Posts tagged as "CPP"

កឹម សុខុន ប្អូន​បង្កើត កឹម សុខា បាន​ឡើង​ជា​ឧត្តម​សេនីយ៍​ឯក​ផ្កាយ៣

កឹម សុខុន ប្អូន​បង្កើត កឹម សុខា បាន​ឡើង​ជា​ឧត្តម​សេនីយ៍​ឯក​ផ្កាយ៣

យោងតាមព្រះរាជក្រឹត្យ លេខនស/រកត/០២១៥/១៣៩ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ លោក កឹម សុខុន ដែលជា​នាយ​នគរបាលជាតិ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ១២៦៤៧ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ផ្កាយ២ ត្រូវបាន​ដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក មានផ្កាយ៣ពាក់លើស្មា។

បន្ទាប់ពីចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា លោក កឹម សុខុន ដែលជំនាញខាងរិះគន់ និងបកអាក្រាតកេរ្តិ៍ របស់​បងប្រុសបង្កើតរបស់ខ្លួន គឺលោក កឹម សុខា នោះ ត្រូវបានរដ្ឋាភិបាលកម្ពុជា តម្លើងតំណែងឱ្យជាលំដាប់។ លោក កឹម សុខុន ធ្លាប់ត្រូវបានតែងតាំង ជាអនុប្រធាន នាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ តាមអនុក្រឹត្យរបស់​រដ្ឋាភិបាល ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ និងត្រូវបានតែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាលនីតិកាល ទី៥នៃរដ្ឋសភា មាន​ឋានៈ​ស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១១៣/១៣០៣ ចុះថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៣ ។ ក្រោយមកទៀត [...]

សេចក្តី​ព្រាង​ច្បាប់​ទាំង​ស្រុង ​ស្តី​ពី​«ការ​បោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្រ្ត»​ថ្មី

សេចក្តី​ព្រាង​ច្បាប់​ទាំង​ស្រុង ​ស្តី​ពី​«ការ​បោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្រ្ត»​ថ្មី

ក្រុមការងារទាំងពីរគណបក្ស បាន​ឯកភាពគ្នាទាំងស្រុង កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥នេះ ទៅលើខ្លឹមសារ នៃច្បាប់​បោះ​ឆ្នោតថ្មី ដ៏ចម្រូងចម្រាស់។ សេចក្តីព្រាង ដែលបានបញ្ចប់រួចរាល់នេះ មាន១២ ជំពូក។ ១២ជំពូកនេះ មានចែង​ដូច​តទៅ៖

ជំពូកទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ ដែលមាន៤ មាត្រា ចាប់ពីមាត្រា១ ដល់មាត្រា៤។
ជំពូកទី២ ចែងអំពីប្រព័ន្ធបោះឆ្នោត និងការកំណត់អាសនៈ ដែលរួមមាន២មាត្រា ចាប់៥ ដល់៦។
ជំពូកទី៣ ចែងអំពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ដែលរួមមាន១៦មាត្រា ចាប់ពី​មាត្រា​៧ ដល់មាត្រ២២។
ជំពូកទី៤ ចែងអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ដែល​រួមមាន១៥មាត្រ ចាប់ពីមាត្រា២៣ ដល់មាត្រា៣៧។
ជំពូកទី៥ ចែងអំពីការិយាល័យបោះឆ្នោត ដែលរួមមាន៦មាត្រា ចាប់ពីមាត្រា៣៨ [...]

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្រ្ត បាន​បញ្ចប់​ជា​ស្ថាពរ

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្រ្ត បាន​បញ្ចប់​ជា​ស្ថាពរ

បន្ទាប់ពីធ្វើការពិភាក្សាគ្នា ជាបន្តបន្ទាប់ លើខ្លឹមសារ នៃសេចចក្តីព្រាងសេចក្តីរស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាង​រាស្រ្ត បានចំនួន២៧លើក ចាប់តាំងពីខែធ្នូ ឆ្នាំ១០១៤ ដល់ខែមីនា ឆ្នាំ២០១៥ ក្រុមការងារទាំងពីរគណបក្ស បាន​ឯកភាពគ្នាទាំងស្រុង ទៅលើខ្លឹមសារ នៃច្បាប់បោះឆ្នោតថ្មីនេះ។ សេចក្តីព្រាង ដែលបានបញ្ចប់រួចរាល់នេះ មាន១២ ជំពូក។ ១២ជំពូកនេះ មានចែងដូចតទៅ៖

ជំពូកទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ ដែលមាន៤ មាត្រា ចាប់ពីមាត្រា១ ដល់មាត្រា៤។
ជំពូកទី២ ចែងអំពីប្រព័ន្ធបោះឆ្នោត និងការកំណត់អាសនៈ ដែលរួមមាន២មាត្រា ចាប់៥ ដល់៦។
ជំពូកទី៣ ចែងអំពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ដែលរួមមាន១៦មាត្រា ចាប់ពីមាត្រា៧ ដល់មាត្រ២២។
ជំពូកទី៤ ចែងអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត [...]

