កឹម សុខុន ប្អូន​បង្កើត កឹម សុខា បាន​ឡើង​ជា​ឧត្តម​សេនីយ៍​ឯក​ផ្កាយ៣

ប្អូនប្រុសបង្កើត របស់លោក កឹម សុខា គឺលោក កឹម សុខុន ដែលបានចុះចូល ជាមួយគណបក្សកាន់អំណាច ធ្លាប់បក​អាក្រាត​បង​ឯង យ៉ាងហុយដីនោះ ត្រូវបានដំឡើងឋានន្តរស័ក្តិ តាមរយៈព្រះរាជក្រិត្យមួយ ទៅជាឧត្តមសេនីយ៍ឯក ដែលស្មើនឹងផ្កាយ៣។
Loading...
  • ដោយ: ប្រាថ្នា ដោយ៖ ប្រាថ្នា ([email protected]) - ភ្នំពេញថ្ងៃទី១៤ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 14, 2015
  • ប្រធានបទ: ថានៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យោងតាមព្រះរាជក្រឹត្យ លេខនស/រកត/០២១៥/១៣៩ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ លោក កឹម សុខុន ដែលជា​នាយ​នគរបាលជាតិ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ១២៦៤៧ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ផ្កាយ២ ត្រូវបាន​ដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក មានផ្កាយ៣ពាក់លើស្មា។

បន្ទាប់ពីចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា លោក កឹម សុខុន ដែលជំនាញខាងរិះគន់ និងបកអាក្រាតកេរ្តិ៍ របស់​បងប្រុសបង្កើតរបស់ខ្លួន គឺលោក កឹម សុខា នោះ ត្រូវបានរដ្ឋាភិបាលកម្ពុជា តម្លើងតំណែងឱ្យជាលំដាប់។ លោក កឹម សុខុន ធ្លាប់ត្រូវបានតែងតាំង ជាអនុប្រធាន នាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ តាមអនុក្រឹត្យរបស់​រដ្ឋាភិបាល ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ និងត្រូវបានតែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាលនីតិកាល ទី៥នៃរដ្ឋសភា មាន​ឋានៈ​ស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១១៣/១៣០៣ ចុះថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៣ ។ ក្រោយមកទៀត លោក ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រហូតដល់​តម្លើង​ថានៈ ដល់ពាក់ផ្កាយបី ដូចបច្ចុប្បន្ននេះ។

កាលពីអំឡុងពេលបោះឆ្នោត សម្រាប់អាណត្តិទី៥នេះ ទាំងនៅក្នុងបណ្តាញផ្សព្វផ្សាយ និងនៅក្នុងការឃោសនា​បោះ​ឆ្នោត លោក កឹម សុខុន ជាប្អូនប្រុសបង្កើតរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធាន​ទី១នៃរដ្ឋសភានីតិកាលទី៥ បានធ្វើការរិះគន់យ៉ាងជូរចត់ ទៅលើគណបក្សសង្គ្រោះជាតិ ជាពិសសបងប្រុសបង្កើត​របស់​ខ្លួន៕

ចង់ដឹងថា តើលោក ខឹម សុខុន មានថ្វីមាត់យ៉ាងណា ក្នុងការថ្លែងទៅរកពលរដ្ឋម្ដងៗ សូមទស្សនាដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...