Posts tagged as "Song"

Miley Cyrus ឡើង​ឆាក ដោយ​ព្រលែង​សុដន់​កណ្ដាល​វាល (vdo)

Miley Cyrus ឡើង​ឆាក ដោយ​ព្រលែង​សុដន់​កណ្ដាល​វាល (vdo)

មិនមានអ្វីអាចមកបញ្ឈប់ តារាចម្រៀង នាង ម៉ាយឡី ស៊ីរឺស នោះបានឡើង។ តារាចម្រៀងអាមេរិកាំងដ៏ល្បី នៅតែ​ស្វែង​រក ចំណាប់អារម្មណ៍ ឲ្យកាន់តែខ្លាំងឡើង ប៉ុន្តែពេលខ្លះក៏មិនដឹងថា នាងចង់ធ្វើអ្វីឲ្យប្រាកដនោះដែរ។ កាលពីយប់ ថ្ងៃពុធ​សប្ដាហ៍មុន នៅក្នុងការប្រគុំតន្ត្រីដ៏ធំ ដែលរៀបចំឡើង នៅក្នុងរង្វង់ Adult Swim Upfront Party នាទីក្រុងញ៉ូយក យុវតី​តារា​ចម្រៀង បានបង្កឲ្យមានការភ្ញាក់ផ្អើល សារជាថ្មី ជាមួយនឹងសម្លៀកបំពាក់ ឡើងឆាក របស់នាង។

ជាមួយនឹងការតុបតែងខ្លួន ជាសត្វមេអំបៅនោះ នាង ម៉ាយឡី បានព្រលែងសុដន់ទាំងគូ នៅកណ្ដាលវាល ដោយ​គ្រាន់​តែ​យក ខ្សែរអាវរបស់នាង មកបាំងពីលើចុងសុដន់ប៉ុណ្ណោះ។

ប៉ុន្តែការស្រាតពាក់កណ្ដាល ដើម្បីឡើងឆាក របស់តារាចម្រៀង មិនសូវជាធ្វើឲ្យទស្សនិកជន ស្រែកហ៊ោរញ្ជ្រៀវប៉ុន្មានទេ។ ដូច្នេះ នាង ម៉ាយឡី បាននិយាយ នៅពេលចប់ចម្រៀងទីមួយថា៖ «អ្នកទាំងអស់ស្រវឹងហើយទេដឹង? តើអ្នកទាំងអស់​ដេក​លក់អស់ហើយឬ? [...]

ចម្រៀង​​​ទឹក​ភ្នែក​របស់ Peypey Dy បង្ក​ភាព​រំជួល​ចិត្ត (vdo)

ចម្រៀង​​​ទឹក​ភ្នែក​របស់ Peypey Dy បង្ក​ភាព​រំជួល​ចិត្ត (vdo)

វីដេអូនេះ ទើបនឹងត្រូវបានបង្ហោះ នៅក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ នេះ ដោយម្ចាស់បទខ្លួនឯង នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ដែលដាក់ឈ្មោះថា៖ «Peypey Dy»។ ខ្សែរវីដេអូ ជាចម្រៀងមួយ បទដែលមានចំណងជើងថា «ព្រះរស់​ឈ្មោះ​ម៉ែ» ដែលជាបទមួយដ៏កម្សត់ អាចធ្វើឲ្យយុវជនជាច្រើនរំជួលចិត្ត ស្រក់ទឹកភ្នែកមិនដឹងខ្លួន ពេលបានទស្សនា សាច់​រឿង​ពី​ដើម​ដល់ចប់។

អត្ថន័យរបស់បទចម្រៀងទាំងមូល មិនបាច់ប្រាប់ ក៏ប្រហែលជាប្រិយមិត្ត អាចទស្សន៍ទាយ នៅក្នុងចិត្តបានរួចទៅហើយ តាមរយៈចំណងជើង ខាងងលើថា ជាការៀបរាប់ ពីអ្នកម្តាយ។ មិនខុសទេ បទនេះមានន័យ ចង់អប់រំយុវជន ឲ្យចេះស្គាល់​តម្លៃ របស់អ្នកមានគុណ ដែលបានចឹញ្ចិមខ្លួន តាំងពីតូច និងអប់រំឲ្យយុវជនមួយចំនួន ដែលមិនទាន់ភ្ញាក់រលឹក ឲ្យមាន​ស្មារតី​ភ្ញាក់រលឹក ដឹងពីកំហុសខ្លួនឯង ដែលបានធ្វើឲ្យ អ្នកមានគុណលំបាក យ៉ាងណានោះ។ យុវជន អ្នកប្រើ​ហ្វេសប៊ុក​ម្នាក់ បានបញ្ចេញជាយោបល់ថា៖ «មួយបទនេះ នឹកឃើញទាំងអស់ [...]

