មានគេ«កែលិខិត»ប្រមុខរដ្ឋស្ដីទី សាយ ឈុំ?
ការកែតម្រូវនេះ ទំនងជាបណ្ដាលមកពីកំហុសអក្ខរាវិរុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់ នៅលើលិខិតនោះ ខណៈលោក សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខារួចរាល់ ដោយមានទាំងចំណារ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះផង។ តែអ្នកកែតម្រូវនោះ នៅតែមិនបានមើល ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយបានបន្សល់ទុក នូវកំហុសអក្ខរាវិរុទ្ធជាច្រើនទៀត នៅលើលិខិតនោះដដែល។
លិខិតចុះលេខ ០០៩/១៧ ត្រូវបានចេញផ្សាយ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ ប្រកាសឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកទទួលរ៉ាប់រង នូវរាល់ការចំណាយ សម្រាប់រៀបចំបុណ្យសព លោក សុខ អាន ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនាកន្លងមក។ លិខិត ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅក្រោយកិច្ចប្រជុំ គណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល [...]