សម រង្ស៊ី៖ ហ៊ុន សែន ទៅយួនប៉ុន្មានថ្ងៃមកវិញផ្ទុះហិង្សាតែម្តង
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហាញនូវការចាប់អារម្មណ៍របស់ខ្លួន ចំពោះវត្តមាននៃលោក ហ៊ុន សែន នៅក្នុងប្រទេសវៀតណាមថា លោក ហ៊ុន សែន បន្ទាប់ពីទៅប្រទេស«យួន»ប៉ុន្មានថ្ងៃ ត្រលប់មកវិញផ្ទុះអំពើហិង្សាតែម្តង។ ផ្ទុះហិង្សា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន ៣០ នាក់។
លោក សម រង្ស៊ី នៅមុខសំណាក់ព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប-អង្គរ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា -គ្រាន់តែឆ្នាំថ្មីឆ្នាំ ២០១៤ ឈានចូលមកដល់មិនបានប៉ុន្មានថ្ងៃផង កម្ពុជាបានរីកមុខល្បីសុសសាយនៅពាសពេញសកលលោក។ ភាពល្បីល្បាញរបស់កម្ពុជាប្រាប់ទៅពិភពលោក គឺការកាប់សម្លាប់បង្ហូឈាមខ្មែរគ្នាឯង [...]