Posts tagged as "Madonna"

ម៉ាដូណា សម្រាត​បង្ហាញ​សុដន់​របស់​យុវតី​ម្នាក់ ​កណ្ដាល​ការ​ប្រគុំ​តន្ត្រី

នៅក្នុងការប្រគុំតន្ត្រីដ៏ធំ កាលពីថ្ងៃព្រហស្បត្តិ៍ ក្នុងក្រុង ប្រៃស្បេន (Brisbane) ប្រទេសអូស្ត្រាលី ស្ដេច​ម្រៀង​ស្រី នាង ម៉ាដូណា បានបង្កើតឈុតឆាក ដ៏ភ្ញាក់ផ្អើលមួយឡើង។ តារាចម្រៀងបានហៅយុវតីម្នាក់ ឲ្យ​ឡើង​ទៅ​លើ​ឆាក​ប្រគុំតន្ត្រី ជាមួយនាង។ ជាមួយនឹងការសប្បាយរីករាយ នៅក្នុងចិត្ត ព្រោះបានឡើង មកឈរ​ជា​មួយ​កំពូល​តារាចម្រៀង​ពិភពលោកនោះ យុវតីមិនបានគិតថា អាវរបស់នាងត្រូវបានតារាចម្រៀង ចាប់ទាញ​សម្រាត​បញ្ចេញ​ដើមទ្រូង ជាសាធារណៈដូច្នេះនោះទេ។

ដំបូងឡើយ ម៉ាដូណា ចង់បង្ហាញទៅកាន់សាធារណៈជន ថាយុវតីដែលបានឡើង​មកលើឆាកនេះ ជា«ប្រភេទ​ស្ត្រីម្នាក់ ដែលធ្វើឲ្យអ្នកផង អត់ទ្រាំមិនទះកំប៉េះគូទ​មិនបាន»។ បន្ទាប់មកភ្លាមនោះ ម៉ាដូណា បានប្រើដៃទាញ​អាវ​យុវតីទម្លាក់ បណ្ដាញឲ្យចេញសុដន់មួយភ្លែត នៅចំពោះមនុស្សរាប់ពាន់នាក់។ តារាចម្រៀង​បាន​ឧទាន​ឡើង​ថា៖ «ឲ្យខ្ញុំសុំទោស។ នេះគឺជា ការបៀតបៀន ខាងផ្លូវភេទ!»។

[...]

ម៉ាដូណា ដួល​ពី​លើ​ឆាក នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី​ដ៏​ធំនៅ ឡុងដ៍ (vdo)

ជាហេតុការណ៍ដ៏រន្ធត់ ដោយសារតែតារាចម្រៀង អាយុ៥៦ឆ្នាំរូបនេះ មិនដែលមានកំហុស ដួលធ្លាក់ពីលើឆាក នៅ​ក្នុង​ការ​សម្ដែងលើកមុនៗមកនោះទេ។ នាង ម៉ាដូណា ត្រូវបានគេអញ្ជើញឲ្យមកសម្ដែង ដើម្បីបិទបញ្ចប់កម្មវិធី Brit Awards ឆ្នាំ២០១៥ ដែលជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ពិនិត្យមើលចំណាត់ថ្នាក់ នៃចម្រៀងល្បីៗដែលចេញផ្សាយ នៅក្នុង​រយៈពេលមួយឆ្នាំកន្លងមក។

ស្ដេចចម្រៀងស្រី នាង ម៉ាដូណា បានដួល នៅក្នុងចំណោមអ្នករាំរបស់នាង ខណៈពេលដែលនាង បានឡើងជណ្ដើរ​ទៅ​លើឆាកចម្រៀង ដើម្បីច្រៀងចម្រៀងថ្មី មានចំណងជើង ជាភាសាអង់គ្លេស Living For Love។ តែបញ្ហា មិនមែន​កើតពី​នាងទេ តែមកពីស្បែពណ៌ខ្មៅ ដែលនាងគ្របខ្លួន បានអូសទាញនាងទៅ។ ការដួលនេះ អាចជាបញ្ហា នៃការធ្វើមិន​ស្រប​គ្នា រវាងអ្នកចម្រៀង ដែលស្រាយស្បៃមិនទាន់ និងអ្នកទាញស្បៃចេញ។

ប៉ុន្តែមិនមានអ្វី អាចមកឃាត់តារាចម្រៀង អន្តរជាតិម្នាក់នេះ បានឡើយ។ នាង ម៉ាដូណា បានងើបមកវិញ ភ្លាមៗ [...]

ម៉ាដូណា បង្ហាញ​សុដន់​ជា​ថ្មី ក្នុង​កិច្ច​សម្ភាស

ម៉ាដូណា បង្ហាញ​សុដន់​ជា​ថ្មី ក្នុង​កិច្ច​សម្ភាស

មើលទៅមើល៍ ថា​តើ​រូបថត​ស្រាត​បញ្ចេញ​សុដន់ របស់​តារា​ស្រី​ល្បី​ឈ្មោះ ម៉ាដូណា កាល​ពី​ជាង​៣០​ឆ្នាំ​មុន និង​បច្ចុប្បន្ន មាន​អ្វី​ខុស​គ្នា? សម្រាប់​សម័យ​កាល​ថ្មី នៅ​ពេល​នេះ មើល​ទំនង ដូច​ជា​ស្ដេច​​ចម្រៀង​ផូប វ័យ​៥៦​ឆ្នាំ នៅ​តែ​អាច​បង្ក​ឲ្យ​មនុស្ស​ជ្រួល​ជ្រើម ក្ដៅ​ខ្លួន​មិន​តិច​ឡើយ។

