
កាសែតបារាំង៖ អតីតជនកុម្មុយនីសបញ្ជាឲ្យហៅខ្លួនជា«សម្ដេច»
វាច្បាស់ជាចម្លែកណាស់ ប្រសិនបើគេចូលទៅអានអត្ថបទ របស់ទីភ្នាក់ងារព័ត៌មានល្បីៗ មួយចំនួន ដែលមានទីតាំងសរសេរ និងអ្នកយកព័ត៌មានពីក្នុងប្រទេសកម្ពុជា ដូចយ៉ាង «AFP» «Reuters» ឬក៏«AP»ជាដើមនោះ ហើយឃើញអត្ថបទសរសេរជាភាសាអង់គ្លេស ឬបារាំង ហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមគោរមងាររបស់លោក ជា«សម្ដេចអគ្គមហាសេនាធិបតី តេជោ» ខណៈការហៅរបៀបនេះ មិនមានពីមុនមកទេ។
ប៉ុន្តែចង់មិនចង់ ក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា បានចេញឱសានវាទហើយ ដោយទុកពេលឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រហូតដល់ចុងខែមិថុនា ដើម្បីហាត់សមរៀននិយាយ ឬសរសេរគោរមងារ របស់លោក ហ៊ុន សែន នៅក្នុងសេចក្ដីរាយការណ៍ ឬអត្ថបទរបស់ពួកគេ។ ហួសពីរយៈពេលនេះទៅ ប្រសិនជាប្រព័ន្ធផ្សព្វផ្សាយណា មិនធ្វើតាមបទបញ្ជានេះទេ នោះក្រសួងព័ត៌មាននឹងមានវិធានការ ដូចជាមិនចេញអាជ្ញាបណ្ណ ឬហាមមិនឲ្យស្ថាប័នផ្សព្វផ្សាយក្នុងស្រុក ជួលម៉ោងផ្សាយទៅឲ្យជាដើម។
តាមពិតទៅ [...]