Posts tagged as "Justice"

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​តុលាការ​តាម​ការ​កោះ​ហៅ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​តុលាការ​តាម​ការ​កោះ​ហៅ

«យើងមិនមានអ្វីខុស មិនមានអ្វីត្រូវដោះស្រាយ។ (...) តើគេចោទពីបទអ្វី? ចោទពីបទញុះញុង!។ អ្នកណាដែល​បង្ក​ឲ្យមានឧក្រិដ្ឋកម្មហ្នឹង មានការបាញ់ប្រហារហ្នឹង!» នេះជាការឆ្លើយតបរបស់លោកកឹម សុខា ទៅនឹងដីកាកោះ​របស់​សាលាដំបូងរាជធានីភ្នំពេញ ដែលចេញដោយលោក ហៀង សុភក្រ្ត តំណាងអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O.Vary)

តុលាការកម្ពុជា - ក្នុងសន្និសិទសារព័ត៌មាននាទីស្នាក់ការចាក់អង្រែលើ លោក សម រង្ស៊ី និងលោក កឹម សុខា បាន​ប្រកាសជាសាធារណៈជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា [...]

បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង តេជគុណ ប៊ុត ប៊ុនតិញ អំពាវ​នាវ​ឲ្យ​ងើប​តវ៉ា

បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង តេជគុណ ប៊ុត ប៊ុនតិញ អំពាវ​នាវ​ឲ្យ​ងើប​តវ៉ា

«អាត្មាមិនអីទេ អាត្មាអាចរស់បាន តែមិនអាចគ្មាន វន់ ពៅបានទេ ដូច្នេះយើងត្រូវរួមគា្ន ទៅយកគាត់មកអោយ​បាន» នេះជាសង្ឃដីការរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក្នុងការសំណូមពរអោយប្រជាពលរដ្ឋខ្មែរទាំងអស់ មកតវ៉ានៅតុលាការដំបូងរាជធានីភ្នំពេញ ដើម្បីដោះលែងលោក វន់ ពៅ និងជនជាប់ចោទដទៃដែលបានចាប់ខ្លួន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ។


ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - វីដេអូប្រមាណជា៤០វិនាទី បានបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយ  ដែលត្រូវបាន​គេស្គាល់ថា ជា​របស់ព្រះតេជគុណប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ [...]

តេជគុណ លួន សាវ៉ាត៖ គ្មាន​យុត្តិធម៌ ការ​តវ៉ា​នឹង​រាល​ដាល​ធំ

តេជគុណ លួន សាវ៉ាត៖ គ្មាន​យុត្តិធម៌ ការ​តវ៉ា​នឹង​រាល​ដាល​ធំ

បន្ទាប់ពីមានការចាប់ខ្លួន ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ អ្នកសម្រប​សម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន សកម្មជនដីធ្លី និងកម្មករទាំង ១០នាក់ កាលពិថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ រួចមក ហើយថ្ងៃនេះជាថ្ងៃកាត់ក្តីលើជនជាប់ចោទទាំងនោះ ខណៈនោះដែរមានប្រជាពលរដ្ឋ​និងព្រះសង្ឃប្រមាណ ៣០០នាក់ បានមកធ្វើការតវ៉ានូវមុខតុលាការដើម្បីអោយមានការដោះលែងជនទាំងនោះ។


កងកម្លាំងត្រូវបានបញ្ជូនទៅមុខសាលាដំបូងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

បាតុកម្ម-  ព្រះតេជគុណ លួន សាវ៉ាត ដែលកំពុងស្ថិតនៅក្នុងការតវ៉ាថ្ងៃនេះ នៅមុខតុលការរាជធានី បានអោយ​ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូ ដឹងថា «ការមកធ្វើបាតុកម្មនៅថ្ងៃនេះ មិនមកដើម្បីបង្ករហឹង្សា [...]

អ្នក​​ភូមិ​បឹង​កក់ និង​ព្រះសង្ឃ​នឹង​​​បន្ត​បាតុកម្ម​ បើ​គ្មាន​​​ដំណោះ​ស្រាយ

អ្នក​​ភូមិ​បឹង​កក់ និង​ព្រះសង្ឃ​នឹង​​​បន្ត​បាតុកម្ម​ បើ​គ្មាន​​​ដំណោះ​ស្រាយ

បន្ទាប់ពីត្រូវបានកងកម្លាំងរបស់អាជ្ញាធរវាយបំបែក ពីមុខសាលារាជធានី កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣នោះមក ក្រុមអ្នកទាមទារតវ៉ាមកពីភូមិបឹងកក់ ទំនងជាមិនបានដកទ័ពថយនោះទេ។ ពួកគេទាំងនោះ រួមទាំងព្រះសង្ឃផង បានប្ដេជ្ញាថានឹងបន្តការទាមទាររបស់គេតទៅទៀត។


រនាំងដែក និងកងកម្លាំងការពារសន្តិសុខ នៅមុខសាលារាជធានីភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.infO/ Senghong)

វិវាតដីធ្លី - ការប៉ះទង្គិចកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ រវាងកងកម្លាំងអាជ្ញាធរ និងពលរដ្ឋអ្នកតវ៉ា ដែល​បណ្តាល​ឲ្យ​មាន​ជនរងរបួស​ចំនួន​ប្រាំពីរ​នាក់ ក្នុងនោះរួមមានលោកសង្ឃពីរអង្គ ស្រ្តីពីរនាក់ និងបុរសបីនាក់។ បន្ទាប់មក នៅមុខ​រនាំង​ដែកដាក់ឃាំង​ដោយ​អាជ្ញាធរ ព័ទ្ឋជុំវិញបរិវេណសាលារាជធានីនោះ [...]

អ្នក​ច្បាប់​បង្ហាញ ​ពី​យន្តការ«លុប​បំបាត់​»ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពន្ធនាគារ

អ្នក​ច្បាប់​បង្ហាញ ​ពី​យន្តការ«លុប​បំបាត់​»ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពន្ធនាគារ

ស្របពេលដែលអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជាកំពុងសហការគ្នា ដើម្បីលុបបំបាត់​ការធ្វើ​ទារុណកម្ម​លើជនជាប់ឃុំ និងទទូចឲ្យមានការគាំទ្រពីអង្គការសង្គមស៊ីវិលផងដែរនោះ អ្នកច្បាប់កម្ពុជា​ក៏​បាន​សាទរ​ចំពោះ​យន្តការនេះ ហើយថែមទាំងបានបង្ហាញ ពីរបៀបទប់ស្តាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពផងដែរ។


អ្នកទោសដែលត្រូវបានមន្ត្រីពាក់ខ្នោះដៃ មុននឹងបណ្ដើរចេញទៅក្រៅ។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ជុំវិញបញ្ហានេះ លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ក្នុងកិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ បានលើកឡើងថា បើយោងលើ​ការ​ត្អូញត្អែរ​របស់​ជនជាប់ចោទ រហូតមកដល់បច្ចុប្បន្ននេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...