នោះជាអ្វី ដែលបានកើតឡើង នៅ​ក្នុង​កិច្ច​សម្ភាស​ចុង​ក្រោយ​មួយ ដែល​បាន​ធ្វើ​ឡើង​ជា​មួយ តារា​ចម្រៀង​អន្តរជាតិ ដោយ​ទស្សនាវដ្ដី Interview។ ហើយ​អ្នក​ដែល​បាន​ថត​រូប​ឲ្យ​នាង មិន​មែន​ជាង​ថត​រូប​ធម្មតា​ឡើយ តែ​ជា​អ្នក​ថត​រូប​ជំនាញ​ដ៏​ល្បីល្បាញ​ពីរ​រូប គឺ​លោក មើត អាឡាស (Mert Alas) និង​លោក ម៉ាគូស ពីហ្សូត (Marcus Piggott)។

នៅក្នុងបទសម្ភាសនោះ តារាចម្រៀង ម៉ាដូណា មិនត្រឹមតែបានលើកឡើង ពីអតីតកាលដ៏ជូរចត់ ដែល​បាន​កើតឡើងពីមរណភាព របស់ម្ដាយនាងប៉ុណ្ណោះទេ តែតារាវ័យចំណាស់ ចាស់តែអាយុរូបនេះ នៅបាន​និយាយ​ពី [...]

ម៉ាដូណា បង្ហើប​ថា​ត្រូវ​គេ​«រំលោភ»​ពេល​មក​ញ៉ូយក អាយុ​២០​ឆ្នាំ

ម៉ាដូណា បង្ហើប​ថា​ត្រូវ​គេ​«រំលោភ»​ពេល​មក​ញ៉ូយក អាយុ​២០​ឆ្នាំ

កំពូលតារាចម្រៀងប៉ុបអន្តរជាតិ បានពន្យល់ថា បន្ទាប់ពីនាងបានឆ្លងកាត់កុមារភាព នៅរដ្ឋមីឈីហ្គែននោះមក នាងបាន​ផ្លាស់មករស់នៅទីក្រុងញ៉ូយកវិញ តែទីក្រុងដ៏ទំនើបរបស់សហរដ្ឋអាមេរិកមួយនេះ មិនបានទទួលនាងដៃពីរនោះឡើយ។


រូបថតតារាចម្រៀ ម៉ាដូណា នៅលើថាសចម្រៀងរបស់នាង។ (រូបថត madonna.com)

ទីក្រុងប៉ារីស - នាង ម៉ាដូណា (Madonna) បានបង្ហើបតាមរយៈកិច្ចសម្ភាសមួយ កាលពីថ្ងៃសុក្រទី០៤ខែតុលានេះថា នាង​ត្រូវបានគេចាប់រំលោភ ដោយគម្រាមនាងនឹងកាំបិត នៅពេលនាងមកដល់ទីក្រុងញ៉ូយកនាឆ្នាំដំបូង ខណៈពេលដែលនាង​នៅមិនទាន់ក្លាយខ្លួន ជាស្ដេចចម្រៀងប៉ុប របស់អាមេរិកនៅឡើយ។

«ផ្ទះរបស់ខ្ញុំត្រូវបានគេគាស់លួចបីដង»

នៅក្នុងអត្ថបទនិយាយពីជីវិតផ្ទាល់ខ្លួនមួយ [...]

ស្ដេចចំរៀងស្រីម៉ាដូណា កម្ដៅ អ្នកនយោបាយបារាំង

ស្ដេចចំរៀងស្រីម៉ាដូណា កម្ដៅ អ្នកនយោបាយបារាំង

នៅទីក្រុងប៉ារីស ថ្ងៃទី១៤កក្កដាកន្លងទៅនេះ តារាចំរៀងពិភពលោក ដែលជាប់ឈ្មោះជា ស្ដេចចំរៀងប៉ុបស្រី ម៉ាដូណា (Madonna) បានឆ្លើយតបទៅនឹង ការទន្ទឹងរងចាំ ជាយូមកហើយ របស់អ្នកស្រលាញ់ចូលចិត្តតារាចំរៀងនេះ នៅក្នុងពហុ កីឡាដ្ឋាន ដ៏ធំជាងគេ របស់ប្រទេសបារាំង។ ជាព្រឹត្តិការណ៍ទីពីរដែលគេបានរៀបចំឡើង នៅយប់ថ្ងៃបុណ្យជាតិរបស់ បារាំង បន្ទាប់ពីព្រឹត្តិការណទីមួយ ដែលមានការបាញ់កាំជ្រួច ដោយរៀបជាឈុតឆាត នៅតួរអេសហ្វែល។ ជាការសំដែង ដ៏អស្ចារ្យ​មួយ នៅក្រោម ការហ៊ោកញ្ជ្រៀវ និងក្រសែភ្នែក ប្រមាណជា ៨០ ០០០គូរ នៃអ្នកចូលចិត្តស្រលាញ់ ម៉ាដូណា ជាមួយនឹង ប្រធានបទ «ថ្ងៃវាយរំដោះ គុកបាស្ទីយ៍» ដែលតារាចំរៀងនេះ​ ចង់និយាយទៅកាន់ពិភពលោក អំពីសារ នៃភាពអត់អោន និងការការពារសិទ្ធិមនុស្ស។

ក្នុងការប្រគុំតន្ត្រី ដែលធ្វើរហូតដល់យប់ម៉ោង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...