Posts tagged as "Presentateur"

ពិធីករ​ទូរទស្សន៍​មួយ​រូប ស្លាប់​គាំង​បេះដូង​ពេល​កំពុង​ធ្វើ​កម្មវិធី

បើតាមប្រព័ន្ធផ្សផ្ព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ពិធីកររូបនេះបានស្លាប់ ដោយសាររោគគាំងបេះដូង ខណៈ​កំពុង​ធ្វើកម្មវិធីមួយ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីចុងខែសីហា។

ដូចបានឃើញ នៅក្នុងវីដេអូស្រាប់ ពិធីកររូបនេះ កំពុងចាត់ចែងការផ្ដល់ពានរង្វាន់ ដោយនិយាយផ្សាយផ្ទាល់ ពី​ក្រុង «El Jadida» (ស្ថិតនៅចំងាយ១០០គីឡូម៉ែត្រ ភាគពាយ័ព្យ ពីរាជធានី Marrakech  នៃប្រទេសម៉ារ៉ុក) ស្រាប់​តែបានដួលចុះ ទៅលើកម្រាលឥដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។

ប៉ុន្តែមនុស្សជាច្រើន ដែលបានចោមរោមមើលពិធីករ ដួលទៅលើដីនេះ មិនបានជួយដាស់រ ឬជួយធ្វើចលនា​បេះដូង ឲ្យជនរងគ្រោះដឹងខ្លួនឡើងវិញទេ។ ទម្រាំក្រុមអ្នកជួយសង្គ្រោះមកដល់ ពិធីករបានដាច់ខ្យល់ទៅ​ហើយ៕

ល្បីក្នុងលោក៖ កម្មវិធី​កំសាន្ដ​របស់​ទូរទស្សន៍ MyTV ដែល​មិន​ធ្វើ​ឲ្យ​សើច!

ល្បីក្នុងលោក៖ កម្មវិធី​កំសាន្ដ​របស់​ទូរទស្សន៍ MyTV ដែល​មិន​ធ្វើ​ឲ្យ​សើច!

តើអ្នកគ្រប់គ្រងកម្មវិធី «ពេញចិត្តអត់» របស់ទូរទស្សន៍ MyTV ក្នុងប្រទេសកម្ពុជា ពិតជាចង់ឲ្យទូរទស្សន៍​របស់​ខ្លួន បាន​ល្បី​សុះសាយ ពេញទូទាំងពិភពលោកមែនឬ? ចង់ឬមិនចង់ ការ«កុហកបោកប្រាស់» ប្រចាំសតវត្សន៍ របស់កម្មវិធីទូរទស្សន៍​នេះ ទៅលើតារាចម្រៀងវ័យក្មេង នាង Autumn Allen នោះ បាននាំរូបភាពយ៉ាងអាក្រក់ ទៅដល់ស្ថានីយ៍ទូរទស្សន៍ ក្នុង​ស្រុក​ផ្សេងៗ និងបានព្រមាន តារាបរទេសដទៃៀត ឲ្យមានការខ្លាចរអា លែង​ហ៊ានចូលខ្លួន មកកាន់សំដែង ក្នុងកម្មវិធី​ទូរទស្សន៍​ទាំងឡាយ នៅក្នុងប្រទេសកម្ពុជា។

ការបន្លំ ដែលអ្នកគ្រប់គ្រងកម្មវិធីនេះ យល់ថា ជាការកំសាន្ដសប្បាយ សម្រាប់ទស្សនិកជននោះ ត្រូវបាន​សារព័ត៌មាន សឹងតែពេញមួយផែនដី យកមកសរសេរចុះផ្សាយ រាប់តាំងពី Sydney Morning Herald ក្នុង​ប្រទេសអូស្ត្រាលី ឬ Stuff របស់​ប្រទេសញ៉ូហ្សេឡេន ធ្លាយទៅដល់សារព័ត៌មាននានា នៅក្នុងប្រទេស​អាមេរិក​ឡាទីន (ទ្វីបអាមេរិកខាងត្បូង) ដោយ​មិន​ភ្លេច​ឆ្លងកាត់ [...]

ញាក់ (ភ្នែក) ជា​មួយ​នឹង DJ វៀតណាម​ស៊ិច​ស៊ី​ម្ដង​មើល៍! (vdo)

ញាក់ (ភ្នែក) ជា​មួយ​នឹង DJ វៀតណាម​ស៊ិច​ស៊ី​ម្ដង​មើល៍! (vdo)

វីដេអូមួយ ដែលឌីជេស្ត្រី នាង ម៉ារីយ៉ា ង្វៀន (Mariah Nguyen) ទើបនឹងបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់នាង បានបង្កឲ្យមានជ្រួលជ្រើមមិនតិចឡើយ។ វីដេអូឯកជន ដែលនាងកំពុងតែសាកល្បងម៉ិច (Mix) ចម្រៀង​របស់​នាង នៅក្នុងបន្ទប់នោះ មានមនុស្សចុចចូលទៅមើល ច្រើនម៉ឺននាក់ និងអ្នកចែកចាយបន្តជា៥០០ដង។

ប៉ុន្តែទំព័រវៀតណាម DJ NONSTOP Music - DJ.So1VN.Vn ដ៏ធំមួយទៀត បានយកវីដេអូរបស់នាងនេះ ទៅ​បង្ហោះ​បន្ត ជំរុញឲ្យមានការចែកផ្សាយ យ៉ាងគគ្រឹកគគ្រេង រហូតដល់ជាង ៣ពាន់នាក់ និងអ្នកចុចចូលទៅមើល ជិត​កន្លះ​លាននាក់។

