រស់នៅជាមួយគ្រោងឆ្អឹងម្ដាយអស់រយៈពេល៣ឆ្នាំ កណ្ដាលក្រុងញ៉ូយក
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូនប្រិយមិត្តអ្នកអានរបស់ខ្លួន។
ហួសនិស្ស័យ - «ជាទស្សនីយភាពមួយ ដ៏ហួសប្រមាណ ហាក់ដូចជានៅក្នុងភាពយន្ដហូលីវូដ ដ៏រន្ធត់។ តាំងពីខ្ញុំធ្វើជាភ្នាក់ងារនគរបាលមក ខ្ញុំមិនដឺងជួបរឿងបែបនេះទេ។» នេះជាសម្ដីរបស់នគរបាលមួយរូប ដែលដកស្រង់យកទៅចុះផ្សាយដោយ សារព័ត៌មាន The New York Post។ អ្នកស្រី ស៊ូស៊ី រ៉ូសេនថល (Susie Rosenthal) បានស្លាប់ទៅតាំងពី៣ឆ្នាំមុន នៅក្នុងអាយុ៦១ឆ្នាំ។ ប៉ុន្តែសាកសពរបស់អ្នកស្រី ត្រូវបានរក្សាទុកដោយកូនស្រីរបស់អ្នកស្រី នៅក្នុងលំនៅដ្ឋានរហូតមកដល់ពេលនេះ។ រឿងដែលកាន់តែចម្លែកទៀតនោះ គឺយុវតីអាយុ២៨ឆ្នាំ ដែលរស់នៅ ក្នុងសង្កាត់ ប្រូគ្លីន (Brooklyn) កណ្ដាលក្រុងញ៉ូយករូបនេះ [...]