បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង តេជគុណ ប៊ុត ប៊ុនតិញ អំពាវ​នាវ​ឲ្យ​ងើប​តវ៉ា

«អាត្មាមិនអីទេ អាត្មាអាចរស់បាន តែមិនអាចគ្មាន វន់ ពៅបានទេ ដូច្នេះយើងត្រូវរួមគា្ន ទៅយកគាត់មកអោយ​បាន» នេះជាសង្ឃដីការរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក្នុងការសំណូមពរអោយប្រជាពលរដ្ឋខ្មែរទាំងអស់ មកតវ៉ានៅតុលាការដំបូងរាជធានីភ្នំពេញ ដើម្បីដោះលែងលោក វន់ ពៅ និងជនជាប់ចោទដទៃដែលបានចាប់ខ្លួន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អាត្មាមិនអីទេ អាត្មាអាចរស់បាន តែមិនអាចគ្មាន វន់ ពៅបានទេ ដូច្នេះយើងត្រូវរួមគា្ន ទៅយកគាត់មកអោយ​បាន» នេះជាសង្ឃដីការរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក្នុងការសំណូមពរអោយប្រជាពលរដ្ឋខ្មែរទាំងអស់ មកតវ៉ានៅតុលាការដំបូងរាជធានីភ្នំពេញ ដើម្បីដោះលែងលោក វន់ ពៅ និងជនជាប់ចោទដទៃដែលបានចាប់ខ្លួន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ។


ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - វីដេអូប្រមាណជា៤០វិនាទី បានបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយ  ដែលត្រូវបាន​គេស្គាល់ថា ជា​របស់ព្រះតេជគុណប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ ក្នុងឃ្លីបវីដេអូនោះដែរ​ក៏បានបង្ហាញពីការដោះលែងព្រះអង្គ បន្ទាប់ពីការចាប់ខ្លួនរបស់សមត្ថកិច្ចនៅខេត្តព្រះវិហារ កាលថ្ងៃទី២ ខែមករា ជាមួយមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ៣នាក់ទៀត ពេលព្រះអង្គនិមន្តត្រឡប់មកពីមើលដីសហគមន៍មួយកន្លែង ដែលត្រូវបានក្រុមហ៊ុនឈូសឆាយរំលោភយក។ ព្រះអង្គមានសង្ឃដីការថា «សូមញាតិញោមពុទ្ធិបរិស័ទទាំងអស់​ កុំបារម្ភពីអាត្មាអី អាត្មាត្រូវបានដោះលែងវិញហើយ»។

ក្នុងឃ្លីបវីដេអូដដែលនោះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបញ្ជាក់ពីអ្វីដែលព្រះអង្គ​មានការសោកស្តាយ​ដែល​ក្រុម​ការងាររបស់ព្រះអង្គគឺលោក វន់ ពៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវឡើងតុលាការ នៅព្រឹកថ្ងៃសុក្រនេះ។ ព្រះអង្គបានផ្ញើសារមួយ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមតវ៉ានៅមុខតុលាការដំបូងក្រុងភ្នំពេញ ដើម្បីអោយ​មានការដោះលែងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ព្រះអង្គមានសង្ឃដីកាទៀតថា «សូមញាតិញោម ព្រះករុណាគ្រប់ព្រះអង្គទាំងអស់ ទៅមុខតុលាការដំបូង​រាជធានី​ភ្នំពេញ ដើម្បី ជួយ វន់ ពៅ។ អាត្មាមិនអីទេ អាត្មាអាចរស់បាន តែមិនអាចគ្មាន វន់ ពៅបានទេ ដូច្នេះយើងត្រូវរួមគា្ន​ទៅយកគាត់មកអោយបាន។»

គូរម្លឹកថា លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន រួមជាមួយអ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន សកម្មជនដីធ្លី និងកម្មករទាំង ១០នាក់ កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៤ ខណៈពេលលោកទៅតវ៉ាជាមួយកម្មករ ក្នុងការទាមទារ​ប្រាក់ខែគោល ១៦០ដុល្លា នៅមុខរោងចក្រយ៉ាកជីន ដែលពេលនោះដែរកម្មករ និងសមត្ថកិច្ចបានប៉ះទង្គិចគា្ន​ទើបបណ្តាលអោយ​មាន​ការឃាត់ខ្លួននេះ។

ជាអតីតសាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាមួយអង្គ ព្រះតេជគុណ ប៊ុត ប៊ុនតិញ  បានបង្កើត​បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនេះឡើង ដោយសារឃើញសង្គមជាតិ​មាន​បញ្ហា មានភាពអយុត្តិធម៌ ហើយព្រះអង្គបានបោះចោលការងារស្នូលរបស់ព្រះអង្គ ជាសាស្ត្រាចារ្យ ដែលមានប្រាក់​ចំណូលជាង១ពាន់​ដុល្លារ​ក្នុងមួយខែ មកធ្វើការងារអត់ប្រាក់ខែនេះវិញ៕

---------------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...