បាតុកម្ម​របស់ ម៉ម សូណង់ដូ រង​ការ​បង្រ្កាប​ចាស់​ដៃ​ពី​សមត្ថកិច្ច

ការដង្ហែក្បួនតវ៉ារបស់លោក ម៉ម សូណង់ដូ នៅព្រឹក ថ្ងៃទី២៧ ខែមករា នេះត្រូវបានទទួលការបង្រ្កាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងប៉េអ៊ឹម ប្រដាប់ដោយខែល និងដំបង ខណៈក្រុមអ្នកតវ៉ាបានធ្វើដំណើរមកដល់​មុខក្រសួង​ព័ត៌មាន លើកំណាត់ផ្លូវព្រះមុនីវង្ស។ ក្នុងការបង្រ្កាបនេះ កងកម្លាំងរបស់អាជ្ញាធរ បានប្រើគ្រាប់បែកផ្សែង និងវាយ​បង្ក្រាប​ដោយដំបងឆក់។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការដង្ហែក្បួនតវ៉ារបស់លោក ម៉ម សូណង់ដូ នៅព្រឹក ថ្ងៃទី២៧ ខែមករា នេះត្រូវបានទទួលការបង្រ្កាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងប៉េអ៊ឹម ប្រដាប់ដោយខែល និងដំបង ខណៈក្រុមអ្នកតវ៉ាបានធ្វើដំណើរមកដល់​មុខក្រសួង​ព័ត៌មាន លើកំណាត់ផ្លូវព្រះមុនីវង្ស។ ក្នុងការបង្រ្កាបនេះ កងកម្លាំងរបស់អាជ្ញាធរ បានប្រើគ្រាប់បែកផ្សែង និងវាយ​បង្ក្រាប​ដោយដំបងឆក់។


លោក ម៉ម សូណង់ដូ បន្ទាប់ពីរងរបួសជើង ត្រូវបានគ្រាចេញពីការប្រឈម។ (រូបថត MONOROOM.info/ O.Vary)

បាតុកម្ម និងសិទ្ធិ - នៅម៉ោង ៩ និង ២០ នាទីព្រឹក ថ្ងៃទី២៧មករា ឆ្នាំ២០១៤នេះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំ បានដឹកនាំការហែក្បួនធ្វើបាតុកម្ម ចេញពីជិតទីលានប្រជាធិបតេយ្យ ម្តុំស្ពាននាគ ខាងត្បូងវត្តភ្នំ ដើរកាត់​តាមវត្តភ្នំ សំដៅទៅក្រសួងព័ត៌មាន។

តាមសេចក្តីរាយការពីមុខក្រសួងព័ត៌មាន បានអោយដឹងថា នៅម៉ោង១០ ព្រឹកនេះ មានសមត្ថកិច្ចប្រដាប់ទៅ​ដោយ​ខែល និងដំបងឆក់ ប្រហែលមួយពាន់នាក់ ​បានធ្វើការបង្រ្កាបទៅលើក្រុមបាតុកររបស់លោក ម៉ម សូណង់ដូ ដោយ​គប់គ្រាប់បែកផ្សេង និងប្រើដំបងឆក់ដើម្បីវាយបង្រ្កាបទៅបាតុករ។ កងកម្លាំងរបស់​អាជ្ញាធរបានអះអាងពី​មូលហេតុ​នៃការបង្រ្កាបរបស់ខ្លួនថា គឺដើម្បីបើកផ្លូវអោយមានចរាចរណ៍ឡើងវិញ និងម៉្យាងទៀត ដោយសាលារាជធានី​បាន​ចេញ​លិខិតជូនដំណឹងទៅប្រធានវិទ្យុសំបុកឃ្មុំរូបនេះ រួចហើយថាមិនឲ្យធ្វើបាតុកម្មនៅព្រឹកនេះទេ។ ការបញ្ជាក់នេះ បានធ្វើឡើង តាមរយៈលិខិត ចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ ម្សិលម៉ិញ។

សភាពការណ៍ដ៏តានតឹងនេះនូវតែបន្ត ដែលពេលនេះប្រជាពលរដ្ឋមួយចំនួនបានរងរបួសស្រាល និងធ្ងន់ ក្នុងនោះ​មានកញ្ញា ធី សុវណ្ណថា និងកញ្ញា ប៉ីប៉ី លី តារាហ្វេសប៊ុកដ៏ល្បីល្បាញនោះផង។ នៅមិនទាន់មានតួលេខច្បាស់ណា អាច​បញ្ជាក់បានទេថាមានអ្នករងរបួសធ្ងន់ និងស្រាល ប៉ុន្មាននាក់នោះទេ។ រីឯលោក ម៉ម សូណង់ដូ អ្នកដឹកនាំ​បាតុកម្ម ត្រូវបានរងរបូសជើង តែអាចដើរបាន។

ថ្លែងនៅមុខក្រសូងព័ត៌មាន លោក ម៉ម សូណង់ដូបានអះអាង ទៅកាន់អ្នកចូលរួមបាតុកម្ម ប្រហែលជាង២០០នាក់ និង​សមត្ថកិច្ចដែលបានធ្វើការបង្រ្កាបទៅលើអ្នកតវ៉ាថា «យើងមកនេះដើម្បីទាមទារសិទ្ធិរបស់យើង ដែលស្របទៅ​នឹង​រដ្ឋធម្មនុញ្ញ និងស្របតាមគោលការណ៍របស់រដ្ឋាភិបាល។ អ្វីដែលប្រជាពលរដ្ឋស្វែងយល់ អ្វីដែលប្រជាពលរដ្ឋ​ចង់​ដឹង ដោយសារគាត់ចង់មានការអភិវឌ្ឍន៍អោយមានការរីកចំរើន ដើម្បីចូលរួមស្ថាបនាជាតិទាំងគ្នា។»

សូមរម្លឹកថា លោកម៉មសូណង់ដូ ប្រកាសដឹកនាំអ្នកគាំទ្រ ធ្វើបាតុកម្ម ទាមទារឲ្យក្រសួងព័ត៌មាន ផ្តល់ការ​អនុញ្ញាត​ឲ្យលោក តម្លើងកម្លាំងផ្សាយវិទ្យុបន្ត ទៅតាមខេត្ត និងហ្វ្រេកង់ សម្រាប់បង្កើតទូរទស្សន៍៕

-----------------------------------------------
ដោយ៖ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...