អាមេរិក៖ ឪពុក​មាន​គម្រោង​ទុក​កូន​ចោល ឲ្យ​ស្លាប់​ក្នុង​រថយន្ដ

បុរសជាឪពុក ដែលបានអះអាងថាខ្លួនភ្លេចទារករបស់ខ្លួនអាយុ២២ខែ នៅក្នុងរថយន្ដរហូតស្លាប់នោះ ទំនងជាបាន​ធ្វើរុករកចង់ដឹង តាមបណ្ដាញអាំងធើណែត ពីរបៀបរស់នៅក្នុងពន្ធនាគារ។ បុរស ថែមទាំងបានទស្សនារូបភាព​វីដេអូជាច្រើន បង្ហាញពីសត្វដែលស្លាប់ ដោយសារទុកនៅក្នុងរថយន្ដ ចតចោលកណ្ដាលថ្ងៃ នោះផងទៀត មុននឹង​ថ្ងៃកើតហេតុបានមកដល់។ តើឪពុករូបនេះ មានផែនការសម្លាប់ទារកខ្លួនឬ?
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៥ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសជាឪពុក ដែលបានអះអាងថាខ្លួនភ្លេចទារករបស់ខ្លួនអាយុ២២ខែ នៅក្នុងរថយន្ដរហូតស្លាប់នោះ ទំនងជាបាន​ធ្វើរុករកចង់ដឹង តាមបណ្ដាញអាំងធើណែត ពីរបៀបរស់នៅក្នុងពន្ធនាគារ។ បុរស ថែមទាំងបានទស្សនារូបភាព​វីដេអូជាច្រើន បង្ហាញពីសត្វដែលស្លាប់ ដោយសារទុកនៅក្នុងរថយន្ដ ចតចោលកណ្ដាលថ្ងៃ នោះផងទៀត មុននឹង​ថ្ងៃកើតហេតុបានមកដល់។ តើឪពុករូបនេះ មានផែនការសម្លាប់ទារកខ្លួនឬ?


ឪពុក ដែលជាប់សង្ស័យ និងកូនប្រុសដ៏កំសត់ នៅមុនពេលស្លាប់។ (រូបភាពនគរបាល)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗក្នុងលោក មកជូនប្រិយមិត្តអ្នកអានរបស់ខ្លួន។

ហួសប្រមាណ - មិនដឺងថា តើនេះជាសុបិន្ដអាក្រក់ ឬជាបំណងរបស់ឪពុករួបនេះឡើយ។ លោក ជូស្ទីន អារីស (Justin Harris) ជាតិ​អាមេរិកាំង អាយុ៣៣ឆ្នាំ ត្រូវបានចោទប្រកាន់ ថាបានទុកឲ្យទារករបស់ខ្លួន ដែលទើប​នឹង​មានអាយុ២២ខែ រហូត​ដល់ស្លាប់នៅក្នុងរថយន្ដ ដែលចតចោលកណ្ដាលថ្ងៃក្ដៅហែង អស់រយៈពេលជាង៧ម៉ោង។ ទារក កូព័រ (Cooper) ត្រូ​វបានដាក់ឲ្យអង្គុយនៅក្នុងកៅអីសម្រាប់ទារក ចង់ខ្សែក្រវ៉ាត់ ទៅនឹងកៅអីក្រោយ​របស់​រថយន្ដ ខណៈឪពុកររបស់ខ្លួន បានចាកចេញទៅធ្វើការបាត់ឈឹង។

ឪពុកបានថ្លែងសារទុក្ខ ថាខ្លួនគ្មានកំហុស និងអះអាងថា នោះជាឧប្បទេវហេតុប៉ុណ្ណោះ។ លោក ជូស្ទីន អារីស បានភ្លេចថា កូនរបស់លោក នៅអង្គុយនៅកៅអីក្រោយរបស់រថយន្ដ ហើយទើបតែដឹងខ្លួន នៅពេលលោក​បាន​ត្រឡប់មករករថយន្ដវិញ ពេលល្ងាចឡើងប៉ុណ្ណោះ។ លោកនិយាយថា លោកបានងាកមើលក្រោយ នៅប៉ុន្មាន​នាទីក្រោយ បន្ទាប់ពីបានចូលមកកាន់ចង្កូតរថយន្ដ ទើបដឹងថា កូនលោកបានផុតជីវិតទៅហើយ។

ប៉ុន្តែ ... សម្រាប់ក្រសែភ្នែករបស់ប្រព័ន្ធយុត្តិធម៌អាមេរិកាំង វាមិនមែនត្រឹមតែជាភាពចៃដន្យ អញ្ចឹងពេកទេ ...

