សោម អូន ព្រមាន​ការ​ធ្វើ​បាតុកម្ម​ជា​ថ្មី​របស់ រ៉ុង ឈុន ថា​«ញុះញង់»

បន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហជីពមួយចំនួនទៀត ដែលមាននិន្នាការឯករាជ្យ និងទៅរក​គណបក្សសង្រ្គោះជាតិប្រកាសថា នឹងធ្វើបាតុកម្មជាថ្មីក្នុងពេលដ៏ខ្លី ខាងមុនេះ ភ្លាមៗ សហព័ន្ធសហជីពកម្មករ​កម្ពុជា​ដែលត្រូវបានគេថាមាននិន្នាការ ទៅរកគណបក្សប្រជាជនកម្ពុជា បានធ្វើការព្រមានគម្រោងធ្វើបាតុកម្មថ្មីនោះ និង​បានស្នើឲ្យសមត្ថកិច្ចរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ត្រូវចាត់វិធានការទប់ស្កាត់។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: January 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហជីពមួយចំនួនទៀត ដែលមាននិន្នាការឯករាជ្យ និងទៅរក​គណបក្សសង្រ្គោះជាតិប្រកាសថា នឹងធ្វើបាតុកម្មជាថ្មីក្នុងពេលដ៏ខ្លី ខាងមុនេះ ភ្លាមៗ សហព័ន្ធសហជីពកម្មករ​កម្ពុជា​ដែលត្រូវបានគេថាមាននិន្នាការ ទៅរកគណបក្សប្រជាជនកម្ពុជា បានធ្វើការព្រមានគម្រោងធ្វើបាតុកម្មថ្មីនោះ និង​បានស្នើឲ្យសមត្ថកិច្ចរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ត្រូវចាត់វិធានការទប់ស្កាត់។


ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)

វិបត្តិការងារ - ក្នុងលិខិតមួយផ្ញើទៅរដ្ឋមន្រ្តីក្រសួងការងារ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ សហព័ន្ធសហជីព​កម្មករ​កម្ពុជា និងស្ថាប័នមួយចំនួនទៀតដែលមានលោក សោម អូន ជាប្រធាន បានបញ្ជាក់ថា៖ «សំណើសុំឯកឧត្តម​មាន​វិធានការណ៍ផ្លូវច្បាប់ ចំពោះសហជីពមួយចំនួន ដែលបានបង្កកុប្បកម្មហិង្សាខុសច្បាប់ គម្រាមកំហែងដល់សមាជិក​យើងខ្ញុំកំពុងធ្វើការងារ។»

ខ្លឹមសារ ក្នុងលិខិតដដែលនោះ បានបង្ហាញការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលបានកំណត់​ប្រាក់ឈ្នួលគោល១០០ដុលា្លរអាមេរិក ថាជារឿងសមហេតុផល ខណៈកម្មករ និងសហជីពមួយចំនួន​បដិសេធ​មិនទទួលយក ហើយបន្តការតវ៉ាឲ្យបាន១៦០ដុល្លារ។ ហើយលិខិតនោះក៏បានបញ្ជាក់ដែរថា៖ «យើងខ្ញុំ​គាំទ្រ​រដ្ឋាភិបាល​ ក្នុងការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត(...)។»

ការបញ្ចេញឲ្យដឹងជាសាធារណៈពីលិខិតរបស់លោក សោម អូន និងដៃគូពាក់ព័ន្ធ គឺបានធ្វើឡើងតែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយការប្រកាសរបស់ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមនគ្រូ​បង្រៀន​កម្ពុជាឯករាជ្យ និងដៃគូពាក់ព័ន្ធ ពីការបន្តបដិសេធ មិនទទួយកប្រាក់ឈ្នួលគោល​១០០ដុល្លារដែល​កំណត់​ដោយរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងថា នឹងដឹកនាំបាតុកម្មអហិង្សាជាថ្មី ដើម្បីទាមទារប្រាក់ឈ្នួលគោល​ឲ្យ​បាន១៦០ដុល្លារ និងការដោះលែងកម្មករ២៣នាក់ ដែលត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលឃាត់ខ្លួន កាលពីពេលប៉ះទង្គិច​គ្នានៅផ្លូវវ៉េងស្រេង។

ក្នុងពេលចូលរួមរម្លឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅមុខវត្តលង្កានៅថ្ងៃទី២២ ខែមករានេះ លោក រ៉ុង ឈុន បានបញ្ជាក់ថា៖ «យើងស្វាគមន៍ទៅលើការចរចា ចំពោះប្រាក់ឈ្នួលហ្នឹង ព្រោះយើងកំពុង​រងចាំ​នូវជំនួបចរចា​នេះ»។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ក៏បានបញ្ជាក់ដែរ​ថា៖ «បើទោះ​ជាពេលនេះកម្មករចូលធ្វើការវិញហើយក៏ដោយ ក៏ទឹកចិត្តរបស់ពួកគេ និងពួកគេបានសួរយើងថា តើ​ពេលណានឹង​មាន​ការតវ៉ាឡើងវិញ ព្រោះប្រាក់ឈ្នួល១០០ដុល្លារដែលរដ្ឋាភិបាលផ្តល់ឲ្យ គឺថាមិនអាច​រស់នៅ​បាន​ទេ (...)»៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...