នាង Heidi Klum ស្រាត​ថត​ចម្រៀង​ឲ្យ Sia

តារាសម្ដែង និងបង្ហាញម៉ូដ កូនកាត់ អាមេរិក-អាល្លឺម៉ង់ នាង ហីឌី គ្លូម (Heidi Klum ) បានចេញមកបង្ហាញខ្លួន យ៉ាង​រោល​រាល នៅក្នុងឈុតចម្រៀងថ្មី មានចំណងជើងថា «Fire Meet Gasoline» របស់អ្នកចម្រៀង Sia ដែលទើបនឹងបង្ហោះ ដាក់​ផ្សាយ​ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមេសានេះ។

បើទោះជា នាងមានអាយុ៤១ឆ្នាំ ហើយក៏ដោយ ប៉ុន្តែភាពស៊ិចស៊ី របស់នាង ហីឌី គ្លូន នៅតែមាន ជាពិសេស ក្នុងពេល​ដោះ​សម្លៀកបំពាក់ ថតឈុតដុតកម្ដៅ តារាសម្ដែង ប្រុសអាមេរិកម្នាក់ទៀត ឈ្មោះ ផេដ្រូ ប៉ាស្កាល (Pedro Pascal) ដែល​ល្បី​ឈ្មោះ ក្នុងភាពយន្ដរឿង Game of Thrones៕

សីហា ថា​បទ​«អូន​អ៊ូក​ប្រពន្ធ​ខ្ញុំ»​របស់ ព្រាប សុវត្ថិ លួច​គំនិត​​ខ្លួន

សីហា ថា​បទ​«អូន​អ៊ូក​ប្រពន្ធ​ខ្ញុំ»​របស់ ព្រាប សុវត្ថិ លួច​គំនិត​​ខ្លួន

«និយាយទៅ លួចគំនិតគេរហូត អត់ចេះខ្មាស់គេ (Yey tov loch concept ke lhot Ort jes kmas ke)» នេះសារឌឺដង ជាភាសាប្រកប របស់តារាចម្រៀងវ័យក្មេង របស់ផលិតកម្មអ៊ឹម លោក សីហា ដែលសរសេរថា អមជាមួយ នឹងចម្រៀង ប្រម៉ូសិន របស់ផលិតកម្ម ហង្សមាស ដែលមានចំណងជើងថា «អូនអ៊ូកប្រពន្ធខ្ញុំ» នៅលើទំព័រហ្វេសប៊ុករបស់លោក។

បើទោះបីជាលោក សីហា មិនបានប្រើពាក្យ ថានរណាម្នាក់លួចចម្លង គំនិតអ្នកណាក៏ដោយ ប៉ុន្តែគេច្បាស់ណាស់ថា តារាចម្រៀងរូបនេះ សំដៅដល់ដល់ផលិតកម្ម ហង្សមាស ថាបានលួចគំនិតរបស់ខ្លួន ក្នុងបទចម្រៀង ដែលមាន​ចំណង​ជើងថា «អូនអ៊ូក» ដែលកំពុងទទួល បានកាគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តយុវវ័យ។

រីឯបទចម្រៀង របស់លោក ព្រាប សុវត្ថិ «អូនអ៊ូកប្រពន្ធខ្ញុំ»មានសន្ទុះនៃការគាំទ្រមិនតិចផងដែរ។ គ្រាន់ដាក់ផ្សាយ​ពាណិជ្ជកម្ម តែប៉ុន្មានថ្ងៃ បទចម្រៀងនេះ ទទួលបានការគាំទ្រ យ៉ាងក្រាស់ក្រែង ពីទស្សនិកជន ទាំងចាស់ទាំងក្មេង។ រហូតមកដល់ពេលនេះ [...]

រវាង​ជន​ពិការ​ខ្មែរ និង​តារា​ចម្រៀង Bruno Mars តើ​នរណា​អស្ចារ្យ​ជាង?

រវាង​ជន​ពិការ​ខ្មែរ និង​តារា​ចម្រៀង Bruno Mars តើ​នរណា​អស្ចារ្យ​ជាង?

បទ Uptown Funk ជាបទចម្រៀង របស់តារាចំរៀងដ៏ល្បីឈ្មោះ នៅសហរដ្ឋអាមេរិក Bruno Mars បានទទួល ការ​គាំទ្រ​ខ្លាំង ពីទស្សនិកស្ទើពេញពិភពលោក ហើយក៏ជាបទមួយ ដែលត្រូវ​បានជាតិសាសន៍ផ្សេងទៀត​មួយ​ចំនួន យកមកសម្តែងត្រាប់តាម។ ដោយឡែកក្រុមយុវជន ដែលជនពិការរបស់អង្គការ ពង្រឹងលទ្ធភាពជន​ពិការ​កម្ពុជា តាមរយៈ សិល្បៈអេពិកកម្ពុជា (Epic Arts Cambodia) បាននាំគ្នាសម្តែងត្រាប់តាម បទចម្រៀងនេះដែរ។

វីដេអូដែលក្រុមជនពិការ របស់អង្គការខាងលើ បាននាំគ្នាសម្តែងត្រាប់តាមនេះ ទទួលបានការចាប់អារម្មណ៍ និង​គាំទ្រជាខ្លាំងពីទស្សនិក។ ទទួលបានការចាប់អារម្មណ៍ ដោយសារតែវិដេអូរបស់ក្រុម ជនពិការខាងលើនេះ ផលិត​​ឡើងដើម្បីលើកទឹកចិត្តដល់ជនពិការ។ ក្នុងរយៈពេល៤ថ្ងៃ ដែលវីដេអូនេះ បង្ហោះនៅលើបណ្តាញ​អ៊ីនធើណេត ទទួលបានការចុចមើលរហូតដល់ជាងបីម៉ឺនដង។

ចម្រៀងបទ Uptown Funk របស់របស់តារាចម្រៀង និងអ្នកនិពន្ធអាមេរិកលោក Bruno Mars គឺជាបទដែល​ពេញ​និយម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...