សម្ភាស៖ «ស៊ិន ច័ន្ទឆាយ៉ា ជា​គ្រូ​ដ៏​ល្អ»

អ្នកស្រី សុធារ៉ា ដែលជាកូនសិស្សម្នាក់រៀនផ្នែកហ្គីតា របស់លោក ស៊ិន ច័ន្ទឆាយា បានផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថា លោក ស៊ិន ច័ន្ទឆាយ៉ា ជាគ្រូដ៏ល្អម្នាក់ ដែលមានចិត្តអំណត់ និង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន​សិស្ស បើទោះបីជាកូនសិស្សគ្មានដុងពីកំណើត ផ្នែកតន្រ្តីក៏ដោយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])យកការណ៍៖ហេង វុទ្ធី-ភ្នំពេញ ថ្ងៃទី២១ មករា ២០១៥
  • កែប្រែចុងក្រោយ: January 21, 2015
  • ប្រធានបទ: មរតក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អស់​រយៈ​ពេល​ប្រមាណជា​​៤​ខែ ដែល​បាន​ហាត់​រៀន​តន្រ្តី​ជា​មួយ​លោក ស៊ិន ច័ន្ទឆាយ៉ា លោក​បាន​ផ្តល់​នូវ​ការ​ចង​ចាំ​ជា​ច្រើន ទាក់​ទង​ជា​មួយ​នឹង​ការ​រៀន​តន្រ្តី ហើយ​កូន​ប្រុស​របស់​លោក ស៊ីន ស៊ីសាមុត រូប​នេះ​តែង​មាន​អធ្យាស្រ័យ​ជា​និច្ច ដល់​កូន​សិស្ស។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស្រី សុធារ៉ា ជា​កូន​សិស្ស​មួយ​រូប​របស់​លោក​ ស៊ិន ច័ន្ទឆាយ៉ា។

អ្នកស្រី​លើក​ឡើង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា៖ «ទោះ​ជា​ខ្ញុំ​ស្គាល់​គាត់​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​ក្នុង​រយៈ​ពេល​ដែល​បាន​ស្គាល់​ហ្នឹង គាត់​បាន​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​បង្រៀន​យើង» ។ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន សិស្ស​ស្រី​រូប​នេះ​បាន​រៀប​រាប់​ពី​គុណ​សម្បត្តិ​គ្រូ​របស់​ខ្លួន ដែល​ទើប​ទទួល​មរណៈភាព​នេះ បន្ត​ថា លោក ស៊ិន ច័ន្ទឆាយ៉ា មាន​ចរិក​ស្លូត​បូត មាន​ចិត្ត​អំណត់​ក្នុង​ការ​បង្រៀន។ ក្រៅ​ពី​លោក​គ្រូ ស៊ិន ច័ន្ទឆាយ៉ា ទៅ អ្នក​ស្រី​ប្រហែល​មិន​រក​គ្រូ​តន្រ្តី​ដទៃ​ទៀត មក​បង្រៀន​អ្នក​ស្រី​នោះ​ទេ ព្រោះ​ពិបាក​ណាស់ ក្នុង​ការ​រក​គ្រូ​ឲ្យ​ប្រហាក់​ប្រហែល​នឹង​លោក ស៊ិន ច័ន្ទឆាយ៉ា។

អ្នកស្រីនិយាយទាំងសោកស្តាយ ក្នុងពេលដែលអ្នកស្រីទៅចូលរួមពិធិបុណ្យរបស់គ្រូខ្លួនថា៖ «ខ្ញុំសោកស្តាយ ដែលខ្ញុំរៀនមិនទាន់បានចេះ គាត់ទទួលមរណៈទៅ។ ខ្ញុំសោកស្តាយដែលបាត់គាត់ ហើយយើងពិបាករកគ្រូ​ដែលគាត់បង្រៀនយើង ក្នុងតម្លៃមួយសមរម្យ។»

«គាត់អំណត់ណាស់ ព្រោះពេលខ្លះយើងរៀនហ្គីតា មិនមែនជាការងាយស្រួលទេ។ ព្រោះដូចខ្ញុំ ខ្ញុំចាំថា អ្វី​ដែល​គាត់ផ្តល់ឱ្យខ្ញុំហ្នឹង គឺគាត់និយាយថាការរៀនហ្នឹង វាមានភាពលំបាក ទី១ត្រូវការដុង បើយើងអត់មាន​ដុងពីកំណើតទេ យើងត្រូវការព្យាយាមខ្លាំង ដើម្បីរៀនឱ្យចេះ។ អញ្ចឹងវាមិនមែនជាការងាយស្រួលទេ សម្រាប់​ខ្ញុំដែលមិនមែនជាអ្នកមានដុងពីកំណើត។»

នៅពេលសួរថា ហេតុអ្វីបានជាអ្នកស្រីសម្រេចចិត្តជ្រើសរើសលោក ស៊ិន ច័ន្ទឆាយ៉ា ជាគ្រូបង្រៀនតន្រ្តី ដោយ​មិនចង់ជ្រើសគ្រូផ្សេងនោះ ស្រី្តវ័យប្រមាណជាង៣០ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «ដោយសារតែប្រវត្តិគាត់ដែរ គាត់ជាកូនរបស់លោកតា ស៊ិន ស៊ីសាមុត។ វាអាចថា គាត់សល់ទេពកោសល្យពីឪពុករបស់គាត់»។ មួយវិញ​ទៀតអ្នកស្រីថា សមាគមរបស់កូនប្រុសបង្កើតអធិរាជសម្លេង ស៊ិន ស៊ីសាមុត គឺជាសមាគមមួយ ដែលផ្តល់​ឱកាសដល់អ្នកដែលមានជីវភាពខ្សត់ខ្សោយ និងស្រលាញ់ផ្នែកតន្រ្តី ឱ្យបានចូលរៀន។

លោក ស៊ិន ច័ន្ទឆាយ៉ា កូនប្រុសរបស់ម្ចាស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត បានស្លាប់ដោយ​ជំងឺដាច់​សរសៃ​ឈាមក្នុងខួរក្បាលនៅវេលាម៉ោង ១១:០០ នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅគេហដ្ឋាន​របស់​លោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...