Posts tagged as "Presentateur"

ឡាយអ៊ិន៖ ទី​បំផុត ខ្ញុំ​ត្រឹម​តែ​ជា​«សត្វ​ក្របី»​សម្រាប់​នាង

ឡាយអ៊ិន៖ ទី​បំផុត ខ្ញុំ​ត្រឹម​តែ​ជា​«សត្វ​ក្របី»​សម្រាប់​នាង

ខណៈដែលគូរស្វាមីភរិយា លោក ហែម បូរិទ្ធ ហៅ​ឌីជេ ឡាយអ៊ិន (Dj Lion) និង​អ្នក​នាង សន សុម៉ាលីនដា បាន​តស៊ូ​រស់​នៅ​ជា​មួយ​គ្នា រហូត​មាន​កូន ៣នាក់ ជា​ចំណង​ដៃ​នៃ​ក្តី​ស្នេហ៍​ហើយ​នោះ គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ថា ចំណង​អាពាហ៍ពិពាហ៍​រវាង​អ្នក​ទាំង​ពីរ​នេះ នឹង​ត្រូវ​ដាច់​ឡើយ។ អាច​និយាយ​បាន​ថា វា​ជា​រឿង​មួយ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ព្រោះ​ពេល​កន្លង​មក អ្នក​ទាំង​ពីរ​ធ្លាប់​អួត​សរសើរ​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​មាន​ភាព​ល្អូក​ល្អើន​ជា​មួយ​គ្នា​ខ្លាំង​ណាស់។ ប៉ុន្តែជា​រឿ​ង​គួរ​ឲ្យ​ស្ដាយ ដែល​ស្នេហា​បែរ​ប្រេះ​ឆា ជួប​រឿង​រ៉ាវ​អាស្រូវ​ក្នុង​គ្រួសារ រហូត​ជំរុញ​ឲ្យ​អ្នក សន សុម៉ាលីនដា ដាច់​ចិត្ត​ធ្វើការ​ប្តឹង​សុំ​លែង​លះ។

ពិធីករសម្បូរវោហាស័ព្ទ របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន លោក ហែម បូរិទ្ធ ហៅ ឡាយអិន បានសរសេរ​បក​ស្រាយ នៅលើជញ្ជាំងគណនីហ្វេសប៊ុករបស់លោកថា៖ «អ្នកណាខុស អ្នកណាត្រូវ ខ្ញុំមិនដឹងទេ។ [...]

បែក​ធ្លាយ​រូប​ស្រាត របស់​តារា​​ហូលីវូដ​ជាថ្មី​ទៀត FBI បង្កើន​ការ​ស្វែង​រក (pic)

បែក​ធ្លាយ​រូប​ស្រាត របស់​តារា​​ហូលីវូដ​ជាថ្មី​ទៀត FBI បង្កើន​ការ​ស្វែង​រក (pic)

ការបែកធ្លាយលើកនេះ ដូចជាមានសន្ទុះខ្លាំងជាង កាលពីថ្ងៃទី៣១ ខែសីហាមុន បង្ខំឲ្យអាជ្ញាធរ​ទទួលបន្ទុក​ស៊ើបអង្កេតអាមេរិក អេហ្វប៊ីអាយ (FBI) ក្ដៅក្បាលកាន់តែខ្លាំងឡើង ក្នុងការស្វែងរក«មេចោរ​អ៊ិនធើណែត»​ទាំងនោះ។

ក្នុងចំណោមជនរងគ្រោះល្បីៗ ដែលត្រូវបានចោរចូលទៅប្រមូលរូបថតឯកជនរបស់ពួកគេ យកមកផ្សាយ​ជាសាធារណៈនោះ មានតារាសម្ដែង នាង វាណេស្សា ហ៊ុដហ្គេន និងកីឡាការនីវ័យក្មេង នាង ហូភ សូឡូ (Hope Solo) - នាង ម៉ារីខេត អ័លសេន - នាង លីលី សូប៊ីយ៉េស្គី (Leelee Sobieski) - នាង អូប្រេ ផ្លាស្សា (Aubrey Plaza) - តារាចម្រៀង នាង រ៉ៃអេណា (Rihanna) និងនាង ហេដេន ប៉ាណេទែរ (Hayden Panettiere) ក៏មានរូបថត ស្ថិតក្នុងចំណោមការបែកធ្លាយនេះដែរ។ ហើយនាង ជើនីហ្វើរ ឡរ៉េន ដែលបាន​រង​គ្រោះ​ខ្លាំង​ជាងគេ កាលពីការបែកធ្លាយលើកមុន ក៏ត្រូវបានឃើញមានរូបថតថ្មីៗទៀត ចេញផ្សាយ​លើក​នេះដែរ។

