អ្នក​វិភាគ​ មិន​គាំទ្រ​ច្បាប់​លើក​លែង​ទោស ឲ្យ​អ្នក​នយោបាយ

រហូតមកដល់ពេលនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយ ចំពោះការលើក​ឡើងរបស់លោក សម រង្ស៊ី ។ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអះអាងថា​ច្បាប់លើកលែង​ទោស ពិតជាត្រូវបានលើកឡើង ពេលលោក ជួបជាមួយលោក ហ៊ុន សែន កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៣ នៅ​មន្ទីរ​រដ្ឋសភា។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានបញ្ជាក់ថា បើនិយាយពីយុត្តិធម៌សង្គម គឺគ្មានទេ​ច្បាប់លើកលែងទោស។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ពេលនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយ ចំពោះការលើក​ឡើងរបស់លោក សម រង្ស៊ី ។ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអះអាងថា​ច្បាប់លើកលែង​ទោស ពិតជាត្រូវបានលើកឡើង ពេលលោក ជួបជាមួយលោក ហ៊ុន សែន កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៣ នៅ​មន្ទីរ​រដ្ឋសភា។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានបញ្ជាក់ថា បើនិយាយពីយុត្តិធម៌សង្គម គឺគ្មានទេ​ច្បាប់លើកលែងទោស។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

នយោបាយកម្ពុជា - លោក ហង្ស ពុទ្ធា អ្នកជំនាញការបោះឆ្នោត និងជាអ្នកវិភាគនយោបាយឯករាជ្យ បានពន្យល់​ប្រាប់​ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ មីនា នេះថា បើចង់ឲ្យសង្គមមានយុត្តិធម៌ គេមិនគួរបង្កើតច្បាប់​លើក​លែងទោសនោះទេ បើទោះជាច្បាប់ត្រូវបានមនុស្ស នៅក្នុងសង្គមជាអ្នកបង្កើតក៏ដោយ។ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា៖ «កាលៈទេសៈនេះ ប្រហែលជាអ្នកនយោបាយបង្កើតច្បាប់នេះ ដើម្បីមានជំនឿចិត្តគ្នាទៅវិញទៅមក»។

យោងប្រព័ន្ធសារព័ត៌មានបារាំងមួយ ដែលបានចុះផ្សាយតាមរយៈការដកស្រង់សម្តីរបស់លោក សម រង្ស៊ី ដែលថា ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យគាត់ (សម រង្ស៊ី) រៀបចំ​ច្បាប់លើកលែងទោស សម្រាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បំផុតបីរូប។ សារព័ត៌មាននេះ បានដកស្រង់សម្តីរបស់លោក សម រង្ស៊ី បន្តថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រ ប្រសិនបើគណបក្សប្រឆាំង មានគំនិតក្នុងការបង្កើត​ច្បាប់នេះ។

ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ក៏បានព្រលយប្រាប់ប្រព័ន្ធសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១៣ មីនា ថា ពិតជាមានការ​លើកឡើង ពីច្បាប់លើកលែងទោស ក្នុងជំនួបថ្ងៃ១៦ កញ្ញា ពិតប្រាកដមែន តែចំណុចនេះ មិនមែនជារបៀបវារៈក្នុង​កិច្ចប្រជុំនោះទេ គឺគ្រាន់តែជជែក ដើម្បីធ្វើឲ្យកិច្ចជំនួបមានភាពរលូន និងឆ្ពោះទៅរកលទ្ធិប្រជាធិតេយ្យតែប៉ុណ្ណោះ។ ការលើកឡើងរបស់ លោក សម រង្ស៊ី មិនទាន់ត្រូវបានលោក ហ៊ុន សែន ប្រតិកម្មតបយ៉ាងណានៅឡើយទេ រហូត​មក​ដល់ពេលនេះ។

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ ទូច បានអត្ថាធិប្បាយថា ការបង្កើតច្បាប់លើកលែទោស ស្មើនឹង​ការលើក​ទឹកចិត្តឲ្យមេដឹកនាំ មានការធ្វេសប្រហែសក្នុងការដឹកនាំប្រទេស ហើយក៏មិនព្រួយបារម្ភ​ក្រោយការចុះ​ចេញពីដំណែង ខណៈមានកំហុសពេលកំពុងបំពេញតួនាទី។ លោក សុខ ទូច បានលើកឧទាហរណ៍បញ្ជាក់ថា៖ «នៅលើពិភពលោក គេមិនលើកទឹកចិត្ត ឲ្យមានច្បាប់លើកលែងទោសនោះទេ។ បើមនុស្សធ្វើខុសការពារ​ដោយ​ច្បាប់ហើយ មានអ្វីត្រូវខ្លាចទៀត (...)»។

ដោយឡែក ទាក់នឹងច្បាប់លែកលែងទោសរបៀបនេះ លោកស្រីនាយករដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា ក៏ធ្លាប់​បានបង្ហាញពីបំណងបង្កើតច្បាប់លើលែងទោស ដល់គ្រប់អ្នកនយោបាយថៃ ក្នុងបំណងដោះស្រាយវិបត្តិ​នយោបាយ​ថៃ និងជាការបង្រួបបង្រួមជាតិផងដែរ។ តែបំណងបង្កើតច្បាប់នេះ ត្រូវបានតុលាការធម្មនុញ្ញថៃ និងគណបក្ស​ជំទាស់ ក្នុងប្រទេសថៃបដិសេយ៉ាងដាច់អហង្ការ ហើយបានបង្កឲ្យមានរលកបាតុកម្មប្រឆាំង និងវិបត្តិនយោបាយ​រហូតមកទល់សព្វថ្ងៃ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...