Posts tagged as "Mitt Romney"

បោះឆ្នោតប្រធានាធិបតីអាមេរិក៖ អូបាម៉ា​​ វាយលុក​ខ្លាំង​លើ ​​រ៉ូមណី

បោះឆ្នោតប្រធានាធិបតីអាមេរិក៖ អូបាម៉ា​​ វាយលុក​ខ្លាំង​លើ ​​រ៉ូមណី

មិនជាពិបាកប៉ុន្មានទេ សំរាប់លោកបារ៉ាក់ អូបាម៉ា នៅលើបញ្ហានយោបាយអន្តរជាតិនោះ។ ជាសេចក្ដីសង្កេត ធ្វើទៅលើ លោក​ប្រធានាធិបតីផុតអាណត្តិ ដែលលោកបានវាយលុកយ៉ាងច្រើន ទៅលើបេក្ខជនគូរប្រជែងរបស់គាត់ មកពីគណបក្ស​សាធារណរដ្ឋ ខណៈការជួបវែកញែកទល់មុខគ្នាមួយ ជាលើកចុងក្រោយ មុនថ្ងៃបោះឆ្នោត តែប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ។ រីឯលោក ម៉ាត៍ រ៉ូមណីវិញ បានត្រឹមតែការពារមុខមាត់របស់គាត់ នៅលើប្រធានបទនេះប៉ុណ្ណោះ។

ជារការជជែកតទល់មុខគ្នាជាលើកទី៣ ហើយក៏ជលើកចុងក្រោយបង្អស់ដែរ កាលពីយប់ថ្ងៃច័ន្ទទី២២តុលាកន្លងមកនេះ សំរាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅដើមខែវិច្ឆិការខាងមុខនេះ។ លោកប្រធានាធិបតីផុតតំណែង បារ៉ាក់ អូបាម៉ា បានបង្ហាញនូវភាពមោះមុតរបស់ខ្លួន នៅចំពោះមុខគូរប្រជែងរបស់ខ្លួន លោកម៉ាត៍ [...]

បោះឆ្នោតប្រធានាធិបតីអាមេរិក៖ ម៉ាត៍ រ៉ូមណី នាំមុខ បារ៉ាក់ អូបាម៉ា

បោះឆ្នោតប្រធានាធិបតីអាមេរិក៖ ម៉ាត៍ រ៉ូមណី នាំមុខ បារ៉ាក់ អូបាម៉ា

ប្រធានាធិបតីជិតផុតតំណែង បារ៉ាក់ អូបាម៉ា បានបាត់បង់សម្លេងគាំទ្រ នៅក្នុងការស្ទង់មតិមួយ បើប្រៀបនឹងគូរប្រជែង របស់លោក មកពីគណបក្សសារធារណរដ្ឋ លោក ម៉ាត៍ រ៉ូមណី។


លោកបារ៉ាក់ អូបាម៉ា និងលោក ម៉ាត៍ រ៉ូមណី ក្នុងពេលជួបជជែក តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធទី ៣តុលា។

ប្រធានាធិបតីផុតតំណែង លោកបារ៉ាក់ អូបាម៉ា បានបាត់បង់សម្លេងគាំទ្រ ក្នុងការស្ទង់មតិនៃអ្នកទៅបោះឆ្នោតមួយ ដែលមុននេះ លោកបាននាំមុខគូរប្រជែងរបស់គាត់ គឺលោក ម៉ាត៍ រ៉ូមណី​ មកពីគណបក្សសារធារណរដ្ឋ។ ការបាត់បង់ សម្លេងគាំទ្រនេះ កើតចេញបន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា បានជួបជជែកជាលើកទី១ ជាមួយនឹងលោក ម៉ាត៍ រ៉ូមណី នៅ តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃពុធទី៣តុលា ឆ្នាំ២០១២។ ការស្ទង់មតិថា្នក់ជាតិនេះ [...]

