អាចារ្យអេ៖ បក្ស​ប្រឆាំង​មិន​អាច​ជួយ​កម្មករ​ឲ្យ​តម្លើង​ប្រាក់​ឈ្នួល​បាន​ទេ

គណបក្សសង្រ្គោះជាតិកំពុងប្រើប្រាស់កម្មករ ដើម្បីកេញចំណេញនយោបាយ ហើយគណបក្សជំទាស់នេះ ក៏មិន​មានសមត្ថភាព ជួយតម្លើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារសហរដ្ឋអាមេរិក ឲ្យកម្មករបានដែរ។ ជាមួយគ្នានេះ ប្រសិនបើគណបក្សសង្រ្គោះជាតិ ពិតជាត្រូវឡើងទៅគ្រប់គ្រងប្រទេស នៅក្នុងពេលអនាគត នោះស្ថានការណ៍​នយោបាយ និងសង្គមកម្ពុជាអាចនឹង«មិនមាន»ភាពល្អប្រសើរ ដូចការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ននោះទេ នេះជាការអត្ថាធិប្បាយរបស់ ម្ចាស់វិទ្យុអេប៊ីស៊ី (FM 107.5 MHz) អាចារ្យអេ (ឈ្មោះដើម សេង ប៊ុនវ៉េង)។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្រ្គោះជាតិកំពុងប្រើប្រាស់កម្មករ ដើម្បីកេញចំណេញនយោបាយ ហើយគណបក្សជំទាស់នេះ ក៏មិន​មានសមត្ថភាព ជួយតម្លើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារសហរដ្ឋអាមេរិក ឲ្យកម្មករបានដែរ។ ជាមួយគ្នានេះ ប្រសិនបើគណបក្សសង្រ្គោះជាតិ ពិតជាត្រូវឡើងទៅគ្រប់គ្រងប្រទេស នៅក្នុងពេលអនាគត នោះស្ថានការណ៍​នយោបាយ និងសង្គមកម្ពុជាអាចនឹង«មិនមាន»ភាពល្អប្រសើរ ដូចការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ននោះទេ នេះជាការអត្ថាធិប្បាយរបស់ ម្ចាស់វិទ្យុអេប៊ីស៊ី (FM 107.5 MHz) អាចារ្យអេ (ឈ្មោះដើម សេង ប៊ុនវ៉េង)។


អាចារ្យអេ (ខាងស្ដាំ) និងសញ្ញាសម្គាល់វិទ្យុរបស់លោក។ (រូបថត ឯកសារ)

មតិ - ជាថ្មីម្តងទៀត តាមរយៈវិទ្យុ (FM 107.5 MHz) ក្នុងកិច្ចសន្ទនាជាមួយសហការីរបស់ខ្លួន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣នេះ លោក អាចារ្យអេ បានលើកឡើងថា វាមិនអាចទៅរួចនោះទេ ដែលគណបក្សសង្រ្គោះជាតិ​ អាច​ជម្រុញ​ឲ្យរដ្ឋាភិបាល និងភាគីនិយោជកតម្លើងប្រាក់ឈ្នួល ឲ្យបាន១៦០ដុល្លារដល់កម្មករនោះ។ លោក អាចារ្យអេ បន្តថា ប្រសិនបើភាគីនិយោជក និងរដ្ឋាភិបាលអាចតម្លើងប្រាក់ឈ្នួលបាន ពួកគេ (និយោជក និងរដ្ឋាភិបាល) ប្រាកដ​ជា​តម្លើងយូរណាស់មកហើយ ដោយមិនបាច់រង់ចាំរហូតមកដល់ពេលនេះនោះទេ ហើយបើត្រូវតម្លើង ក៏មិន​អាស្រ័យ​លើការជម្រុញរបស់គណប្សសង្រ្គោះជាតិ ដើម្បីកេញចំណេញនយោបាយនោះដែរ។