វីដេអូនេះ មិនត្រឹមតែបង្ហាញ ពីទេពកោសល្យ Mix ចម្រៀងរបស់នាងប៉ុណ្ណោះទេ តែបង្ហញពីកាយវិការរស់រវើក ក្នុងអាជីពជា ឌីជេ និងព្រមទាំងរូបរាងស៊ិចស៊ី របស់នាងដែរ។ តើនរណាមួយ ដែលឃើញនាងហើយ ទ្រាំមិនចូល​ទៅរាំ ជាមួយនឹងចង្វាក់ភ្លេងរបស់នាងនោះ? រាំ!ៗ!... រាំ គឺច្បាស់ជារាំងហើយ! តែភ្នែកអ្នករាំ ក៏រាំជាមួយដែរ ! :-)

អតីតភរិយា​ប្រាប់ ​ឡាយអ៊ិន ឱ្យ​នាំ​កូន​ទៅ​ពិនិត្យ DNA

អតីតភរិយា​ប្រាប់ ​ឡាយអ៊ិន ឱ្យ​នាំ​កូន​ទៅ​ពិនិត្យ DNA

ចម្ងល់​ទាំង​នេះ​មិន​មែន​​តែ​ទស្សនិក​ជន​ទេ ដែល​មាន​ការ​ងឿង​ឆ្ងល់ សូម្បី​តែ​ ឌីជេ ឡាយអ៊ិន ផ្ទាល់​ក៏​គិត​មិន​យល់​ថា ហេតុអ្វី​បាន​ជា​អតីត​ភរិយា​របស់​ខ្លួន បាន​បោះ​ពាក្យ​សម្តី​ថា បើ​លោក​ហ៊ាន​យក​កូន​ទៅ​ពិនិត្យ DNA ហើយ​លទ្ធផល​ចេញ​មក​ឃើញ​ថា មិន​មែន​ជា​ឈាម​ឬ​ជា​កូន​របស់​លោក អ្នក​នាង សន សុម៉ាលីនដា អនុញ្ញាត​អោយ​ជួប​កូន។ តែ​បើ​ពិនិត្យ​ទៅ ឈាម​ឬ​កូន​ទាំង​បី​ជា​កូន​របស់​លោក​មែន អ្នក​នាង សន សុម៉ាលីនដា នឹង​មិន​អនុញ្ញាត​អោយ​ជួប​ទេ?

ចំពោះ​ពាក្យ​សម្តី ​ដែល​អតីត​ភរិយា​របស់​លោក​ប្រាប់ឱ្យ​នាំ​កូន​ទាំង​បី​យក​ទៅ​ពិនិត្យ DNA នេះ លោក ឡាយអ៊ិន បាន​ត្រឹម​តែ​សួរ​ទៅ​កាន់​ប្រិយមិត្ត​របស់​លោក​ថា៖ «តើ​បង​ប្អូន​យល់​យ៉ាង​ណា​ដែរ? ឆ្ងល់​ទេ? ឮ​សម្តី​ដូច្នេះ​ តើ​លោក​អ្នក​មាន​អារម្មណ៏​បែប​ណា? ចំពោះ​ខ្ញុំ គិត​មិន​យល់ គិត​មិន​ដល់ គិត​មើល​មិន​ឃើញ​សោះ»។

ចម្ងល់របស់បុរសអភ័ពព្រាត់កូនទាំងបីរូបនេះ [...]

ឌួង ហ្សូរីដា មាន​ទាហាន​តាម​សុំ​ស្នេហ៍​ក្នុង​ហ្វេសប៊ុក

ឌួង ហ្សូរីដា មាន​ទាហាន​តាម​សុំ​ស្នេហ៍​ក្នុង​ហ្វេសប៊ុក

បន្ទាប់ពីមានបុរសវ័យចំណាស់ម្នាក់ ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Seng Nguon Pin ផ្ញើរ​សារ ប្រើ​ពាក្យ​ផ្អែមល្ហែម​សុំ​ស្រលាញ់​តាម​ហ្វេសប៊ុក កញ្ញា ដួង ហ្សូរីដា មិន​ត្រឹម​តែ​បដិសេធ​ចំពោះ ការ​សុំ​ស្នេហ៍​ពី​បុរស​ម្នាក់​នេះ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​កញ្ញា​យល់​ថា បុរស​ម្នាក់​នោះ​គឺ​ជា​មនុស្ស​មាន​បញ្ហា ឬ​ក៏​អាច​កើត​រោគ​ចិត្ត​ជា​ដើម។

សារសរសេរសុំស្នេហ៍ជាច្រើន របស់​បុរស​វ័យ​ចំណាស់ ជា​នាយ​ទាហាន​ខាង​លើ ដែល​ត្រូវ​បាន​កញ្ញា ឌួង ហ្សូរីដា យក​មក​ទម្លាយ​ឱ្យ​ប្រិយមិត្ត ក្នុង​គណនី​ហ្វេសប៊ុក​របស់​នាង​បាន​ដឹង​នោះ ក្នុង​នោះ​មាន​សារ​មួយ​សរសេរ​ថា «រាត្រី​សួស្តី​អូន​សម្លាញ់ ថ្ងៃ​នេះ​អូន​រវល់​ណាស់​មែន​ទេ។ ប្រហែល​ជា​រវល់ ខ្លាំង​ណាស់ ហើយ​មើល​ទៅ។ បង​ចេះ​តែ​គិត​ថា អូន​ជា​តារា​មាន​រូប​សម្រស់​ស្រស់​ត្រកាល ប្រៀប​បាន​តារា​ដែល​រះ​ខ្ពស់​បំផុត និង​មាន​ចំណេះ​ដឹង​ខ្ពស់ ពិធីការិនី​ដ៏​ល្បីល្បាញ ប្រៀប​បាន​ហង្សមាស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...