ចំណុចសង្ស័យដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន បានធ្វើឲ្យចម្លើយរបស់ឪពុកខាងលើ បាត់បង់នូវសុពលភាពរបស់វា។  បើតាមភ្នាក់ងារនគរបាល បានឲ្យដឹងថា ដំបូងឡើយនៅថ្ងៃកើតហេតុ ជនសង្ស័យបានផ្ញើរសារអាសអាភាស និងរូបភាពពិសេសៗ ទៅកាន់ស្ត្រីចំនួន៦នាក់ ក្នុងនោះមានក្មេងស្រីជំទង់អាយុ១៦ឆ្នាំម្នាក់ផង។ នៅក្នុង​ម៉ាស៊ីន​កំព្យូទ័រយួរដៃ របស់បុរសជាឪពុករូបនេះ អ្នកស៊ើបអង្កេតបានរកឃើញ ពីទិន្នន័យរុករកជាច្រើន ទាក់ទងនឹង«ជីវិត​គ្មានកូន» «របៀបរស់នៅក្នុងពន្ទនាគារ» និងទស្សនាវីដេអូជាច្រើន ដែលនិយាយពី«សត្វស្លាប់ នៅក្នុងរថយន្ដ​ដែលចតកណ្ដាលថ្ងៃចេស»ជាដើម។

អាក្រក់ជាងនេះទៅទៀត អ្នកស៊ើបអង្កេតបានតាមដានមើលរូបភាពវីដេអូ ដែលថតទៅលើចំណតរថយន្ដ ដោយ​សហគ្រាសដែលលោក ជូស្ទីន អារីស ធ្វើការនោះ ហើយបានឲ្យដឹងថា លោក អារីស បានត្រឡប់មករថយន្ដវិញ នាវេលាថ្ងៃត្រង់ ដើម្បីទម្លាក់ម្ហូបចំណីដែលខ្លួនបានទិញ នៅលើកៅអីបើកបររបស់រថយន្ដ។ ចំណុចសង្ស័យ​មួយ​ទៀត ដែលគួរឲ្យបារម្ភដែរ គឺទារករបស់ ហារីស មានការធានារ៉ាប់រងជីវិត ដល់ទៅពីរ។ ប័ណ្ណធានារ៉ាប់រងមួយ ពី​ក្នុង​ចំណោមនោះ មានសំណងរហូតដល់ទៅ ២ម៉ឺនដុល្លារ។

នគរបាលទទួលបន្ទុកស៊ើបអង្កេត ករណីនេះ បានថ្លែងទៀតថា ពីរនាក់ប្ដីប្រពន្ធ មានលក្ខណៈដូចធម្មតា នៅពេល​ដែលពួកគេដឹងពីមរណភាពរបស់ទារក កូព័រ។ នាងជាម្ដាយ ឈ្មោះ ឡេណា (Leanna) ថែមទាំងបានសួរជជីកទៅប្ដី លោក ជូស្ទីន អារីស ក្រែងលោជនសង្ស័យ បាននិយាយជ្រុលមាត់ នៅក្នុងការសួរចម្លើយ របស់នគរបាលនោះ​ទៀតផង។

បុរសជាប្ដី ដែលមិនត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ តាំងពីថ្ងៃកើតហេតុមកនោះមក  ត្រូវបានចោទប្រកាន់​នៅថ្ងៃ​ឡើងសវនាការ ពីបទប្រព្រឹត្តិអំពើព្រៃផ្សៃ ទៅលើកូនរបស់ខ្លួន និងឧក្រិដ្ឋកម្មមនុស្សឃាត។ ចៅក្រម ហ្វ្រេខ ឃុក (Frank Cox) បានប្រកាសនៅបន្ទាប់ពីសវនាការកាលពីថ្ងៃទី៣ ខែកក្កដានេះ ក្នុងរដ្ឋចចារ (Georgia) ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិកថា៖ «វាជាសំនុំរឿងមួយ ដែលទោសប្រហារជីវិត ទំនងជាត្រូវបានអនុវត្តន៍»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...