សហគមន៍​បឹងកក់​ស្នើ​ឲ្យ​ឈប់​ប្រើ​អំពើ​ហិង្សា​លើ​ស្រ្តី

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្រ្តី អ្នកភូមិបឹងកក់ និងព្រះសង្ឃប្រមាណ​ជាជាង​១០០អង្គ-នាក់ ជាមួយនឹងវត្តមានក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ​បានយកញត្តិទៅដាក់តាមស្ថាប័នរដ្ឋាភិបាលសំខាន់់ៗមួយចំនួនដែលពាក់ព័ន្ធ ដើម្បីឲ្យជួយអន្តរាគមន៍វែកមុខ អ្នក​ដែលបានប្រើអំពើហិង្សាលើស្ត្រីកាលពីពេលកន្លងមក និងទាមទារឲ្យបញ្ឈប់ការប្រើប្រាស់​អំពើហិង្សាលើស្រ្តី​បន្ត​ទៀត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្រ្តី អ្នកភូមិបឹងកក់ និងព្រះសង្ឃប្រមាណ​ជាជាង​១០០អង្គ-នាក់ ជាមួយនឹងវត្តមានក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ​បានយកញត្តិទៅដាក់តាមស្ថាប័នរដ្ឋាភិបាលសំខាន់់ៗមួយចំនួនដែលពាក់ព័ន្ធ ដើម្បីឲ្យជួយអន្តរាគមន៍វែកមុខ អ្នក​ដែលបានប្រើអំពើហិង្សាលើស្ត្រីកាលពីពេលកន្លងមក និងទាមទារឲ្យបញ្ឈប់ការប្រើប្រាស់​អំពើហិង្សាលើស្រ្តី​បន្ត​ទៀត។


កុមារី ញ៉េន ស្រីម៉ី នៅពេលមិនទាន់ដឹងខ្លួនឡើងវិញមែនទែន នាព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

វិវាតដីធ្លី - អ្នកស្រី ទេព វណ្ណី ជាសកម្មជនដីធ្លីតំបន់បឹងកក់ និងជាអ្នកដឹកនាំការហែញត្តិនេះ បានថ្លែងប្រាប់អ្នក​សារព័ត៌មានថា អ្នកភូមិបឹងកក់មិនមានការជឿជាក់មុតមាំលើសមត្ថកិច្ច ក្នុងការដោះស្រាយបញ្ហានេះនោះទេ ព្រោះ​អ្នកភូមិមានការសង្ស័យថា អ្នកដែលបានប្រើអំពើហិង្សាលើស្រ្តី ក្នុងកំឡុងពេលតវ៉ាដោយអហិង្សា​កាលពីពេល​កន្លងមក មានជាប់ពាក់ព័ន្ធនឹងសមត្ថកិច្ចដែលត្រូវដោះស្រាយបញ្ហានេះ។

សកម្មជនដដែលបានអះអាងថា កន្លងមករដ្ឋាភិបាល បានប្រើប្រាស់ប្រព័ន្ធតុលាការ និងសមត្ថកិច្ចដាក់សំពាធ និង​បង្រ្កាបលើស្រ្តីអ្នកភូមិបឹងកក់ និងកម្មករកម្មការនី កាត់ដេរ ដើម្បីបន្លាចពួកគេមិនឲ្យតវ៉ា ចំពោះបញ្ហារំលោភដីធ្លី និង​សិទ្ធិការងារ ហើយបញ្ហាទាំងនោះ រហូតមកដល់ពេលនេះ មិនទាន់មានការដោះស្រាយបានត្រឹមត្រូវ និងមាន​យុត្តិធម៌នៅឡើយ។

អ្នកស្រី ទេព វណ្ណី បញ្ជាក់ថា៖ «យើងទទួលបានភាពអយុត្តិធម៌ជាបន្តបន្ទាប់ ពីសំណាក់តុលាការ រដ្ឋាភិបាល ក្រុមហ៊ុន និងសមត្ថកិច្ច(...) ពួកយើងមិនមានជំនឿលើពួកគាត់ទេ ព្រោះថាអ្នកបង្កហេតុ និងអ្នកដោះស្រាយ​គឺជា​បណ្តាញតែមួយ ប៉ុន្តែយើងសង្ឃឹមលើឆន្ទះ និងការក្រោកតស៊ូរបស់យើងទាំងអស់គ្នា (...)»។

ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទង មន្រ្តីរបស់ស្នងការនគរបាលជាតិ និងមន្រ្តីក្រសួង​កិច្ចការនារី ដែលជាស្ថាប័ន ត្រូវបានអ្នកភូមិបឹងកក់ យកញ្ញត្តិទៅដាក់ ដើម្បីធ្វើការអត្ថាធិប្បាយបានទេ។

តែបើយោងទៅលើ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ ដែលបានតាមដាន​បញ្ហានេះបានពន្យល់ថា សន្ទុះនៃការប្រើអំពើហិង្សាលើស្រ្តីក្នុងមួយរយៈពេលចុងក្រោយនេះ គួរឲ្យមានការព្រួបារម្ភ ព្រោះនៅពេលពួកគេចេញតវ៉ាដោយអហិង្សា តែងតែត្រូវបានបង្រ្កាបដោយកម្លាំងសមត្ថកិច្ច មានទាំងការវាយដំ ការ​ប្រើដំបងឆក់ និងការបាញ់គ្រាប់កាំភ្លើងពិត ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតដដែលនេះលើកឡើងថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទះពិតប្រាកដ ក្នុងការធ្វើ​កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺត្រូវចាប់ផ្តើមពីបញ្ហានេះ ព្រោះដរាបណាអំពើហិង្សានៅតែមាន និងអ្នកប្រើ​អំពើហិង្សាមិនត្រូវបានផ្តន្ទាទោស នោះកំណែទម្រង់ប្រាកដជាមិនទទួលបានជោគជ័យនោះទេ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...