ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង៖ ជនជាតិដើមភាគតិច បន្តបិទផ្លូវសារជាថ្មី
ជនជាតិដើមភាគតិចជង រស់នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលរងប៉ះពាល់ជាមួយនិងគម្រោងសាងសង់ទំនប់វារីអគ្គិសនី ស្ទឹងអារ៉ែង ប្រមាណជា ៤០នាក់ បានបន្តបិទផ្លូវសារជាថ្មី ប្រឆាំងមិនឲ្យបុគ្គលិកក្រុមហ៊ុនចិន ស៊ីណូ ហាយត្រូ (Sino hydro) ចូលសិក្សាស្រាវជ្រាវពីផលប៉ះពាល់ នៅក្នុងតំបន់របស់ពួកគាត់រស់នៅ។
ស្ទឹង អារ៉ែង នៅខេត្តកោះកុង។ (រូបថត MONOROOM.info/ kessor)
ទំនប់វារីអគ្គិសនី ស្ទឹងអារ៉ែង - លោក វ៉ែន វ៉ន តំណាងជនជាតិដើមភាគតិចជងបានថ្លែងឲ្យដឹងថា ប្រជាសហគមន៍ប្រមាណជា៤០នាក់ បានបន្តបិទផ្លូវនៅក្នុងតំបន់ ដែលពួកគាត់បិទផ្លូវនៅកន្លែងចាស់មុន ដោយសារតែពួកគាត់បានទទួលដំណឹងថា ខាងបុគ្គលិកក្រុមហ៊ុនគេនឹងដឹកគ្រឿងចក្រចូលនៅថ្ងៃទី ១០ ខែមេសានេះ។ [...]