Posts tagged as "CPP"

សម្ភាស កែម ឡី៖ ស្ថាប័ន​រដ្ឋ​​រង​ឥទ្ធិពល​នយោបាយ ធ្វើ​ឲ្យ​ខូច​តម្លៃ​ខ្លួន

សម្ភាស កែម ឡី៖ ស្ថាប័ន​រដ្ឋ​​រង​ឥទ្ធិពល​នយោបាយ ធ្វើ​ឲ្យ​ខូច​តម្លៃ​ខ្លួន

នូវរាល់លិខិត ឬសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនមួយចំនួន ដែលបានធ្វើការ​គាំទ្រទៅលើសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី៥ ខែមេសាកន្លងមកនេះជាសិទ្ធិរបស់ស្ថាប័ន ឬបុគ្គល ឬក្រុមមនុស្សដែលយល់ថា ជាការប្រសើរដែលត្រូវថ្កោលទោសនោះ។ សម្រាប់ករណីនេះ លោក កែម ឡី អ្នកវិភាគ​ឯករាជ្យ បានចាត់ទុកថាមិនមានអ្វីជាបញ្ហាទេ។ យ៉ាងនេះក្តី លោកនៅតែរិះគន់ទៅលើសកម្មភាព នៃស្ថាប័នរដ្ឋ​ទាំង​នោះថា អាចរងនូវឥទ្ធិពលនយោបាយ ឬជាវប្បធម៌នយោបាយនៅកម្ពុជា។


បណ្ឌិតកែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ នៅក្នុងសន្និសីទការសែតថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារ​អ៊ីមភើរៀល។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - [...]

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

ជាបន្តបន្ទាប់ រាប់ចាប់ពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងសូម្បីព្រះមហាក្សត្រ បានបង្ហាញ​ការ​ខ្វែងគំនិតគ្នា ចំពោះធម្មនុញ្ញភាព ឬភាពជាតំណាងពេញលេញ ឲ្យប្រជាពលរដ្ឋខ្មែរ ទាំងមូលរបស់​ស្ថាប័ន​រដ្ឋសភា​នីតិកាលទី៥នេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋសភានីតិកាលទី៥ មិនទាន់​មាន​លក្ខណៈពហុបក្ស ស្របតាមធម្មនុញ្ញភាព នៅឡើយទេ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

នយោបាយ - លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តី

វិភាគ៖ កុំ​ហៅ​រដ្ឋសភា​នីតិកាល​ទី​ប្រាំ​ថា​មិន​គ្រប់​ទឹក តែ​ជា​កូន​«ក្រៅ​ខោ»

វិភាគ៖ កុំ​ហៅ​រដ្ឋសភា​នីតិកាល​ទី​ប្រាំ​ថា​មិន​គ្រប់​ទឹក តែ​ជា​កូន​«ក្រៅ​ខោ»

រដ្ឋសភាកម្ពុជា ដែលជាប្រកាន់យកតាមរបបប្រជាធិបតេយ្យសេរី ត្រូវតែជារដ្ឋសភាពហុបក្ស និងតំណាងឲ្យជាតិ​ទាំង​មូល ដែលមានតំណាងរាស្ត្រ​យ៉ាងតិច១២០នាក់។ មួយវិញទៀត ដើម្បីក្លាយជានាយករដ្ឋមន្ត្រី រដ្ឋសភាត្រូវជ្រើស​រើស​​តំណាង​រាស្រ្តណាម្នាក់ មកពីគណបក្សដែលមានសម្លេងច្រើនក្នុងរដ្ឋសភា ដើម្បីស្នើសុំសេចក្តីទុកចិត្ត ពី​សមាជិក​រដ្ឋសភាទាំងមូល (ដែលមានតំណាងរាស្ត្រយ៉ាងតិច១២០រូប)។ តែមិនដូច្នេះទេ ព្រោះ«នាយករដ្ឋមន្រ្តីហ៊ុន សែន» ត្រូវ​បាន​តែងតាំងជា​«មុន»​រួចស្រេចដោយព្រះមហាក្សត្រ មុននឹងបញ្ជូនទៅឲ្យរដ្ឋសភាទទួលយល់ព្រម និង​ថែមទាំង​បោះឆ្នោត​គាំទ្រដោយ«លើកដៃ»​ទៅទៀត។ ក្រុមប្រឆាំងបានបរិហារថា សកម្មភាពនេះ​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា កំពុងដើរឈានទៅប្រកាន់​យករបប​«ផ្តាច់ការ»។ តើជាការត្រឹមត្រូវឬទេ?


ទូត​ឥណ្ឌា​ចោទ​សួរ ពី​ភាព​ស្រប​ច្បាប់ របស់​រដ្ឋាភិបាល​កម្ពុជា

ទូត​ឥណ្ឌា​ចោទ​សួរ ពី​ភាព​ស្រប​ច្បាប់ របស់​រដ្ឋាភិបាល​កម្ពុជា

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកឌីនីស ផាតនីក (Dinesh K. Patnaik) បានចោទសួរពីភាពស្របច្បាប់​របស់​រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ដែលបង្កើតឡើងដោយឯកបក្ស ខណៈគណបក្សមួយទៀត បដិសេធមិនទទួលស្គាល់ និងបន្តធ្វើពហិការ នៅនីតិកាលទី៥នេះ នៅឡើយ។


ខាងមុខ៖ លោក ហេង សំរិន (ខាងឆ្វេង) និងលោក ហ៊ុន សែន ក្នុងថ្ងៃបើកនិតិកាលទីប្រាំនៃរដ្ឋសភា ថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - «លទ្ធផលបោះឆ្នោតបានប្រកាសរួចហើយ ហើយសមាជិកសភាក៏បានតែងតាំងហើយដែរ ប៉ុន្តែ​គណបក្ស​មួយមិនព្រមចូលប្រជុំសភា។ កម្ពុជាមានប្រព័ន្ធពហុបក្សនិយម ប៉ុន្តែគណបក្សជាប់ឆ្នោតមួយ​ផ្សេងទៀត​មិនបានចូលរួម ដូច្នេះខ្ញុំគ្រាន់តែចង់លើកជាសំណួរ ថាតើតាមនិយមន័យច្បាប់ [...]

ប្រតិកម្ម ជុំ​វិញការរិះគន់លើ«​ឯករាជ្យភាព» ​របស់​សង្គម​ស៊ីវិល

ប្រតិកម្ម ជុំ​វិញការរិះគន់លើ«​ឯករាជ្យភាព» ​របស់​សង្គម​ស៊ីវិល

ជាបន្តបន្ទាប់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់សង្គមស៊ីវិល និងអង្គភាពសារព័ត៌មាន មួយចំនួន ថាបានធ្វើការដោយមិនឯករាជ្យ គឺបានលំអៀងទៅរកគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ហើយមានចេតនាវាយប្រហារ លើរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។


សន្និសិតកាសែតរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - ឆ្លើយតបនឹងបញ្ហានេះ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោត​នៅ​កម្ពុជា និងជាអ្នកវិភាគឯករាជ្យ បានពន្យល់ថា គេត្រូវទទួលស្គាល់ថា មានសង្គមស៊ីវិលមួយចំនួនបានដើរតួនាទី ជាឧបករណ៍របស់អ្នកនយោបាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...