស់លោក កំពុងទាមទារអោយមានការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីឈានទៅដំណោះស្រាយ នៃវិបត្តិនយោបាយកន្លងមក។


ជួរមុខពីឆ្វេងមកស្ដាំ៖ លោក ប៊ិន ឈិន (គណបក្សប្រជាជនកម្ពុជា) និងលោក សុន ឆ័យ (គណបក្សសង្គ្រោះជាតិ) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយកម្ពុជា - «កំណែរទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត» គឺជាប្រធានបទដ៏សំខាន់មួយ ដែលគណបក្ស​ទាំងពីរកំពុងលើកយកមកពិភាក្សា ក៏ដូចជាការទាមទារពីគណបក្សប្រឆាំងផងដែរ ដើម្បីឈានទៅរកដំណោះស្រាយ​បញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ។

លោក ស៊ុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិ បានថ្លែងថា កត្តាចំបងធំដែលធ្វើ អោយគណបក្ស​សង្រ្គោះ​ជាតិចូលរួមក្នុងសភា គណបក្សប្រជាជនគួរតែកំណត់ចំនុចស្ថាប័នបោះឆ្នោតអោយទៅជាស្ថាប័នរដ្ឋសភា និងកំណត់អោយមានការឯកភាពគ្នាជាឯកឆន្ទក្នុងការតែងតាំងសមាសភាពគណកម្មការបោះឆ្នោត។ ការថ្លែង​នេះ​ របស់មន្ត្រីគណបក្សប្រឆាំងរូបនេះ បានធ្វើឡើង នៅបន្ទាប់ពីជំនួបចរចារវាគណបក្សទាំងពីនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤នេះ។

ដោយឡែក លោក ប៊ិន ឈិន ប្រធានក្រុមចរចាមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងពន្យល់ដែរថា «កុំគិតថា គណបក្ស​ប្រជាជនមិនលើក អំពីប្រធានបទកំណែរទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត គឺគាត់លើកដែរទេ វាក៏ជា​ចំនុចសំខាន់​ត្រូវ​ពិភាក្សាដែរ ក៏ប៉ុន្តែកែទម្រង់កំរិតណាយើងមិនទាន់ដឹងទេ។ រីឯការកែទៅជាយ៉ាងម៉េចនោះ គឺបន្ទាប់​សិក្ខាសិលា​ថ្នាក់ជាតិហើយ បើពិភាក្សាហើយដោះស្រាយមិនចេញ ជជែកគ្នាមិនដាច់ស្រេច យើងនឹងសុំយោបល់​ថ្នាក់ដឹកនាំ ដើម្បីដោះស្រាយជាបន្តទៀត។»

សូមបញ្ជាក់ថា បន្ទាប់ពីជំនួបចរចានៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤នេះ ភាគីទាំងពីរគណបក្ស បានចេញនូវសេចក្តី ថ្លែងការណ៍រួមគ្នាមួយ ដោយឯកភាពលើចំណុចចំនួន១៤រួមមាន៖

១. ការរៀបចំ ការចុះឈ្មោះអ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះអ្នក បោះឆ្នោតដើម្បីធានាសិទ្ធបោះឆ្នោតរបស់​ប្រជាពលរដ្ឋ​គ្រប់រូប
២. រៀបចំបង្កើតច្បាប់ ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ
៣. កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត
៤. អព្យាក្រឹតភាព និងសុចរិតភាពនៃសង្គមស៊ីវិល
៥. ប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយផ្សព្វផ្សាយរបស់គណបក្សនយោបាយ
៦. យន្តការនៃការដោះស្រាយវិវាទ
៧. ការសង្កេត ការណ៍បោះឆ្នោត
៨. អព្យាក្រឹតភាពនៃមន្ត្រីរាជការ និងកម្លាំងកម្លាំងប្រដាប់អាវុធ
៩.​ កាលបរិច្ឆេតនៃការបោះឆ្នោត
១០. បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត
១១. កែសម្រួល និងពង្រឹងទោសបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោត
១២. ការឃោសនាបោះឆ្នោត
១៣. ការបោះ ឆ្នោតមេភូមិ
និង១៤. ការស្ទង់មតិ។

ចំណុចទាំង១៤ ខាងលើ នឹងត្រូវគណបក្សទាំងពីរ លើកត្រឡប់យកមកពិភាក្សាគ្នាវិញ នៅថ្ងៃទី២៤ ខែមិនា សប្តាហ៍​ខាងមុខនេះ។ បន្ទាប់ពីជំនួនថ្ងៃនោះដដែល គណបក្សទាំងពីរក៏នឹងគ្រោងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ជុំវិញកំណែ​ទម្រង់ទៅលើស្ថាប័នបោះឆ្នោតនេះដែរ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៧ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...