រូបថតត្រូវបានផ្សាយ ក្នុងគេហទំព័រចែកចាយទិន្នន័យចំនួនពីរ [...]

អ្នក​ការសែត​យួន គ្រវាត់​ទូរស័ព្ទ​ចោល ព្រោះ​រោទ៍​រំខាន (vdo)

អ្នក​ការសែត​យួន គ្រវាត់​ទូរស័ព្ទ​ចោល ព្រោះ​រោទ៍​រំខាន (vdo)

អ្នកសារព័ត៌មានមួយរូប របស់ទូរទស្សន៍ជាតិវៀតណាម បានសម្ដែងប្រតិកម្មដ៏គួរឲ្យចង់សើច នៅពេល​ដែល​ទូរស័ព្ទ​របស់គាត់ បានរោទ៍ឡើងចំពេលដែលគាត់ និងពិធីការិនីម្នាក់ទៀត កំពុងធ្វើអន្តរាគមន៍ក្នុងកម្មវិធីផ្សាយផ្ទាល់។


រូបអ្នកសារព័ត៌មាន និងពិធីការិនីនៅក្នុងកម្មវិធីផ្សាយផ្ទាល់ នៃទូរទស្សន៍ជាតិវៀតណាម។ (រូបផ្ដិតពីវីដេអូ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ពីនេះពីនោះ - ហេតុការណ៍ចម្លែកៗ ចេះតែកើតមានរហូតតែម្ដង។ ជាពិសេសនៅពេលដែលអ្នកសារព័ត៌មាន​ទាំង​ពីរនាក់ [...]

ពេជ្រ សេរីរ័ត្ន នឹង​បង្ហាញ​វត្តមាន​លើ​កញ្ចក់ MyTV ខែ​ក្រោយ

ពេជ្រ សេរីរ័ត្ន នឹង​បង្ហាញ​វត្តមាន​លើ​កញ្ចក់ MyTV ខែ​ក្រោយ

ក្រោយពីមានព័ត៌មានលេចឮថា អ្នកនាង ពេជ្រ សេរីរ័ត្ន កំពុងតែត្រៀមបង្ហាញខ្លួន វិលត្រឡប់មក រកសង្វៀន​សិល្បៈ​វិញ ក្រោមដំបូលស្ថានីយទូរទស្សន៍ ម៉ាយធីវី (MyTV) នោះ ឥលូវនេះ គេប្រាកដច្បាស់ហើយថា នាងនឹងបង្ហាញ​វត្តមាន​នៅខែ​ក្រោយនេះ ក្នុងកម្មវិធីថ្មីមួយរបស់ទូរទស្សន៍នេះ។


អ្នកនាង ពេជ្រ សេរីរ័ត្ន ពិធីការិនីទូរទស្សន៍។ (រូបថតហ្វេសប៊ុក)

តារាទូរទស្សន៍ - មានទស្សនិកជនជាច្រើន ដែលមានមន្ទិលសង្ស័យ អំពីវត្តមានរបស់អ្នកនាង ពេជ្រ សេរីរ័ត្ន ដែល​ពួកគេឆ្ងល់ថា តើពេលណាទើបលេចវត្តមាន អតីតពិធីការិនី ដ៏មានប្រជាប្រិយភាព នៅក្នុងកញ្ចក់ទូរទស្សន៍ ម៉ាយធីវី ឱ្យពិតប្រាកដទៅ? ខណៈជុំវិញដំណឹងនេះ កន្លងមកនៅមិនទាន់មានការបញ្ជាក់ ពីខាងណានោះទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...