Posts tagged as "Song"

«ទំរាំ​បាន​ដូច​សព្វ​ថ្ងៃ កូន​ខំ​រំដោះ​ដី​ឲ្យ​ឪ​រែក» និពន្ធ​ដោយ នួន ជា

«ទំរាំ​បាន​ដូច​សព្វ​ថ្ងៃ កូន​ខំ​រំដោះ​ដី​ឲ្យ​ឪ​រែក» និពន្ធ​ដោយ នួន ជា

អ្នកប្រើប្រាស់ បណ្ដាញសង្គមមួយរូប ឈ្មោះ សុខ សូផាត បានយកចម្រៀងមួយបទ ដែលលោកអះអាងថា និពន្ធដោយបងធំលេខ២ នៃរបបកម្ពុជាប្រជាធិតេយ្យ យកមកចុះផ្សាយ នៅលើជញ្ជាំងគណនេយ្យ ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។

ចម្រៀង «ទំរាំបានដូចសព្វថ្ងៃ កូនខំរំដោះដី អោយឪរែក» ដែលនិពន្ធដោយលោក នូន ជា ក្នុងសម័យកាល​គ្រប់​គ្រង នៃក្រុមខ្មែរក្រហម ត្រូវបានអ្នកប្រើប្រាស បណ្ដាញសង្គមម្នាក់ទៀត លោក ស៊ុន សត្ថា (Satha Sun) ជឿ​ជាក់​ថា បទនេះ​ត្រូវបានចាក់ផ្សាយ ជារៀងរាល់ថ្ងៃ នៅពេលនោះ ដើម្បីឲ្យពលរដ្ឋខ្មែរស្ដាប់ ជាពិសេស​នៅ​ពេល​ពលរដ្ឋ កំពុងជីកប្រទ្បាយ លើកទំនប់ហាលថ្ងៃ ហាលភ្លៀង នៅកណ្តាលវាលស្រែជាដើម។

រីឯភាសា «កូនអើយ [...]

ពែកមី ស្រាយ​ចម្ងល់​ទស្សនិកជន ក្នុង​ចម្រៀង​ថ្មី​របស់​ប្អូន​ប្រុស

ពែកមី ស្រាយ​ចម្ងល់​ទស្សនិកជន ក្នុង​ចម្រៀង​ថ្មី​របស់​ប្អូន​ប្រុស

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥នេះ ផលិតកម្មអ៊ិលឌីភិឈើ បានបង្ហោះវីដេអូថ្មីមួយរបស់ខ្លូន ដោយ​សរសេរ​ឡើងថា «នាយពែកមីឆ្អែតចិត្ត» នៅក្នុងចម្រៀងមួយបទ របស់ប្អូនប្រុសបង្កើត ដែលបានច្រៀងអាណិតបង​ថ្លៃ ដោយសារបងប្រុស ទៅមានស្រីថ្មីភ្លេចគ្រួសារ។ វីដេអូថ្មី ដែលមានអ្នកគាំទ្រច្រើនមួយនេះ ត្រូវបានលោក ចែម ច័ន្ទតារា ហៅនាយ ពែកមី បញ្ជាក់ថា មិនមែនជារឿងពិត នៅក្នុងគ្រួសារលោក ដូចអត្តន័យ ក្នុងបទ​ចម្រៀង​នោះ​ទេ។

ជាតារាកំប្លែងល្បី ប្រចាំប្រទេសកម្ពុជារូបនេះ បានប្រាប់ទស្សវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា មិនមែនជារឿងពិត នៅក្នុងគ្រួសារលោកទេ ថ្វីត្បិតតែតួសម្តែង ក្នុងបទនេះមួយចំនួន ជាក្រុមគ្រួសារលោកក៏ដោយ តែវាគ្រាន់​តែ​ជាឈុតឆាកចម្រៀង សម្រាប់ទស្សនិកជនទស្សនាប៉ុណ្ណោះ។ លោកបដិសេធថា៖ «ឈុតនេះ ជាសិល្បៈកំដរ​អារម្មណ៍ទស្សិនិកជនទេ ខ្ញុំក៏សម្តែងដែរជាតួប្តី»។

តារាកប្លែង ដែលមានកូនពីរនាក់ខាងលើ បានបន្ថែមទៀតថា [...]

រាំ​បញ្ចេញ​ដើម​ទ្រូង​ថត​ដាក់​ឃ្លីប ជាប់​គុក​មួយ​ឆ្នាំ​នៅ​អេហ្សីប

នាង រេដា អាលហ្វូលី (Reda al-Fouly) ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ប៉ុន្មានថ្ងៃ​បន្ទាប់​ពីវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះ នៅលើគេហទំព័រ ចែករំលែកយូធូប ដែលមានចំណងជើងថា៖ «Seeb Idy (មានជាខេមរភាសាថា ទុកដៃខ្ញុំឲ្យធ្វើ)»។ នៅក្នុងវីដេអូនោះ នាង អាលហ្វូលី បានរាំ ជាមួយនឹង​សម្លៀក​បំពាក់​អាវរ៉ូបដ៏ខ្លី បញ្ចេញគល់សុដន់ យ៉ាងទ្រលុកទ្រលន់ ខណៈមានរូបភាពជាច្រើន បានថតយកតែដើមទ្រូង និង​ដង​ជើងរបស់នាង មកធ្វើការកាត់ត។