លោកបារ៉ាក់ អូបាម៉ា  យល់ព្រមអោយ ពួកអ្នកស្រឡាញ់ ភេទដូចគ្នា រៀបការ

លោកបារ៉ាក់ អូបាម៉ា យល់ព្រមអោយ ពួកអ្នកស្រឡាញ់ ភេទដូចគ្នា រៀបការ

ជាភ្លើងខៀវមួយសំរាប់ ពួកអ្នកស្រឡាញ់ភេទដូចគ្នា។ លោកបារ៉ាក់អូបាម៉ា បានប្រកាសជាលើកដំបូង តាមបណ្ដាញ​ទូរទស្សន៍ អេប៊ីស៊ី ABC កាលពីថ្ងៃពុធទី០៩ខែឧសភាថា​ នឹងយល់ស្របអោយពួកអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការនឹង គ្នាបាន នៅចំពោះមុខច្បាប់។

លោកប្រធានាធិបតីរបស់សហរដ្ឋអាមេរិចរូបនេះ បានថ្លែងថា «សំរាប់ខ្ញុំ ជាយោបល់ផ្ទាល់ខ្លួន វាសំខាន់ខ្លាំងណាស់ ក្នុងការនិយាយថា ពួកអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវតែអាចរៀបការនឹងគ្នាបាន» ហើយគាត់និយាយដាក់សមត្ថកិច្ចនេះ ទៅខាងបណ្ដារដ្ឋនីមួយៗ ជាអ្នកធ្វើការសំរេចចិត្ត។ ប្រសាសន៍របស់គាត់បានធ្លាក់មកជាលើកដំបូង ក្នុងចំណោមបណ្ដា ប្រធានាធិបតីអាមេរិចទាំងអស់ ហើយចំពេល ដែលគាត់ត្រូវហក់ត្រឡប់ ចូលទៅប្រកួតប្រជែង យកសំលេងឆ្នោតជា ប្រធានាធិបតី ក្នុងអំឡុងពេល៦ខែទៀត សំរាប់អាណត្តិទីពីររបស់គាត់។ សូមបញ្ជាក់ផងដែរថា អាពាហ៍ពិពាហ៍របស់ពួកអ្នក [...]

ការប្រជែងគ្នាឆ្ពោះទៅកាន់សេតវិមាន កំពុងតែបង្កើនល្បឿន

ការប្រជែងគ្នាឆ្ពោះទៅកាន់សេតវិមាន កំពុងតែបង្កើនល្បឿន

យុទ្ធវិធីដើម្បីឈានទៅរកជ័យជំនះ រវាង បារ៉ាក់ អូបាម៉ា និង ម៉ាត៍ រ៉ូមណី កំពុងត្រូវបានពង្រឹងរៀងៗខ្លួន

នៅសល់ប្រមាណជា៧ខែទៀតប៉ុណ្ណោះ ដែលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកាំងនឹងឈានមកដល់ ហើយ យុទ្ធនាការឃោសនាកំពុងបន្ដឹងសសៃករដាក់គ្នាទាំងសងខាង ហាក់ដូចជាបាននឹងកំពុងបំបែកទស្សនៈនយោបាយ ទូទៅ ក្នុងស្រទាប់ពលរដ្ឋអាមេរិកាំងអ្នកទៅបោះឆ្នោត។ ក្រោយពីការដើរចេញរបស់គូប្រជែងក្នុងគណបក្សតែមួយ គឺលោក រីគ សាន់តូរូម​ និងបន្ទាប់ពីត្រូវបាន ជ្រើសរើសជាផ្លូវការដោយគណបក្សរបស់គាត់រួចមក លោក ម៉ាត៍ រ៉ូមណី ត្រូវទទួលបន្ទុក ត្រួសត្រាយដងផ្លូវមួយ ដែលជារូបភាពនយោបាយរបស់ពួកអ្នកសាធារណរដ្ឋ សំរាប់ការបោះឆ្នោតប្រធានាធិបតី ដែលនឹង ប្រព្រឹត្តទៅនៅ ថ្ងៃទី៦វិច្ឆិការ ឆ្នាំ២០១២ នាពេលខាងមុខនេះ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...