វីរៈភាពព្រះបាទជ័យវរ្ម័នទី៧ ដឹកនាំប្រទេសទៅរកភាពរីកចំរើន
ព្រះបាទជ័យវរ្ម័នទី៧ ជាស្តេចស្ថាបនិកដ៏ចំណានគ្មានពីរក្នុងប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យអង្គរ។ ដែលក្នុងរជ្ជកាលនោះប្រទេសកម្ពុជាបានជួបនូវភាពរុងរឿងត្រកះត្រកាល និងប្រជានុរាស្រ្តជួបនូវសេចក្តីសុខ។ តើអ្នកដឹកនាំបច្ចប្បន្ននេះគួរយកគំរូដឹកនាំចំនុចណាខ្លះរបស់ព្រះអង្គ ដើម្បីបំពេញនូវសេចក្តីត្រូវការ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ?
រូបចំលាក់ព្រះបាទជ័យវរ្ម័នទី៧ ដែលតាំងក្នុងសារមន្ទីហ្គីម៉េ ទីក្រុងប៉ារីស។ (រូបថត MONOROOM.info/ D.KEO)
ប្រវត្តិសាស្រ្ត - ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរ បានបង្ហាញថាសម័យកាលដែលប្រទេសកម្ពុជា ជួបនូវភាពសប្បាយរុងរឿងជាងគេគឺសម័យអង្គរ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ [...]