Posts tagged as "Circulation"

មើល​​តារាៗ​​ហ្វេសប៊ុក ជជែក​គ្នា​ពី​វិបត្តិ​ទឹក​ជំនន់​នៅ​​ភ្នំពេញ​ម្ដង!

មើល​​តារាៗ​​ហ្វេសប៊ុក ជជែក​គ្នា​ពី​វិបត្តិ​ទឹក​ជំនន់​នៅ​​ភ្នំពេញ​ម្ដង!

ពីនេះពីនោះ - ឱ្យតែពេលមានភ្លៀងធ្លាក់ម្តងៗ នៅរាជធានីភ្នំពេញ មិនថាជាភ្លៀងត្រឹមតែមួយមេតូចនោះទេ នៅ​តាមផ្លូវតូចធំមួយចំនួន ឬនៅតាមតំបន់ខ្លះទាំងមូលតែម្ដង ត្រូវបានជន់ជោរទៅដោយទឹកល្ហាចល្ហឹម។ នៅ​កន្លែងខ្លះ គេមិនអាចធ្វើដំណើរបានទេ ដោយសារជម្រៅទឹកជន់ជ្រៅពេក ដែលអាចបណ្តាលឱ្យយាន្ត​ជំនិះ​រលត់។ រីឯអ្នករស់​នៅក្នុងរាជធានី ក្នុងតំបន់ខ្លះទៀត ត្រូវសម្របជីវិតរបស់ពួកគេ ទៅនឹងភាពស្មោគរោគ ព្រោះ​តែទឹកភ្លៀងលាយ​នឹង​ទឹកលូ បន្ថែមដោយសម្រាម បានចូលទៅ​ដល់ក្នុងលំនៅដ្ឋានរបស់ពួកគេនោះ​ផង​ទៀត។

មនុស្សកាន់តែច្រើនឡើងៗ បានសម្ដែងភាពធុញទ្រាន់ និងការត្អូញត្អែរនឹងទឹកជំនន់ ហើយបានធ្វើការចំអក និងខ្លះ​ទៀតបានទាំងរិះគន់យ៉ាងចាស់ដៃ ទៅលើរដ្ឋាភិបាល ដែលជាអ្នកទទួលខុសត្រូវ ទៅលើបញ្ហានេះ។ ការរអ៊ូរទាំ​នេះ​ មិនមែនកើតមានឡើង តែនៅលើដងផ្លូវប៉ុណ្ណោះទេ តែនៅលើបណ្ដាសង្គមហ្វេសប៊ុកឯណេះវិញ [...]

និមន្ដ​តាម​ម៉ូតូ ព្រះ​សង្ឃ​ត្រូវ​ពាក់​មួក​«សុវត្ថិភាព» ជា​កំហិត?

និមន្ដ​តាម​ម៉ូតូ ព្រះ​សង្ឃ​ត្រូវ​ពាក់​មួក​«សុវត្ថិភាព» ជា​កំហិត?

ក្នុងឆ្នាំ២០១៥ ខាងមុខនេះ នឹងមានច្បាប់ចរាចរណ៍ កំណត់ពីការពាក់មួកសុវត្ថិភាពជាកំហិត ក្នុងពេលធ្វើដំណើរ តាម​ទោចក្រយានយន្ត ទាំងអ្នកបើក និងអ្នករួមដំណើរ។ ក្នុងនោះព្រះសង្ឃ ក៏ចាំបាច់ត្រូវពាក់មួកសុវត្ថិភាព​ជា​ដាច់ខាត នៅពេលធ្វើដំណើរនិមន្តទៅណាមកណានោះ។


ព្រះតេជគុណប្រុងនិមន្តទៅណា? មិនមែនទេ ព្រោះលោកកំពុងស្រោចទឹកប្រសិទ្ធិពរ ដាក់ម៉ូតូនេះទេតើ។ (រូបភាពឯកសារ)

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៨ ឧសភា ២០១៤

វិន័យពុទ្ធសាសនា - ព្រះភិក្ខុសង្ឃ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តឹសាមគ្គីរង្សី [...]

