សង្គមស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​«ការ​សហការ​ល្អ»​ជា​មួយ​ខ្លួន

ការតស៊ូមតិ ការសម្តែងទស្សនៈ សិទ្ធិសេរីភាពក្នុងនាមអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបានរិតត្បិត​ដោយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន តាមរយៈការរំខាន ការអុកឡុក ការពង្រាយកម្លាំងព័ទ្ធ ការចាប់ខ្លួន ការឃុំខ្លួន ឬការបាញ់សម្លាប់ជាដើម។ ទាំងនេះបានបង្ហាញពីកំសោយចុះនៃការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឬភាពជឿទុកចិត្តគ្នារវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការតស៊ូមតិ ការសម្តែងទស្សនៈ សិទ្ធិសេរីភាពក្នុងនាមអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបានរិតត្បិត​ដោយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន តាមរយៈការរំខាន ការអុកឡុក ការពង្រាយកម្លាំងព័ទ្ធ ការចាប់ខ្លួន ការឃុំខ្លួន ឬការបាញ់សម្លាប់ជាដើម។ ទាំងនេះបានបង្ហាញពីកំសោយចុះនៃការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឬភាពជឿទុកចិត្តគ្នារវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។


សិក្ខាសាលាស្តីពី ការវាយតំលៃបរិយាកាសអំណោយផល សម្រាប់​អង្គការ​សង្គមស៊ីវិលរៀបចំដោយគណកម្មាធិការ​សហប្រតិបត្តិការដើម្បីកម្ពុជា នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

អង្គការក្រៅរដ្ឋាភិបាល - ក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតំលៃបរិយាកាសអំណោយផល សម្រាប់​អង្គការ​សង្គមស៊ីវិល» ដែលរៀបចំដោយគណកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) អង្គការ CIVICUS អង្គការ​មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ច្បាប់ ស្តីពីការមិនរកចំណេញ (ICNL) អង្គការចលនាពិភពលោក​ដើម្បីលិទ្ធិ​ប្រជាធិបតេយ្យ (WMD) និងអង្គការ CORD។ អង្គការទាំង នេះបានចេញ នូវរបាយការណ៍រួមមួយ ដែលនិយាយ​ផ្តោតសំខាន់​ទៅលើការធ្លាក់ចុះនៃទំនាក់ទំនងរវាងរដ្ឋាភិបាល នឹងអង្គការសង្គមស៊ីវិល ដែលធ្វើការលើទិសដៅ​នៃការអភិវឌ្ឍន៍-លើក ស្ទួយនូវសិទ្ធិ សេរីភាព និងការពារការគោរពច្បាប់ជាដើម។

លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បានលើក​ឡើង​ថា ដោយមើលឃើញនូវសកម្មភាពមួយចំនួនធំរបស់អាជ្ញាធរមូលដ្ឋាន(ពិសេសអាជ្ញាធរថ្នាក់ជាតិ) ដែលជាឧបសគ្គ និងការរាំងស្ទះដល់កិច្ចប្រតិបត្តិការណ៍របស់អង្កការសង្គមស៊ីវិលក៏ដូចជាអ្នកដែលចូលរួម ក្នុងកិច្ចប្រជុំ ឬបាតុកម្ម​ដោយស្របច្បាប់នានា។ លោកបន្តថា ជាមួយគ្នានេះ រដ្ឋាភិបាលក៏តែងតែបដិសេធ នូវកិច្ចសហការនានា​របស់​សង្កមស៊ីវិល​ ដើម្បីចូលរួមក្នុងការដោះស្រាយនូវបញ្ហា ការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋ។

លោក សឿង សារឿន បានបន្តរថា «យោងតាមគោលការណ៍ដ៏សំខាន់មួយ ដែលបានអនុម័តនៅ​ប្រទេសកូរ៉េ​ខាង​ត្បូង ដែលបានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ទាងអស់ រួមទាំងអស់រួមទាំងសង្គមស៊ីវិល រដ្ឋាភិបាល វិស័យឯកជន និងម្ចាស់មូលនិធិធ្វើការរួមគ្នា ដើម្បីធ្វើឲ្យប្រសើរ និងការកាត់បន្ថយនូវវិសមភាព និងការកាត់បន្ថយនូវភាពក្រីក្រ​របស់ប្រទេសលើសកលលោក។»

នាយកប្រតិបត្តិអង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជារូបនេះ បង្ហាញពីមាត្រា២២ នៃ​គោលការណ៍​ខាងលើដែលបានចែងថា «អង្គការសង្គមស៊ីវិល ជាតួអង្គសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួម ការអភិវឌ្ឍន៍​នូវ​វិស័យសង្គមកិច្ច សេដ្ឋកិច្ច…។ (…) រដ្ឋាភិបាលជាភាគីត្រូវបំពេញតួនាទីយ៉ាងសំខាន់ ដើម្បីជំរុញឲ្យ​អង្គការសង្គម​ស៊ីវិល មានបរិយាកាសអំណោយផលសមស្រប ក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងប្រទេសរបស់ខ្លួន។»

