ចេញពីសាលាឆ្លងថ្នល់ ត្រូវរថយន្ដកិនបែកខ្លួនស្លាប់យ៉ាងរន្ធត់
កុមារាដែលស្លាប់ គូរឲ្យសង្វេក ក្នុងហេតុការណ៍គ្រោះថ្នាក់ ចររាចរណ៍ខាងលើ ឈ្មោះ តុងតុង លានរិន អាយុ៧ឆ្នាំ រស់នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នកំពុងរៀន ថ្នាក់មតេយ្យសិក្សា ពោធិព្រឹក្ស។ ដោយឡែកម្ចាស់ឡានបង្ក ដែលត្រូវបានគេស្គាល់ឈ្មោះ ស៊នធី ជីអ៊ុន ភេទប្រុស អាយុ២៨ ឆ្នាំរស់នៅភូមិស្សា ឃុំស្សា ស្រុកកណ្តៀង ខេត្តពោធិសាត់ ជាអ្នកបើករថយន្តម៉ាក ហ៊ីណូ ស្លាកលេខព្រះស៊ីហនុ៣A-១១៥៩ បើកក្នុងល្បឿនលឿន។
សាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០ និង ៤៥នាទីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥ នៅតាមណ្តោយផ្លូវជាតិលេខ០១ ត្រងចំណុចគីឡូម៉ែត្រលេខ ៣២-៣៣ ក្នុងភូមិព្រែកប៉ុល។ សាក្សីបញ្ជាក់ថា រថយន្តបង្ក ដែលបុកក្មេងប្រុសរងគ្រោះស្លាប់ ត្រូវបានមន្រ្តី មានសមត្ថកិច្ចឃាត់ខ្លូន បានភ្លាមៗ នៅទីតាំងកើតហេតុ រួចបញ្ជូនទៅកាន់អធិការដ្ឋាន [...]