ស សៀងហេង៖ គំនូរជីវចលអ្នកក្លាហាន ស៊ីតមេន សម្រាប់កំសាន្ដ
ទើបតែថ្មីៗនេះគំនូរជីវចលខ្មែរ រឿងអ្នកក្លាហានស៊ីតមែន (Shit Man) បានបង្ហោះពេញបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ជាពិសេសបណ្តាញយូធូប (YouTube) ដោយមានអ្នកទស្សនានិងចូលចិត្ត ច្រើនពាន់នាក់ និងបានចែករំលែកតៗគ្នា ក្រោយពីបានទស្សនាតុក្កតាបែបកំប្លែង និងបែបអប់រំមួយនេះ។ គំនូរជីពចលនេះជាស្នាដៃដំបូងគេ ដែលមិនធ្លាប់មានពីមុនមក និងត្រូវបានបង្កើតឡើង ដោយយុវជនខែ្មរម្នាក់។
ឈុតមួយពីក្នុងរឿង អ្នកក្លាហាន ស៊ីតមេន វគ្គថាសហោះអេតចាយ។ (រូបផ្ដិតពីអេក្រង់គំនូរជីវចល)
ស្នាដៃសិល្បៈ - មុននឹងក្លាយជាខែ្សរឿងតុក្តតា ( Animation) មួយដ៍គួរអោយទាក់ទាញនេះ ម្ចាស់ស្នាដៃ លោក ស សៀងហេង អាយុ ២៧ឆ្នាំ តែងតែឆ្លៀតពេលទំនេរពីការងារឌីហ្សាញ( Design) នៅស្ថាប័ន" FASCES " [...]