បាតុកម្មរបស់ ម៉ម សូណង់ដូ រងការបង្រ្កាបចាស់ដៃពីសមត្ថកិច្ច
ការដង្ហែក្បួនតវ៉ារបស់លោក ម៉ម សូណង់ដូ នៅព្រឹក ថ្ងៃទី២៧ ខែមករា នេះត្រូវបានទទួលការបង្រ្កាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងប៉េអ៊ឹម ប្រដាប់ដោយខែល និងដំបង ខណៈក្រុមអ្នកតវ៉ាបានធ្វើដំណើរមកដល់មុខក្រសួងព័ត៌មាន លើកំណាត់ផ្លូវព្រះមុនីវង្ស។ ក្នុងការបង្រ្កាបនេះ កងកម្លាំងរបស់អាជ្ញាធរ បានប្រើគ្រាប់បែកផ្សែង និងវាយបង្ក្រាបដោយដំបងឆក់។
លោក ម៉ម សូណង់ដូ បន្ទាប់ពីរងរបួសជើង ត្រូវបានគ្រាចេញពីការប្រឈម។ (រូបថត MONOROOM.info/ O.Vary)
បាតុកម្ម និងសិទ្ធិ - នៅម៉ោង ៩ និង ២០ នាទីព្រឹក ថ្ងៃទី២៧មករា ឆ្នាំ២០១៤នេះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានដឹកនាំការហែក្បួនធ្វើបាតុកម្ម ចេញពីជិតទីលានប្រជាធិបតេយ្យ ម្តុំស្ពាននាគ ខាងត្បូងវត្តភ្នំ ដើរកាត់តាមវត្តភ្នំ [...]