Posts tagged as "Song"

សម្ភាស៖ «ស៊ិន ច័ន្ទឆាយ៉ា ជា​គ្រូ​ដ៏​ល្អ»

សម្ភាស៖ «ស៊ិន ច័ន្ទឆាយ៉ា ជា​គ្រូ​ដ៏​ល្អ»

អស់​រយៈ​ពេល​ប្រមាណជា​​៤​ខែ ដែល​បាន​ហាត់​រៀន​តន្រ្តី​ជា​មួយ​លោក ស៊ិន ច័ន្ទឆាយ៉ា លោក​បាន​ផ្តល់​នូវ​ការ​ចង​ចាំ​ជា​ច្រើន ទាក់​ទង​ជា​មួយ​នឹង​ការ​រៀន​តន្រ្តី ហើយ​កូន​ប្រុស​របស់​លោក ស៊ីន ស៊ីសាមុត រូប​នេះ​តែង​មាន​អធ្យាស្រ័យ​ជា​និច្ច ដល់​កូន​សិស្ស។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស្រី សុធារ៉ា ជា​កូន​សិស្ស​មួយ​រូប​របស់​លោក​ ស៊ិន ច័ន្ទឆាយ៉ា។

អ្នកស្រី​លើក​ឡើង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា៖ «ទោះ​ជា​ខ្ញុំ​ស្គាល់​គាត់​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​ក្នុង​រយៈ​ពេល​ដែល​បាន​ស្គាល់​ហ្នឹង គាត់​បាន​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​បង្រៀន​យើង» ។ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន សិស្ស​ស្រី​រូប​នេះ​បាន​រៀប​រាប់​ពី​គុណ​សម្បត្តិ​គ្រូ​របស់​ខ្លួន ដែល​ទើប​ទទួល​មរណៈភាព​នេះ បន្ត​ថា លោក ស៊ិន ច័ន្ទឆាយ៉ា មាន​ចរិក​ស្លូត​បូត មាន​ចិត្ត​អំណត់​ក្នុង​ការ​បង្រៀន។ [...]

កូន​ប្រុស ស៊ិន ស៊ីសាមុត ទទួល​មរណៈភាព​ដោយ​ខ្យល់​គរ

កូន​ប្រុស ស៊ិន ស៊ីសាមុត ទទួល​មរណៈភាព​ដោយ​ខ្យល់​គរ

លោក ស៊ីន ច័ន្ទឆាយា កូន​ប្រុស​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ដែល​មាន​វ័យ​ប្រហែល​ជា​៦០​ឆ្នាំ បាន​ទទួល​មរណៈភាព​ហើយ កាល​ពី​វេលា​ម៉ោង​ជាង ១១ នា​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥។ មូល​ហេតុ​ដែល​នាំ​ឱ្យ​ទទួល​មរណភាព​នេះ បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច​ក្បាល​ដ៏​ធ្ងន់​ធ្ងរ ក្រោយ​ពី​ខ្យល់​គរ​ធ្វើ​ឲ្យ​ដួល​បោក​ក្បាល និង​បណ្តាល​ឱ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ។

សព​លោក ស៊ិន ច័ន្ទឆាយា តម្កល់​ធ្វើ​បុណ្យ​នៅ​ផ្ទះ​លេខ​៥០B ផ្លូវ​២០៤ ខាង​ត្បូង​សាលា​បឋម​សិក្សា​ទឹក​ល្អក់​៣ ខាង​ក្រោយ​ផ្សារ​ឃ្លាំង​រំសេវ។

ដំណឹងនៃការទទួលមរណៈភាពរបស់លោក ស៊ិន ច័ន្ទឆាយា បានធ្វើមហាជនានា និងបណ្តា​សិល្បៈករ​សិល្បៈ​ការនី មានការសោកស្តាយជាខ្លាំង។ បើតាមលោក សុះ ម៉ាច ប្រធាន សមាគមសិល្បករខ្មែរ បានឲ្យដឹងថា ស្អែក​នេះម៉ោង៩ព្រឹក សមាគមសិល្បករខ្មែរ នឹង​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ ហើយលោកបានអំពាវនាវ ឱ្យមិត្ត​សិល្បករសិល្បការិនីទាំងអស់ [...]

«ចម្រៀង» និងសារប្រយោជន៍របស់វា

«ចម្រៀង» និងសារប្រយោជន៍របស់វា

ចម្រៀង គឺជាមធ្យោបាយ នៃការព្យាបាលសុខភាពផ្លូវចិត្តមនុស្ស ដ៏មានប្រសិទ្ធភាពមួយប្រភេទ តាមរយៈ សូរសៀង។ មិន​ថាតែអ្នកច្រៀង ឬអ្នកស្តាប់ឡើយ ពួកគេ គឺសុទ្ធតែត្រូវការចម្រៀងទាំងអស់ ។ នៅពេលកូនយំ ម្តាយភាគច្រើន លោកតែង​ប្រើចម្រៀងមកច្រៀងបំពេរកូនសម្រាប់ជាមធ្យោបាយលួងលោក ធ្វើឲ្យកូនឈប់យំ និងបែរមករកភាព សប្បាយរីករាយ​វិញ ។ តើលោកអ្នកជ្រាបទេថា ចម្រៀងគឺ ជាអ្វី? តើចម្រៀងមានប្រភពតាំងពីពេលណាមក? តើចម្រៀង មានសារសំខាន់​កម្រិតណាសម្រាបមនុស្ស? តើបុព្វហេតុអ្វីខ្លះបានជាបណ្តាលឲ្យកើតមានចម្រៀងឡើង? ចម្រៀងខ្មែរមាន ប៉ុន្មានប្រភេទ និងប៉ុន្មានទំនុកច្រៀង?


អក្សរភ្លេង រួមជាមួយនឹង ផ្កាកូលាបមួយទង

សូរសម្លេងរណ្តំរបស់មនុស្ស សត្វ រុក្ខជាតិ ឬធម្មជាតិនានា ត្រូវបានអ្នកចិត្តវិទ្យា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...