យន្ដហោះ​ស្វីស​ត្រឡប់​មក​ចុះ​ចត​ជា​បន្ទាន់ ព្រោះ​បញ្ហា​មាស៊ីន​ប្រតិកម្ម

ការបញ្ឈប់ដំណើរការនៃម៉ាស៊ីនប្រតិកម្មមួយចំហៀង បានបង្ខំឲ្យយន្ដហោះអ៊ែរប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍​ស្វីសមួយគ្រឿង វិលត្រឡប់មកចុះចតជាបន្ទាន់វិញ កាលពីថ្ងៃសៅរ៍ទី៧ខែមិថុនានេះ បន្ទាប់ពីយន្ដហោះនេះ បាន​ងើប​ខ្លួនហោះចេញពីដី បានប្រមាណជាកន្លះម៉ោង ពីព្រលានយន្ដហោះនៃរាជធានីអាស្ទៃដាម (Amsterdam)​ ប្រទេស​ហូឡង់។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបញ្ឈប់ដំណើរការនៃម៉ាស៊ីនប្រតិកម្មមួយចំហៀង បានបង្ខំឲ្យយន្ដហោះអ៊ែរប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍​ស្វីសមួយគ្រឿង វិលត្រឡប់មកចុះចតជាបន្ទាន់វិញ កាលពីថ្ងៃសៅរ៍ទី៧ខែមិថុនានេះ បន្ទាប់ពីយន្ដហោះនេះ បាន​ងើប​ខ្លួនហោះចេញពីដី បានប្រមាណជាកន្លះម៉ោង ពីព្រលានយន្ដហោះនៃរាជធានីអាស្ទៃដាម (Amsterdam)​ ប្រទេស​ហូឡង់។


យន្ដហោះអ៊ែប៊ូស A320 របស់ក្រុមហ៊ុនអាកាសចរណ៍ស្វីស។ (រូបថតក្រុមហ៊ុន)

គ្រោះយន្ដហោះ - អ្នកដំណើរទាំង៧១នាក់ មិនមាននរណាម្នាក់រងរបួសទេ ប៉ុន្តែពួកគេមួយចំនួន​មិនទាំងដឹង ពី​ហេតុការណ៍នេះផង រហូតពួកគេត្រូវបានអញ្ជើញឲ្យចេញ បន្ទាប់ពីយន្ដហោះបានហោះត្រឡប់ មកព្រលាន​យន្ដហោះ នៃរាជធានីអាស្ទែដាម ប្រទេសហូឡង់វិញ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ស្វីស អ្នកស្រី ម៉ារីយ៉ាន ហ្សីស្សាក់ (Myriam Ziesack)  ត្រូវបានដក​ស្រង់​សម្ដី ដោយគេហទំព័រព័ត៌មានស្វីសមួយ យកមកថ្លែងថា មូលហេតុនៃភាពរអាក់រអួលនេះ មិនទាន់អាចដឹងបាន​នៅ​ឡើយ មកទល់នឹងម៉ោងនេះ។

យន្ដហោះអ៊ែរប៊ូស A320 បានងើបខ្លួនហោះចេញពីដី នៅម៉ោង៧និង១៥នាទី ដើម្បីហោះឆ្ពោះទៅកាន់ទីក្រុង ហ្សូរីស (Zurich) ប្រទេសស្វីស។ អ្នកនាំពាក្យដដែល បានថ្លែងឲ្យដឹងទៀតថា បន្ទាប់ពីហោះបានប្រមាណ​ជា៣០នាទី​ក្រោយ​មក យន្ដហោះកំពុងស្ថិតនៅក្នុងដែនអាកាស របស់ព្រលានយន្ដហោះហូឡង់នៅឡើយ។ អ្នកស្រីអះអាងថា អ្នក​ដំណើរទាំងអស់ មានសភាពស្ងប់ស្ងៀម មិនបានភ្ញាក់ផ្អើលអ្វីទេ។

កាលពីចុងខែមិនាកន្លងមក គ្រោះថ្នាក់យន្ដហោះមួយក៏បានកើតឡើងដែរ ទៅលើក្រុមហ៊ុនអាកាសចរណ៍ដដែល បង្កឲ្យមនុស្សបួននាក់រងរបួស់ នៅពេលដែលយន្ដហោះធុនមធ្យមមួយ (Jumbolino) បានហៀបនឹងហោះចេញពី​ព្រលាន​យន្ដហោះ រាជធានីឡុងដ៍ ប្រទេសអង់គ្លេស ឆ្ពោះទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅពេលនោះ អាកាសយានិក (អ្នកបើក​បរយន្ដហោះ) បានបោះបង់ចោលការព្យាយាមបង្ហោះយន្ដហោះចេញពីដី ដោយសារម៉ាស៊ីនប្រតិកម្មមានបញ្ហា ហើយ​បានបញ្ជាឲ្យជម្លៀសអ្នកដំណើរ និងអ្នកបម្រើការលើយន្ដហោះចេញ​ជា​បន្ទាន់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...