Posts tagged as "ONU"

សមមិត្ត​ខ្មែរ​ក្រហម៖ គ្មាន​ទោស និង​ការ​ជម្លៀស​ប្រជាជន​ដោយ​ស្ម័គ្រ​ចិត្ត

សមមិត្ត​ខ្មែរ​ក្រហម៖ គ្មាន​ទោស និង​ការ​ជម្លៀស​ប្រជាជន​ដោយ​ស្ម័គ្រ​ចិត្ត

ប្រកាសថាមានទោស ដោយតុលាការពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រទេសកម្ពុជា អតីតថ្នាក់ដឹកនាំ​កំពូលរបស់ របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានតវ៉ាថា ខ្លួនគ្មានទោសដូចការចោទប្រកាន់ទាំងនោះទេ។ សាលក្រម​សម្រេច នឹងត្រូវរំពឹងថា ត្រូវប្រកាសចេញនៅប្រាំមួយខែដំបូងនៃឆ្នាំ២០១៤។


លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាកាត់ក្ដី។ (រូបថត eccc.gov.kh)

រាជធានីភ្នំពេញ - សវនាការកាត់ទោសដែលមានលក្ខណៈជានិមិត្តរូប ទៅលើមេដឹកនាំនៃរបបខ្មែរក្រហម ក្នុងសម័យ​កាលរវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩ ត្រូវបានបញ្ចប់កាលពីថ្ងៃព្រហស្បត្តិ៍ទី៣១ខែតុលានេះ។ អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់ពីរនាក់ ដែលនៅប្រឈមនឹងការកាត់ក្ដីនេះ [...]

សម្ភាស​ព្រះសង្ឃ ញ៉ាញ់ លីម៖ ពលរដ្ឋ​ខ្មែរ​ត្រូវ​រស់​នៅ ក្នុង​«តុល្យភាព»​សង្គម

សម្ភាស​ព្រះសង្ឃ ញ៉ាញ់ លីម៖ ពលរដ្ឋ​ខ្មែរ​ត្រូវ​រស់​នៅ ក្នុង​«តុល្យភាព»​សង្គម

ស្តាប់ព្រះសង្ឃមួយអង្គ ដែលនិមន្តមកពីខេត្តកំពង់ឆ្នាំង ចូលរួមធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ បង្ហាញពី​មោទនភាព ចំពោះការទទួលយកស្នាមមេដៃ របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ថានឹងមានសង្ឃឹម​ក្នុងការ​ស្វែង​រកដំណោះស្រាយនៃវិបត្ត និងភាពជាប់គាំងនៃបញ្ហានយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣។


ព្រះសង្ឃ ញ៉ាញ់ លីម ក្នុងកិច្ចសម្ភាសខ្លីមួយ ជាមួយនឹងទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បាតុកម្ម ដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ មកពីតាមបណ្តា​ខេត្ត-ក្រុងទាំង២៤ មកចូលរួមនាទីលានប្រជាធិបតេយ្យ ដូចអ្វីដែលគណបក្សមួយនេះបានគ្រោងទុក។ ក្នុងចំណោម​ប្រជា​ពលរដ្ឋទាំងនោះ [...]

ថ្ងៃខែ ដ៏សំខាន់ៗ នៅក្នុងជីវិត នរោត្ដម សីហនុ

ថ្ងៃខែ ដ៏សំខាន់ៗ នៅក្នុងជីវិត នរោត្ដម សីហនុ

បន្ទាប់ពីទ្រង់បានសោយទីវង្គត សៀវភៅ​ឯកត្តកម្ម​ពិភព​លោក​ បាន​កត់​ត្រា​ទុក​ភ្លាម​ដែរ ពី​ព្រះ​នាម​ព្រះអង្គ ជា​​មេ​ដឹក​នាំ​ប្រទេស​ដែល​ទទួល​បាន​តំណែង និង​ចាក​ចេញ​ពី​តំណែង​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។ ចង់​ដឹង​​ថា​​​យ៉ាង​​ណា​នោះ សូម​អាន​នូវ​រាល់​ថ្ងៃ​ខែ​ឆ្នាំ​សំខាន់ៗ​ទាំង​ឡាយ (*) ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​ទ្រង់ ដូច​ខាង​​ក្រោម។

