យន្ដហោះស្វីសត្រឡប់មកចុះចតជាបន្ទាន់ ព្រោះបញ្ហាមាស៊ីនប្រតិកម្ម
ការបញ្ឈប់ដំណើរការនៃម៉ាស៊ីនប្រតិកម្មមួយចំហៀង បានបង្ខំឲ្យយន្ដហោះអ៊ែរប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍ស្វីសមួយគ្រឿង វិលត្រឡប់មកចុះចតជាបន្ទាន់វិញ កាលពីថ្ងៃសៅរ៍ទី៧ខែមិថុនានេះ បន្ទាប់ពីយន្ដហោះនេះ បានងើបខ្លួនហោះចេញពីដី បានប្រមាណជាកន្លះម៉ោង ពីព្រលានយន្ដហោះនៃរាជធានីអាស្ទៃដាម (Amsterdam) ប្រទេសហូឡង់។
យន្ដហោះអ៊ែប៊ូស A320 របស់ក្រុមហ៊ុនអាកាសចរណ៍ស្វីស។ (រូបថតក្រុមហ៊ុន)
គ្រោះយន្ដហោះ - អ្នកដំណើរទាំង៧១នាក់ មិនមាននរណាម្នាក់រងរបួសទេ ប៉ុន្តែពួកគេមួយចំនួនមិនទាំងដឹង ពីហេតុការណ៍នេះផង រហូតពួកគេត្រូវបានអញ្ជើញឲ្យចេញ បន្ទាប់ពីយន្ដហោះបានហោះត្រឡប់ មកព្រលានយន្ដហោះ នៃរាជធានីអាស្ទែដាម ប្រទេសហូឡង់វិញ។
[...]