អ្នកវិភាគ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​វិធានការ​អាជ្ញាធរ​ខ្សោយ

អ្នកវិភាគ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​វិធានការ​អាជ្ញាធរ​ខ្សោយ

បូកផ្សំនឹងមូលហេតុមួយចំនួន ដែលបង្កឡើងដោយការបើកបរ មិនគោរពច្បាប់ចរាចរណ៍នោះផង តែចំពោះអាជ្ញាធរ​វិញហាក់មិនបានចាប់អារម្មណ៍ និងចាត់វិធានការឲ្យបានម៉ត់ចត់ទៅលើ អ្នកមិនគោរពច្បាប់ទាំងនោះទេ។  លោក យ៉ង់ គីមអេង អ្នកវិភាគឯករាជ្យខាងបញ្ហាសង្គម និងជាប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាត្រូវតែធ្វើការផាកពិន័យ ឬក៏ដាក់ទោស​ទណ្ឌកម្ម​ទៅតាមច្បាប់ដែលបានកំណត់។


គ្រោះថ្នាក់ចរាចរណ៍មួយ នៅថ្ងៃ១០​ ខែមេសា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

គ្រោះថ្នាក់ចរាចរណ៍ - តាមរបាយការណ៍បឋមបានបង្ហាញឲ្យដឹងថា [...]

រដ្ឋាភិបាល៖ ការ​ឡើង​ថ្លៃ​សំបុត្រ​ឡាន​ក្រុង ជា​សេរីភាព​នៃ​អ្នក​ធ្វើ​អាជីវកម្ម

រដ្ឋាភិបាល៖ ការ​ឡើង​ថ្លៃ​សំបុត្រ​ឡាន​ក្រុង ជា​សេរីភាព​នៃ​អ្នក​ធ្វើ​អាជីវកម្ម

មកដល់រដូវបុណ្យទានម្តងៗពិសេសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋតែងតែទៅជួបជុំបងប្អូន នៅ​តាម​បណ្តាស្រុកំណើតរៀងៗខ្លួនទីទៃៗ។ ឆ្លៀតក្នុងឱកាសនោះ បណ្តារឡានឈ្នួល ពិសេសឡានក្រុង តែងតែតំឡើង​ថ្លៃ​សំបុត្រទៅតាមតែចិត្តចង់ ហាក់មិនមានការខ្លាចរអារ ឬគោរព និងស្តាប់ការអំពាវនាវ​របស់នាយករដ្ឋមន្រ្តី សុំឲ្យ​មាន​ការរក្សានូវតំលៃសំបុត្រដូចដើមក៏ដោយ។


រូបថតអ្នកដំណើរនៅលើរថយន្ដក្រុង។ (រូបថត MONOROOM.info/ D.KEO

សំបុត្រឡើងថ្លៃ - មិនថាចំពោះតែខេត្តណាមួយឡើយ ទាំង២៥ខេត្តក្រុងកម្ពុជា រថយន្តក្រុងបានតំឡើងថ្លៃសំបុត្រ ទៅតាមអ្វីដែលគេ (ថៅកែ) ចង់បាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

តម្លៃ​សំបុត្រ​ឡាន​ក្រុង «ក្រោយ»​ពេល​ចូល​ឆ្នាំ ថ្លៃ​ជាង​ពេល​មុន!

តម្លៃ​សំបុត្រ​ឡាន​ក្រុង «ក្រោយ»​ពេល​ចូល​ឆ្នាំ ថ្លៃ​ជាង​ពេល​មុន!

ប្រជាពលរដ្ឋមួយចំនួនធំ ទើសទាល់នឹងការតម្លើងថ្លៃរថយន្ត«ក្រុង» តាមតែអំពើចិត្តរបស់«មេឈ្មួញ»ទាំងនោះ ដោយគ្មានការគ្រប់គ្រង ត្រួតពិនិត្យ និងមានវិធានការពីរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ក្នុងឆ្នាំ២០១៤នេះ សំបុត្រឡាន​ក្រុង​«ក្រោយ»ចូលឆ្នាំខ្មែរ មិនត្រឹមតែមានតម្លៃលើសពីតំលៃ«ធម្មតា» តែថែមទាំងមានតម្លៃលើសពីតម្លៃ​«មុន»ចូល​ឆ្នាំនោះទៅទៀត។


រថយន្ដក្រុង របស់ក្រុមហ៊ុនដឹកជញ្ជូនល្បីឈ្មោះ ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

រថយន្ដ«ក្រុង» - ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមនាំប្រិយមិត្តអ្នកតាមដាន ទៅមើលការលក់សំបុត្រឡានក្រុង នៅក្រុងសួងខេត្តកំពង់ចាមម្ដង។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...