ម្ចាស់វិទ្យុអេប៊ីស៊ីរូបនេះ ដែលត្រូវបានគេដឹងថា មាននិន្នាការទៅរកគណបក្សប្រជាជនកម្ពុជា បានសន្យាថា​នឹង​ជួយ​ដោះស្រាយបញ្ហាប្រាក់ឈ្នួលរបស់កម្មករ ជាមួយភាគីរដ្ឋាភិបាល ប្រសិនបើកម្មករដកថយ ឬឈប់ចូលរួម​ជាមួយ​សកម្មភាពបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ។ លើសពីនេះ អាចារ្យអេ បានអត្ថាធិប្បាយថា គណបក្សសង្រ្គោះ​ជាតិ​ «មិន»អាចដឹកនាំប្រទេសបានល្អ «ដូច»រដ្ឋាភិបាលបច្ចុប្បន្ននោះទេ ព្រោះសព្វថ្ងៃនេះ គ្រាន់តែជាគណបក្ស​ជំទាស់ ឬខិតទៅជិតការគ្រប់គ្រងអំណាច គណបក្សសង្រ្គោះជាតិបានបង្កបញ្ហាស្មុគស្មាញណាស់ទៅហើយ ចុះ​បើ​បាន​ឡើងទៅគ្រប់គ្រប់ប្រទេសមែននោះ តើគណបក្សជំទាស់នេះ នឹងដឹកនាំប្រទេសតាមរបៀបណា? (Sic)

ជុំវិញបញ្ហានេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងមន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដើម្បីធ្វើ​អត្ថាធិប្បាយបានទេ។ តែសូមរម្លឹកថា កាលពីអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក អាចារ្យអេ (ឈ្មោះដើម សេង ប៊ុនវ៉េង) ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានបិទវិទ្យុរបស់លោក និងគណបក្ស​សង្រ្គោះជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងអាចារ្យអេផងដែរ។ ការព្រមានរបស់(គ.ជ.ប) និងការប្តឹង​របស់គណបក្សសង្រ្គោះជាតិនៅពេលនោះ ត្រូវបានគេដឹងថា ធ្វើឡើងក្រោយពីលោក អាចារ្យអេ អត្ថាធិប្បាយតាម​រយៈវិទ្យុរបស់ខ្លួនថា កងទ័ពរបស់កម្ពុជានឹងចេញមកធ្វើ«រដ្ឋប្រហារ» ប្រសិនបើគណបក្សសង្រ្គោះ​ជាតិឈ្នះការ​បោះឆ្នោត និងឡើងទៅគ្រប់គ្រងប្រទេស។

ចំពោះបញ្ហាតម្លើងប្រាក់ឈ្នួលដល់កម្មករ និងបញ្ហាជាប់គាំងនយោបាយ អ្នកតាមដានស្ថានការណ៍សង្គម និង​នយោបាយកម្ពុជា បានកត់សម្គាល់ថា គណបក្សសង្រ្គោះជាតិ កន្លងមកពិតជាបានគាំទ្រកម្មករ និងជម្រុញឲ្យ​រដ្ឋាភិបាល និងភាគីនយោបាយជកតម្លើងប្រាក់ឈ្នួលដល់កម្មករពិតប្រាកដមែន។ លើសពីនេះ គណបក្សសង្រ្គោះ​ជាតិ ក៏បានអំពាវនាវឲ្យកម្មករចូលរួមមហាបាតុកម្មអហិង្សា ជាមួយគណបក្សខ្លួន ទាមទារឲ្យមានការបោះឆ្នោត​ឡើងវិញ ដើម្បីទទួលបានជោគជ័យជាមួយគ្នា។

ប្រភពដដែលនេះបន្តថា សម្រាប់ មេដឹកនាំសហជីពមួយចំនួន ដែលកំពុងបន្តដឹកនាំការទាមទារ ធ្លាប់អះអាងថា ការ​ធ្វើបាតុកម្មរបស់កម្មករនៅពេលនេះ មិនមែនដោយសារការអូសទាញរបស់គណបក្សសង្គ្រោះជាតិនោះទេ ផ្ទុយ​ទៅ​វិញ គឺដើម្បីទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារ ព្រោះប្រាក់ឈ្នួលត្រឹម៩៥ដុល្លារ ដែលទើបនឹងតម្លើងនោះ មិន​អាចផ្គត់ផ្គង់ជីវភាពបានទេ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិធ្លាប់បាន​ថ្លែង ទៅកាន់ហ្វូងបាតុករនៅទីលានប្រជាធិបតេយ្យថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងគ្មានសមត្ថភាពតម្លើងប្រាក់ឈ្នួល ឲ្យកម្មករនិយោជិកបានទេ ដោយសារតែអំពើ​លុយក្រោម​តុច្រើន ពុករលួយ​សូក​ប៉ាន់ ស៊ីរូងតាំងពីលើដល់ក្រោម ដែលបង្កឲ្យថៅកែរោងចក្រត្រូវ​រិតត្បិត​ចំណាយ​របស់ខ្លួន ទៅលើប្រាក់ឈ្នួល​របស់​កម្មករ៕

--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...