ចម្រៀង​​​ទឹក​ភ្នែក​របស់ Peypey Dy បង្ក​ភាព​រំជួល​ចិត្ត (vdo)

បន្ទាប់ពីតារាហ្វេសប៊ុក Peypey Dy ដ៏ល្បីឈ្មោះ បានបញ្ជាក់ប្រាប់ ដល់មិត្តភក្កិក្នុងបណ្តាសង្គមថា ខ្លួនបានសាងភ្នួស សង​គុណ​ម្តាយ ដោយកោសក់ ជាទីស្រឡាញ់នោះមក នៅពេលនេះ ចម្រៀងដែលបកស្រាយ ដោយតារាហ្វេសប៊ុកផ្ទាល់ ស្ដី​ពី​ការ​សាង​ភ្នួស​នោះ ត្រូវបានបង្ហោះចេញ ហើយទទួលបាន នូវចំណាប់អារម្មណ៍យ៉ាងច្រើន ពីបណ្ដាយុវជន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៥ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 05, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូនេះ ទើបនឹងត្រូវបានបង្ហោះ នៅក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ នេះ ដោយម្ចាស់បទខ្លួនឯង នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ដែលដាក់ឈ្មោះថា៖ «Peypey Dy»។ ខ្សែរវីដេអូ ជាចម្រៀងមួយ បទដែលមានចំណងជើងថា «ព្រះរស់​ឈ្មោះ​ម៉ែ» ដែលជាបទមួយដ៏កម្សត់ អាចធ្វើឲ្យយុវជនជាច្រើនរំជួលចិត្ត ស្រក់ទឹកភ្នែកមិនដឹងខ្លួន ពេលបានទស្សនា សាច់​រឿង​ពី​ដើម​ដល់ចប់។

អត្ថន័យរបស់បទចម្រៀងទាំងមូល មិនបាច់ប្រាប់ ក៏ប្រហែលជាប្រិយមិត្ត អាចទស្សន៍ទាយ នៅក្នុងចិត្តបានរួចទៅហើយ តាមរយៈចំណងជើង ខាងងលើថា ជាការៀបរាប់ ពីអ្នកម្តាយ។ មិនខុសទេ បទនេះមានន័យ ចង់អប់រំយុវជន ឲ្យចេះស្គាល់​តម្លៃ របស់អ្នកមានគុណ ដែលបានចឹញ្ចិមខ្លួន តាំងពីតូច និងអប់រំឲ្យយុវជនមួយចំនួន ដែលមិនទាន់ភ្ញាក់រលឹក ឲ្យមាន​ស្មារតី​ភ្ញាក់រលឹក ដឹងពីកំហុសខ្លួនឯង ដែលបានធ្វើឲ្យ អ្នកមានគុណលំបាក យ៉ាងណានោះ។ យុវជន អ្នកប្រើ​ហ្វេសប៊ុក​ម្នាក់ បានបញ្ចេញជាយោបល់ថា៖ «មួយបទនេះ នឹកឃើញទាំងអស់ រាល់កំហុសពីមុន កាលរៀននៅវិទ្យាល័យ... ពេល​ចេះ​រកលុយខ្លួនឯង ទើបដឹងថា វាលំបាកយ៉ាងណា...បើទោះជាសុំការអភ័យទោស (...) ក៏មិនអាចបំភ្លេចបានដែរ»។

អ្នកនិពន្ធបទចម្រៀង ដែលគេស្គាល់ថា ជាតារាហ្វេសប៊ក Peypey Dy ខ្លួនឯងនោះ មិនគ្រាន់តែបង្ហាញ ពីកំហុសកូន បាន​ប្រព្រឹត្តហើយ អាចកែបាននោះទេ តែវាគឺជាកំហុសមួយ ដែលកូនបានធ្វើខុសធ្ងន់ រហូតមិនអាច មានឱកាស បានជួប​មុខ​ម្តាយ ជារៀងរហូត និងចុងក្រោយ បានត្រឹមតែនិយាយពាក្យថា ស្តាយក្រោយ និងបួសលាងបាប រួចតាំងឧទ្ទិសកុសល ជូន​ដល់អ្នកមានគុណ ដើម្បីសុំខមាទោសតែប៉ុណ្ណោះ។ ម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀត បានសរសេរដាក់ថា៖ «ហេតុអ្វី​មួយបទ​នេះ ធ្វើអោយខ្ញុំហូរទឹកភ្នែក?»។

បើទោះជា មានអ្នកសរសើរជាច្រើន ថាបទនេះ ពិតជាបានបង្ហាញ ពីចំណុចពិត ដែលកំពុងកើតមានឡើង នៅក្នុង​សង្គម​ពិតមែន តែក៏នៅមានអ្នកខ្លះ បានបង្ហាញពីចំណុចខ្វះខាត នៃការដឹកនាំថតវីដេអូ ឃ្លីបចម្រៀងនេះដែរ។ យុវជនម្នាក់ បាន​សរសេរឡើងថា៖ «ស្នាដៃនេះល្អណាស់ ខ្ញុំគាំទ្រ តែទាស់មួយត្រង់កន្លែង អ៊ំស្រីនឹងស្លាប់ហើយ ម៉េចនៅជាប់ស៊េរ៉ូមអញ្ចឹង? ជាទូទៅ តែដង្ហើមខ្សោយ គឺគេដកសឺរ៉ូមចេញហើយ។» និងមានការលើកឡើង ផ្សេងមួយចំនួនទៀត ដែលអាចជាការ​បង្ហាញ​នូវចំណុចខ្វះខាត ពីសំណាក់អ្នកទស្សនា ដើម្បីកែលំអ នៅក្នុងស្នារដៃលើកក្រោយ៕

<
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...