មេដឹកនាំសហជីព៖ មិនដកថយ ក្នុងរឿងប្រាក់ខែកម្មករ១៦០ដុល្លារ
បើទោះបីជាកម្មករចូលធ្វើការធម្មតាវិញ ស្របពេលដែលរដ្ឋាភិបាលបាន សម្រេចតម្លើងប្រាក់ខែគោល ត្រឹមតែ១០០ដុល្លារយ៉ាងណាក៏ដោយ តែមេដឹកនាំសហជីពដែលធ្លាប់ដឹកនាំកម្មករធ្វើបាតុកម្មកន្លងមក ប្រកាសថាមិនអាចទទួលយក១០០ដុល្លារបានទេ ដាច់ខាតត្រូវតែ១៦០ដុល្លា ទើបកម្មករអាចរស់នៅដោយសមរម្យបាន។
ការដង្ហែក្បួនរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក សម រង្ស៊ីផង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិការងារ -ថ្ងៃរម្លឹកវិញ្ញាណក្ខន្ធគំរប់ខួប១០ឆ្នាំ របស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា [...]