រេជ្ជកាល​របស់​ព្រះ​បាទ​​សម្ដេច​​ ព្រះ​នរោត្ដម សីហនុ៖

  • ៣១ តុលា ១៩២២៖ ទ្រង់​ប្រសូត នៅ​ភ្នំពេញ។ ព្រះ​នាម​ព្រះ​បីតា នរោត្ដម សុរាមរិត និង​ព្រះ​មាតា ស៊ីសុវត្ថ កុសមះ។
  • ២៥ មេសា ១៩៤១៖ ទ្រង់បានឡើងសោយរាជ្យសម្បតិ ជាលើកដំបូង ក្នុងព្រះជន្នាយុ ១៨ព្រះវស្សា ក្រោមការផ្ដួច​ផ្ដើម​របស់ អាណានិគមបារាំង។
  • ១៨ មិនា ១៩៤៥៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីមួយ នៃព្រះរាជណាចក្រកម្ពុជា [...]
សាលាក្ដី​ខ្មែរ​ក្រហម​ទទួល​បាន​ប្រាក់​កម្ចី ដើម្បី​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក

សាលាក្ដី​ខ្មែរ​ក្រហម​ទទួល​បាន​ប្រាក់​កម្ចី ដើម្បី​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក

អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃពុធទី១៨ខែកញ្ញានេះ ទៅដល់ម្ចាស់ជំនួយទាំងឡាយ ស្ដីពីប្រាក់ដែលអង្គការ​នេះបានខ្ចី ដើម្បីបើកប្រាក់ខែឲ្យបុគ្គលិករបស់សាលាក្ដីមួយ ដែលទទួលបន្ទុកកាត់ក្ដីមេដឹកនាំខ្មែរក្រហម ជាប់ចោទពីបទ​ប្រល័យពូជសាសន៍នៅកម្ពុជា។


លោក ឡាស អ័លសេន អ្នកនាំពាក្យ របស់ការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ (រូបថត សាលាក្ដី)

រាជធានីភ្នំពេញ - បើតាមអ្នកនាំពាក្យ របស់ការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក ឡាស អ័លសេន (Lars Olsen) ប្រាក់កម្ចីដែលបានយល់ព្រមទៅឲ្យកញ្ចប់ថវិការជាតិ នៃសាលាក្ដីវិសមញ្ញ ជាប្រាក់កម្ចីដែលត្រូវតែសងវិញ ហើយប្រាក់​នេះ​មានទិសដៅ ដើម្បីយកទៅបើកប្រាក់ខែ ដែលបានជំពាក់បុគ្គលិកជាតិទាំងប៉ុន្មានរបស់សាលាក្ដី។

លោក ឡាស អ័លសេន [...]

សង្គម​ស៊ីវិល​ចំនួន​ប្រាំពីរ ដាក់​ឯកសារ​ទៅ អ.ស.ប ពី​​ការ​​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស និង​ច្បាប់​នៅ​កម្ពុជា​

សង្គម​ស៊ីវិល​ចំនួន​ប្រាំពីរ ដាក់​ឯកសារ​ទៅ អ.ស.ប ពី​​ការ​​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស និង​ច្បាប់​នៅ​កម្ពុជា​

ភ្នំពេញ៖ «ជាទម្លាប់ រដ្ឋាភិបាល តែងតែដៅមុខសញ្ញា លើអ្នកសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល និងក្រុមអ្នក​ការពារ​សិទ្ធិមនុស្ស មានទាំងការគំរាមកំហែងផ្នែករាយកាយ និងផ្នែកផ្លូវច្បាប់ ដែលបង្កឲ្យមានភាព​ភ័យខ្លាចក្នុង​ចំណោម​ប្រជាពលរដ្ឋ និងបង្កើតបរិយាកាសនៃការចាប់ពិរុទ្ធខ្លួនឯង»។ ន័យខាងលើនេះ ត្រូវបានបញ្ជាក់ឡើងតាមឯកសារ ដែល​ស្នើឡើងដោយអង្គការជាតិនិងអន្តរជាតិចំនួនប្រាំពីរ។


អាជ្ញាធររារាំងការតវ៉ារបស់អ្នកភូមិបឹងកក់ នៅក្នុងជម្លោះដីធ្លីដ៏ចម្រូងចម្រាស់។ (រូបថត Erika Pineros)

ការរឹតបណ្តឹងផ្នែកច្បាប់, មកលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងព័ត៌មាន, ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន, សេរីភាព​របស់បណ្តាញផ្សព្វផ្សាយព័ត៌មាន, សេរីភាពលើប្រព័ន្ធអ៊ីនធើណេត និងសេរីភាពក្នុងការជួបប្រជុំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...