Posts by "កែវ សុផានី"

តើ​​អ្នក​ណា​ជា​អ្នក​«ផ្តើម»​គូស​វាស​បណ្តាញ​ផ្លូវ​ថ្នល់​ ឲ្យ​កម្ពុជា?

តើ​​អ្នក​ណា​ជា​អ្នក​«ផ្តើម»​គូស​វាស​បណ្តាញ​ផ្លូវ​ថ្នល់​ ឲ្យ​កម្ពុជា?

ប៉ុន្តែប្រសិនបើគេសិក្សាពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា តាំងពីដើមរៀងមក អោយបានលំអិត នោះគេនឹង​យល់​ថា អាណា​ព្យាបាលបារាំង គ្រាន់តែបានសាងសង់បន្ថែម ឬបានកែលំអទៅលើអ្វី ដែលខ្មែរធ្លាប់បាន​ត្រួស​ត្រាយ​ខ្លួនឯង​រួចហើយ។ មនោរម្យព័ងអាំងហ្វូ សូមលើកការសិក្សាស្រាវជ្រាវ ពីឬសគលដើមនៃការគូសវាស ផ្លូវ​ថ្នល់​ក្នុងព្រះរាជា​ណាចក្រកម្ពុជានេះ មកបញ្ជាក់ជូនដូចខាងក្រោម។

កម្ពុជា ស្ថិតនៅចំកណ្តាលអាស៊ីអាគ្នេយ៍ដីគោក ដែលជាកន្លែងមួយដ៏មានសារៈសំខាន់។ តាមប្រវត្តិសាស្រ្ត ហ្វូណន (រដ្ឋ​ដែលកើតមុនកម្ពុជា) ជារដ្ឋមួយដ៏រីកចម្រើន ក្រោយពេលស្ដេចហ្វាន់ ចេម៉ាន់ ឡើងសោយ​រាជ្យ​ក្នុងសតវត្ស៍ទី ៣។ ក្នុងរាជ​របស់ព្រះអង្គ មានរដ្ឋជាច្រើននៅតាមឈូងសមុទ្រថៃ ស្ថិតនៅជារដ្ឋ​ចំណុះរបស់​ហ្វូណន ដែលជាហេតុធ្វើ​ឲ្យ​ហ្វូណន មាន​ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសភាគ​ខាង​លិច ដូចជាឥណ្ឌា និងរ៉ូមជាដើម។ [...]

នៅ​បូរេ​អង្គរ តើ​ខ្មែរ​និយមការ​កាត់ក្ដី​រក​យុត្តិធម៌​តាម​របៀប​ណា?

នៅ​បូរេ​អង្គរ តើ​ខ្មែរ​និយមការ​កាត់ក្ដី​រក​យុត្តិធម៌​តាម​របៀប​ណា?

ថ្វីបើខ្មែរសម័យបុរាណបានបន្សល់ទុកនូវគម្រូនៃការកាត់ក្តីរកយុត្តិធម៌ចំពោះ អ្នកប្រព្រឹត្តបទល្មើស ដោយ​ការ​ទុកពេលវេលា​ឲ្យ​គេ​មានឱកាសក្នុងការកែប្រែខ្លួនដល់ទៅ ២ដងមុននឹងពួកគេទទួលរងនូវទារុណកម្ម និងការ​ដាក់ទោសផ្សេងៗក្តី ក៍ខ្មែរ​សម័យមុនអង្គរមានវិធីសាស្រ្ត ក្នុងការកាត់ក្តីរកយុត្តិធម៌មួយ យ៉ាងមាន​ប្រសិទ្ធិភាព​បំផុតដែរ (ខុសលើកទី១ លើកលែង​ទោស​ ខុសលើកទី២ ផ្ដល់ការណែនាំ ខុសលើកទី ៣ ដាក់ទោស)។ តើ​ការ​កាត់ក្តី រកយុត្តិធម៌របស់ខ្មែរ សម័យមុនអង្គរ គេ​និយម​ធ្វើដូចម្តេចខ្លះ?

តាមរយៈកំណត់ត្រាចិនមួយចំនួន បានសរសេរបង្អាប់អ្នកស្រុកហ្វូណនថា ពេលធ្វើដំណើរទៅណាមកណា គេ​ចូលចិត្ត​យក​អាវុធសៀតនឹងចង្កេះ ហើយបើមានរឿងទាស់ទែងគ្នាបន្តិចបន្តួច គេចូលចិត្តឈ្លោះប្រកែក​កាប់​ចាក់គ្នាភ្លាមៗតែម្តង។ នេះ​បើ​តាមការសរសេររៀបរាប់ របស់លោកសាស្រ្តាចារ្យប្រវត្តិសាស្រ្ត វង់សុធារ៉ា នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...