មេ​ដឹកនាំ​សហជីព៖ មិន​ដក​ថយ ក្នុង​រឿង​ប្រាក់​ខែ​កម្មករ​១៦០​ដុល្លារ

បើទោះបីជាកម្មករចូលធ្វើការធម្មតាវិញ ស្របពេលដែលរដ្ឋាភិបាលបាន សម្រេចតម្លើងប្រាក់ខែគោល ត្រឹមតែ​១០០​ដុល្លារយ៉ាងណាក៏ដោយ តែមេដឹកនាំសហជីពដែលធ្លាប់ដឹកនាំកម្មករធ្វើបាតុកម្មកន្លងមក ប្រកាសថាមិនអាច​ទទួល​យក១០០ដុល្លារបានទេ ដាច់ខាតត្រូវតែ១៦០ដុល្លា ទើបកម្មករអាចរស់នៅដោយសមរម្យបាន។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះបីជាកម្មករចូលធ្វើការធម្មតាវិញ ស្របពេលដែលរដ្ឋាភិបាលបាន សម្រេចតម្លើងប្រាក់ខែគោល ត្រឹមតែ​១០០​ដុល្លារយ៉ាងណាក៏ដោយ តែមេដឹកនាំសហជីពដែលធ្លាប់ដឹកនាំកម្មករធ្វើបាតុកម្មកន្លងមក ប្រកាសថាមិនអាច​ទទួល​យក១០០ដុល្លារបានទេ ដាច់ខាតត្រូវតែ១៦០ដុល្លា ទើបកម្មករអាចរស់នៅដោយសមរម្យបាន។


ការដង្ហែក្បួនរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ​កម្ពុជា ដោយមានការចូលរួមពីលោក សម រង្ស៊ីផង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ -ថ្ងៃរម្លឹក​វិញ្ញាណ​ក្ខន្ធ​គំរប់ខួប១០ឆ្នាំ របស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ក៏ជាថ្ងៃដែលមេដឹកនាំសហជីពទាំងប្រាំបួនប្តេជ្ញាថា ការចរចារប្រាក់ឈ្នួលគោលដាច់ខាត​កម្មករ​ត្រូវ​តែ​ទទួលបាន១៦០ដុល្លាក្នុងមួយខែ។

លោក ជា មុន្នី ជាប្អូនប្រុសបង្កើតរបស់ លោក ជា វិជ្ជា និងជាប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ​កម្ពុជា​បានថ្លែងថា «យើងមិនដកថយទេ ចំពោះការទាមទារប្រាក់បៀវត្ស កម្មករ១៦០ដុល្លានេះ យើងនូវតែបន្តទាមទារ​អញ្ចឹង។ បើប្រាក់ខែចាយមិនគ្រាន់កម្មករនឹងចំណាកស្រុក ហើយប្រសិនជាអត់កម្មករធ្វើការទេនោះ ឧស្សាហកម្ម​កាត់ដេរក៏ដួលដែរ បើឧស្សាហកម្មដួលរដ្ឋាភិបាលក៏ខាត អញ្ចឹងមានតែរដ្ឋាភិបាលគិតគូរពិចារណាឡើងវិញ។»

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជារូបនេះ បានលើកឡើងពីប្រាក់ឈ្នួលកម្មករ១០០ដុល្លា ដែល​រដ្ឋាភិបាលអោយនោះ ថាកម្មករមិនទទួលយកទេ ព្រោះមិនមានតុល្យភាពជាមួយថ្លៃទំនិញបច្ចុប្បន្នបាន។ លោក​អះ​អាងទៀតថា «មូលហេតុដែលកម្មកចូលធ្វើការវិញ ដោយសារតែសមត្ថកិច្ចបានបាញ់ពួកគាត់ ចាប់និង​វាយពួកគាត់។ បើសមត្ថកិច្ចមិនធ្វើបែបហ្នឹង កម្មករមិនចូលធ្វើការនោះទេ។ អោយគាត់ចូលធ្វើការយ៉ាងម៉េច បើប្រាក់​ខែស៊ី​មិនគ្រាន់​ផង។»

រីឯលោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ខណៈពេលដែលលោកបាន​ចូល​រួម​គោរពវិញ្ញាណក្ខ័ណ្ឌលោក ជា វិជ្ជា ដែរនោះ បានរក្សាជំហរដូចគ្នា​និងសហជីពទាំងប្រាំបីដែរថា «យើងទាំងអស់គ្នា​ជាកម្មករ​នឹងនៅបន្តការស៊ូមតិជាមួយនិងអ្នកបញ្ជាទិញ ថាធ្វើយ៉ាងណាអោយកម្មករ​ទទួលបានប្រាក់មួយដែល​សមរម្យ»។

ក្នុងពេលដែលលោករក្សាជំហរបែបនេះ ស្របជាមួយការទទូចពីកម្មករថា តើនៅពេលណាដែល​មេដឹកនាំសហជីព​ធ្វើបាតុកម្មទាមទារប្រាក់អប្បមារ១៦០ដុល្លាបន្តទៀត ព្រោះពួកគេមិនអាចរស់នៅ ដោយសមរម្យជាមួយ​ប្រាក់ខែ​១០០ដុល្លាដែលរដ្ឋាភិបាលអោយបានទេ។ គួរតែមានការស្នើអោយមានការចរចារបញ្ហាប្រាក់ឈ្នួលនេះឡើងវិញ។

លោកបន្តថា «បើកម្មករធ្វើបាតុកម្ម-កូដកម្មតវ៉ាផ្សេងៗ វាមិនប៉ះពាល់អីដល់ការធ្វើវិយោគទុន ឬការនាំចេញ ការ​វិល​ត្រលប់វិញរបស់ក្រុមហ៊ុននៅស្រុកខ្មែរនោះទេ។ មានន័យថាទីផ្សារទាំងអស់ គេគោរពច្បាប់ស្រុក ប៉ុន្តែ​ប្រសិន​បើ​ប្រាក់ឈ្នួល និងបញ្ហាចាប់ សំលាប់មិនត្រូវបានដោះស្រាយ និងនៅតែបន្តនោះ គឺជាសញ្ញាណមួយដ៏អាក្រក់​ដែល​អ្នកបញ្ជាទិញអាចបញ្ឈប់ការទិញនៅកម្ពុជា»។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនទាន់ទទួលបានប្រតិកម្មពីរដ្ឋាភិបាល តាមរយៈក្រសួងការងាររបស់ខ្លួន នៅឡើយ​នៅល្ងាចថ្ងៃនេះ។ តែ​ការប្រកាន់ជំហរបស់ មេដឹកនាំសហជីពទាំងនេះ ត្រូវបានសហជីពផ្សេងទៀត ដែលមានជំហរ​ស្និតនឹងរដ្ឋាភិបាល និង​ថៅកែរោងចក្រ ចាត់ទុកថាខុសច្បាប់។ ក្នុងលិខិតមួយចុះថ្ងៃទី២២ ខែមករា ផ្ញើរទៅឲ្យរដ្ឋមន្ត្រី​ក្រសួងការងារ ក្រុម​សហជីពដែលមានចំនួន៦៤ បានធ្វើការ​ប្រឆាំងទៅ​និង​មេដឹកនាំ​សហជីព មួយចំនួន«​តូច​»ទាំង​នេះ ថាជាការ​ញុះញង់​បន្ត​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម បាតុកម្ម ទាមទារ​តម​ម្លើ​ង​ប្រាក់ខែ​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...