ក្រឡាប់ឡានដឹកធ្យូងអនាម័យរងរបួសស្រាលបីនាក់
- ដោយ: ក. ស្រីនាង អត្ថបទ៖ ស្រីនាង ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៥
- កែប្រែចុងក្រោយ: August 04, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍មួយ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ០៣ ខែ សីហា ឆ្នំា២០១៥ នៅតាមបណ្តាយផ្លូវស្ទឹងមានជ័យ ដោយសារតែរថយន្តដឹកធ្យូងអនាម័យ របស់អង្កការមួយ ម៉ាក នីសាន់ ទំងន់ ៥តោន មានស្លាកលេខ ភ្នំពេញ 3A-3902 បានក្រឡាប់នៅកណ្តាលផ្លូវ។
តាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តនេះធ្ វើដំណើរពីត្បូងទៅជើង (ផ្លូវចំការដូង ទៅផ្លូវវេងស្រេង) ស្រាប់តែមកដល់ច្រមុះជ្រូក ស្ទឹងមានជ័យ ទល់មុខនឹងសាលាប៊ែលធី អន្តរជាតិ ក៏ក្រឡាប់ និងបណ្តាលឲ្យរងរបួសស្រាល ចំនួនបីនាក់ តែបញ្ជូនទៅសង្រ្គោះពីនាក់ នៅមន្ទីរពេទ្យចន្រ្ទាវុទ្ធ។ ហេតុការណ៍នេះ មិនបង្កការប៉ះពាល់ ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះទេ។
លោក ឆឹល វណ្ណ អាយុ ៣២ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ដែលជាអ្នកបើករថយន្ដក្រឡាប់នោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅពេលចុះមក ឡានផ្អៀង ក៏ក្រឡាប់តែម្តងទៅ។ លោកបានឲ្យដឹងបន្តទៀតថា រថយន្ដ ដែលជាកម្មសិទ្ធិរបស់លោកផ្ទាល់នេះ ដឹកធ្យូងអនាម័យ របស់អង្គការមួយ ដែលដឹកមកពីភូមិឬស្សី ទៅអង់តែនទួលគោកហើយ។ ចំណែកឯជនរងគ្រោះពីរនាក់ ដែលមិនស្គាល់អត្តសញ្ញាណនោះ គ្រាន់តែគ្រេចជើង និងអ្នកបើកបរ គ្រេចកដៃតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ លោក រ៉ន ចាន់ណា មន្រ្តីចរាចរណ៍ ខណ្ឌមានជ័យ បានចុះទៅអន្តរាគមន៍ នៅកន្លែងកើតហេតុ។ រីឯរថយន្តបានប្រគល់ឲ្យម្ចាស់វិញ ព្រោះមិនបានបង្កផលប៉ះពាល់ ធ្ងន់ធ្ងរអ្វីឡើយ៕