នៅ​ពេល​ដែល​ច្បាប់​បោះ​ឆ្នោត​ថ្មី រំលោភ​រដ្ឋ​ធម្មនុញ្ញ... មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម

នៅ​ពេល​ដែល​ច្បាប់​បោះ​ឆ្នោត​ថ្មី រំលោភ​រដ្ឋ​ធម្មនុញ្ញ... មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម

ការអនុញ្ញាតឱ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រីរាជការស៊ីវិល អាចមានសិទ្ធិចូលរួម ឃោសនាបោះឆ្នោត និង​ហាមឃាត់ ចំពោះអង្គការសង្គមស៊ីវិល ទាំងជាតិ និងអន្តរជាតិ បាននឹងកំពុងអនុវត្តផ្ទុយ ដោយរំលោភ ទៅលើច្បាប់​រដ្ឋ​ធម្មនុញ្ញ។ នេះបើតាមការអះអាងរបស់លោក អំ សំអាត មន្រ្តីសម្របសម្រួលផ្នែកបច្ចេកទេស នៃអង្គការលីកាដូ។

លោក អំ សំអាត បានថ្លែងរៀបរាថា ប្រជាពលរដ្ឋ រួមទាំងអង្គការសង្គមស៊ីវិល ចង់ឱ្យមន្ត្រី នគរបាល យោធា តុលាការ និង​មន្ត្រីរាជការស៊ីវិល ឈរលើជំហរឯករាជ្យភាព។ គាត់អាចមានសិទ្ធិ ស្រលាញ់គណបក្សយោបាយណាមួយ ប៉ុន្តែ​ការ​បំពេញតួនាទីរបស់ពួកគាត់ ត្រូវតែអព្យាក្រិត ប្រសិនបើអនុញ្ញាតឲ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រី​រាជការ​ស៊ីវិល អាចមានសិទ្ធិចូលរួម ឃោសនាបោះឆ្នោតបាន មានន័យថា ការបំពេញតួនាទីរបស់គាត់ លែងអព្យាក្រិត្យហើយ។ លោកបាននិយាយថា៖ «អញ្ចឹង នៅពេលដែលគណបក្ស របស់ពួកគាត់មានបញ្ហា [...]

ប្រតិកម្ម​ប្រឆាំង​បំណង ហ៊ុន សែន ដែល​ចង់​ប្តូរ​បក្ស​ជាប់​ឆ្នោត ពេល​បើក​សភា​ដំបូង

ប្រតិកម្ម​ប្រឆាំង​បំណង ហ៊ុន សែន ដែល​ចង់​ប្តូរ​បក្ស​ជាប់​ឆ្នោត ពេល​បើក​សភា​ដំបូង

លោក ហ៊ុន សែន កំពុងតែបន្ទាបតម្លៃ នៃឆន្ទៈរាស្រ្ត ដែលបានបោះឆ្នោតគាំទ្រ ទៅឲ្យគណបក្សនយោបាយមួយ ដែល​លោក​កំពុងមានចេតនា ទម្លាក់ចោលនោះ។ នេះជាប្រតិកម្មទូទៅ របស់ក្រុមមន្ត្រីសង្គមស៊ីវិល ប្រឆាំងទៅនឹងការលើក​ឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានថ្លែងថា នឹងដាក់បញ្ចូលបញ្ញត្តិថ្មី នៅក្នុងច្បាប់ គ.ជ.ប ថ្មី ឲ្យ​ជំនួសគណបក្សជាប់ឆ្នោត ពហិការមិនចូលសភា ដោយគណបក្សមិនជាប់ឆ្នោត ដើម្បីបញ្ជៀស ភាពជាប់គាំង​នយោបាយ ក្រោយការបោះឆ្នោតនោះ។

នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លោក គល់ បញ្ញា ក្នុងកិច្ចសម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានបង្ហាញការទទួលស្គាល់ ក្នុងការកំណត់ភាពជាក់លាក់ នៃការចូលរួមរបស់តំណាងរាស្រ្ត នៃគណបក្សជាប់ឆ្នោត។ តែលោកមិនគាំទ្រនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់រំលាយ​គណបក្ស ដែលកើតឡើងពីឆន្ទៈរាស្រ្ត ដោយច្បាប់នោះឡើយ។

លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...