អ្នករាំរូបនេះ ត្រូវបានតុលាការនៃរដ្ឋធានី កែរ ប្រទេសអេហ្សីប ផ្ដន្ទាទោស ពីបទ«បានបង្កភាពត្រេកត្រអាល» ដោយសារការបញ្ចេញសាច់ នៅក្នុងឃ្លីបមួយនេះ។ នេះបើតាមការបញ្ជាក់ របស់អ្នកទទួលខុសត្រូវមួយរូប នៃតុលាការ ប្រាប់មកអ្នកសារព័ត៌មាន។ យ៉ាងណាក៏ដោយ ក៏នាង អាលហ្វូលី នៅមានសិទ្ធិនឹងធ្វើការប្ដឹង​ឧទ្ទរណ៍ ទៅតុលាការជាន់ខ្ពស់ជាបន្តទៀត។

សម្រាប់សមិទ្ធិករ ដែលផលិតវីដេអូ លោក វ៉ាអែល អេលសេដេគី (Wael [...]

ម្ចាស់​សម្លេង ឆាយ វិរៈយុទ្ធ ទី២ បង្ក​ការ​ហ៊ោ​កក្រើក​ឆាក

ម្ចាស់​សម្លេង ឆាយ វិរៈយុទ្ធ ទី២ បង្ក​ការ​ហ៊ោ​កក្រើក​ឆាក

បេក្ខជនដែលបង្កការភ្ញាក់ផ្អើល ព្រោះមានសំម្លេងដូចទៅ នឹងលោក ឆាយ វីរៈយុទ្ធ នោះឈ្មោះ សំរិទ្ធ ជាបេក្ខជន​ដែលបានប្រឡង នៅក្នុងកម្មវិធីប្រកួតប្រជែងសំឡេងមួយ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីពេល​ថ្មីៗ​នេះ។ បទចម្រៀង មានចំណងជើងថា «មានជាតិក្រោយ មិនប្រាកដថាបានស្គាល់គ្នា» ដែលត្រូវបាន​គេ​ស្គាល់​ថា មានសំនៀងដើម ជាសំនៀងរបស់លោក ឆាយ វីរៈយុទ្ធ នោះ  ត្រូវបានបេក្ខជន សំរិទ្ធ លើកយក​មក​ច្រៀង ហើយទាំងការបញ្ចេញសំឡេង និងរូបរាងកាយវិការ ធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលជាខ្លាំង។

អ្នកគាំទ្រខ្លះបានលើកឡើងថា៖ «បើមិនបានឃើញមុខ ច្បាស់ជាគិតថា លោកឆាយ វីរៈយុទ្ធមិនខាន»។ អ្នក​គាំទ្រ​បានបន្ថែមថា៖ «សម្លេង ឆាយ វីរៈយុទ្ធ ទី២» ខណៈប្រិយមិត្តផ្សេងទៀត បានលើកសរសើរថា ច្រៀងបាន​ល្អ ស្ទើរតែដូចម្ចាស់ដើម ១០០%ទៅហើយ មិននឹកស្មានសោះ។ ការគាំទ្រទាំងនេះ មានទាំងនៅលើឆាក និង​នៅ​តាមបណ្តាញសង្គម ព្រោះមានប្រិយមិត្តមួយចំនួន [...]

ថត​ចម្រៀង​បង្ហាញ​សុដន់​ខ្លាំង អាច​ជាប់​គុក​១០ឆ្នាំ នៅ​អ៊ូហ្គង់ដា

១០ឆ្នាំក្នុងពន្ធនាគារ ព្រោះបានថតចម្រៀងមួយ ដែលមានលក្ខណៈ អាសអាភាសជ្រុល សម្រាប់ក្រសែភ្នែក នៃប្រព័ន្ធ​យុត្តិធម៌ របស់ប្រទេសអ៊ូហ្គង់ដា។ នេះជាទោស ដែលប្រព័ន្ធយុត្តិធម៌ របស់ប្រទេសអាហ្វ្រិកខាងកើត មួយនេះ អាចនឹង​ដាក់​ប្រឆាំងនឹងតារាចម្រៀងវ័យ២១ឆ្នាំ នាង ចេមីណា កានស៊ីអីម។ នាងត្រូវបានចោទប្រកាន់ ថាបានប្រព្រឹត្តិល្មើស​នឹង​ច្បាប់ ព្រោះធ្វើរឿងអនាចារ បង្ហាញសាច់សុដន់ និងកំប៉េះគូទ ជ្រុលហួសហេតុ នៅក្នុងឃ្លីបចម្រៀង របស់នាង។

ឃ្លីបចម្រៀងរបស់នាង ដូចលោកអ្នក បានទស្សនានៅខាងលើ មានចំណងជើងដើមថា «In ensolo Yange»។ ឃ្លីបនេះ ត្រូវបាន​យក​មកបង្ហោះ កាលពីចុងខែកញ្ញាឆ្នាំមុន ហើយមានមនុស្សចុចចូល ទៅទស្សនាប្រមាណជា ជាង៥សែនដង​ហើយ មកទល់សព្វថ្ងៃ។ សម្ដែង​អម​ជា​មួយនឹងតារាប្រុសម្នាក់ទៀត នាង ចេមីណា បានបង្ហាញរូបរាងរបស់នាង នៅក្នុង​ឃ្លីប​ចម្រៀង នូវឈុតឆាក«ហ៊ានៗ»​មួយ​ចំនួន ដែលមនុស្សមួយចំនួន គិតថា នេះជាការបង្កភាពស្រើបស្រាល។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...