ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ក្នុង​រដ្ឋ​ផ្លរីដា៖ ចំនួន​​អ្នក​ស្លាប់​កើន!

យ៉ាងហោចមនុស្ស៦នាក់ ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀត បានរងរបួស ក្នុងការបាញ់ប្រហារមួយ នា​រសៀល​ថ្ងៃ​សុក្រ​នេះ នៅក្នុងព្រលានយន្ដហោះ អន្តរជាតិ «Fort Lauderdale-Hollywood» (រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក)។ នេះជាតុល្យភាពបណ្ដោះអាសន្ន ផ្សាយដោយបណ្ដាញទូរទស្សន៍ «MSNBC» ដែល​យោង​តាម​ប្រភព ពី​មន្ត្រី​នគរបាល។
ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ក្នុង​រដ្ឋ​ផ្លរីដា៖ ចំនួន​​អ្នក​ស្លាប់​កើន!
ទិដ្ឋភាពជម្លៀសអ្នកដំណើរ មកកណ្ដាលព្រលានយន្ដហោះ បន្ទាប់ពីការផ្ទុះអាវុធ នៅព្រលានយន្ដហោះ «Fort Lauderdale-Hollywood»។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ០៦ មករា ២០១៧
  • កែប្រែចុងក្រោយ: January 06, 2017
  • ប្រធានបទ: បាញ់បោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយឲ្យដឹងថា ការផ្ទុះអាវុធមួយ បានកើតឡើង នៅព្រលានយន្ដហោះ «Fort Lauderdale-Hollywood» ក្នុងរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។ អ្នក​ដំណើរ​ទាំង​អស់ ដែល​មាន​ចំនួន​រាប់សិប ត្រូវបានជម្លៀសខ្លួន ចេញ ខណៈជនរងគ្រោះជាច្រើន ត្រូវ​បាន​ដឹក​ជា​បន្ត​បន្ទាប់ ទៅ​កាន់​មន្ទីរពេទ្យ។

បើតាមទូរទស្សន៍ «MSNBC» បានឲ្យដឹងថា បុរសខ្មាន់កាំភ្លើង នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាប់​ខ្លួន​ភ្លាមៗ និង​បញ្ជូនទៅឃុំខ្លួន។

មានវត្តមាន នៅនឹងកន្លែងកើតហេតុនោះ លោក «Ari Fleischer» អតីតអ្នកនាំពាក្យ របស់អតីត​ប្រធានាធិបតី​អាមេរិក លោក «George W. Bush» បានសរសេរនៅលើបណ្ដាញសង្គមទ្វីសធើរ (Twitter) ថា៖ «ការ​ផ្ទុះ​អាវុធ បានលាន់ឮឡើង យ៉ាងខ្លាំងក្លា។ មនុស្សទាំងអស់គ្នា នាំគ្នារត់។»។

ព្រលានយន្ដហោះ «Fort Lauderdale» ខ្លួនឯង បានសរសេរប្រកាស នៅលើទំព័រទ្វីសធើរដែរថា៖ «ហេតុការណ៍ កំពុងប្រព្រឹត្តិទៅនៅឡើយ» នៅក្នុង​លំហរង់ចាំ ទីពីរ (Terminal 2) នៅត្រង់​ចំណុច ទទួល​ឥវ៉ាន់ របស់​អ្នក​ដំណើរ។

សាក្សីជាច្រើននាក់ បានឲ្យដឹងថា អ្នកដំណើរ​បានដណ្ដើមគ្នា រត់យកប្រាស់​អាយុ តែរៀងៗខ្លួន ខណៈ​រូបភាព​តាម​កញ្ចក់​ទូរទស្សន៍ បង្ហាញថា អ្នកដំណើរ​ជាច្រើនសិបនាក់ បានប្រមូលជួបជុំគ្នា នៅកណ្ដាលព្រលាន។ ទូរទស្សន៍​អាមេរិក​ផ្សេង​ទៀត បានបង្ហាញពីរូបភាព នៃរថយន្ដសង្គ្រោះ និងរថយន្ដ​នគរបាល​ ជាច្រើន​គ្រឿង ដែលត្រូវ​បាន​​បញ្ជូន ទៅ​ដល់​ជាបន្តបន្ទាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...