គ្មានសេវាកម្មជំនួយផ្នែកច្បាប់ «គ្មាន»យុត្តិធម៌សម្រាប់ជន«ក្រីក្រ»រងគ្រោះទេ
«សិទ្ធិទទួលបានយុត្តិធម៌ និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់» ជាសិទ្ធិមូលដ្ឋានដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ មេធាវីជាចំណែកមួយនៃការផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រ ដែលគ្មានលទ្ធភាពជួលសេវាកម្មមេធាវី។ ការលើកកំពស់សិទ្ធិទទួលបានយុត្តិធម៌តាមផ្លូវច្បាប់នេះជាអាទិភាពមួយដែលរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ពិសេសម្ចាស់ជំនួយដែលបានកំពុងនឹងយកចិត្តទុកដាក់។ នេះជាការលើកឡើងរបស់លោក ប៊ុន ហ៊ុន ប្រធានគណមេធាវីអាណត្តិទី៩ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទថ្នាក់ជាតិស្តីពីជំនួយថ្នែកច្បាប់។
សន្និសីទថ្នាក់ជាតិស្តីពីជំនួយថ្នែកច្បាប់ ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ ២០១៣។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - ក្នុងកិច្ចពិភាក្សាដោយបិទទ្វា [...]