នៅក្នុងសេចក្តីព្រាងនៃរបាយការណ៍ដែលបានបង្ហាញនូវសិទ្ធិ ពេញលេញស្របច្បាប់ ចំពោះប្រជាពលរដ្ឋក្នុងការ បង្កើតនូវ អង្គការ សមាគមន៍នានា។ ជាមួយគ្នានេះក៏បានផ្តល់នូវសេរីភាពក្នុងការជួបជុំ ការសម្តែងមតិ និងការ​ធ្វើ​សកម្មភាពនានាក្នុងការអភិវឌ្ឈន៍សង្គម។ សេចក្តីព្រាងនៃរបាយការណ៍ បានសរសេរពីការព្រួយបារម្ភរបស់​សង្គម​ស៊ីវិល ចំពោះការត្រួតត្រា និងការចង់ដឹងចង់លឺពីធនធាននៃកិច្ចដំណើការរបស់អង្គការសង្គមស៊ីវិល។

លោក មាស សារឹម អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ ដែលមានវត្តមាន​ចូលរួម​ដែរនោះបានលើកឡើងថា មានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកច្រើនដែលបានចុះបញ្ជីរនៅក្នុងក្រសូងមហាផ្ទៃ ក្នុង​នោះក៏មានអង្គការមួយចំនួនក៏មិនបានធ្វើសកម្មភាពអ្វីនោះដែរ ហើយអង្កការមួយចំនួនទៀតបានធ្វើសកម្មភាព តែផ្ទុយទៅនឹងលក្ខន្តិកៈរបស់ខ្លួន ដែលបានដំកល់ទុកនៅក្រសួងមហាផ្ទៃ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃរូបនេះបានបន្តថា ឯអង្គការមួយចំនួន ដែល​ក្រសួងបានតម្រូវឲ្យផ្ញើរនូវរបាយការណ៍របស់ខ្លួនមក តែមិនបានអនុវត្តតាមទេ ដែលជាមូលហេតុ​ធ្វើឲ្យក្រសួង​ទទួល​ព័ត៌មានមិនគ្រប់គ្រាន់។ លោកបានបន្តរថា ជាមួយគ្នានេះ ក្រសួងក៏មានការយោគយល់ច្រើន​ដល់អង្គការ​ជាច្រើន ដែលមិនមានដំណើរការព្រោះតែកំសោយនៃថវិការ ឬការមិនមានធនធានសម្រាប់ដំណើរការរបស់ខ្លួន ដែលតាមច្បាប់ត្រូវតែលប់ចោលពីបញ្ជីនោះ។ «តាមគោលនយោបាយរបស់រដ្ឋាភិបាល តែងតែលើកទឹកចិត្តដល់ អង្គការក្រៅរដ្ឋាភិបាលទាំងអស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ»។

រដ្ឋាភិបាលមានឆន្ទានុសិទ្ធិលើសលុប ...

ជាមួយគ្នានេះលោក សឿង សារឿន បានបន្តរថា អង្គការសង្គមស៊ីវិលបានរកឃើញ នូវបញ្ហាប្រឈមសំខាន់ៗ​ក្នុង​ការបង្កើត និងដំណើរការនៅកម្ពុជារួមមាន កង្វះភាពច្បាស់លាស់ក្នុងក្រមរដ្ឋប្បវេណី ភាពស្មុកស្មាញ​នៃលក្ខខណ្ឌ​ចុះបញ្ជី រដ្ឋាភិបាលមានឆន្ទានុសិទ្ធិលើសលុប ក្នុងការកំណត់ភាពមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់ការ​ចុះ​បញ្ជី និងការមិនប្រាកដប្រជា និងការសង្ស័យលើអង្គការសង្គមស៊ីវិល ទាក់ទិននឹងបទបញ្ញត្តិច្បាប់នានា ដែលត្រូវ​បានប្រើដើម្បីរឹតត្បិតសេរីភាពរបស់សង្គមស៊ីវិលជាដើម។

លោកបន្តរថា ដូច្នេះអង្គការសង្គមស៊ីវិល បានបានដាក់ចេញជាដំណាក់កាល នូវសេចក្តីព្រាងចំនួនប្រាំពីរចំណុច ដែលអង្គការសង្កមស៊ីវិលបានរកឃើញ ក្នុងការមិនចូលរួម និងការផ្តល់នូវបរិយាកាសមិនល្អ សម្រាប់អង្គការ​សង្គម​ស៊ីវិល ពីសំណាក់រាជរដ្ឋាភិបាលរួមមាន ការរៀបចំបង្កើត កិច្ចប្រតិបត្តិការ លទ្ធភាពរកធនធាន ការសម្តែងមតិ ការ​ជួបជុំដោយសន្តិវិធី ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិល និងកិច្ចសហប្រតិបត្តការអង្គការ​សង្គម​ស៊ីវិល។ សេចក្តីព្រាងនៃរបាយការណ៍នេះ នឹងដាក់ទៅភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួម និងវាយតំលៃកំណត់អំពីសិទ្ធិ និងទួនាទីរបស់ភាគីដែលពាក់ព័ន្ធទាំងអស់រួមមានរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ «រដ្ឋាភិបាលកម្ពុជា ហាក់បី​ដូចជាមិនទទួលស្គាល់អង្គការសង្គមស៊ីវិល ជាដៃគូរយុទ្ធសាស្រ្តដ៏សំខាន់នោះទេ»។

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...