Posts tagged as "Nouvel an"

យន្ដហោះ​មួយ​នេះ ហោះ​ចេញ​នៅ​ឆ្នាំ​២០១៨ ទៅ​ចុះ​ចត​ក្នុង​ឆ្នាំ​២០១៧

យន្ដហោះ​មួយ​នេះ ហោះ​ចេញ​នៅ​ឆ្នាំ​២០១៨ ទៅ​ចុះ​ចត​ក្នុង​ឆ្នាំ​២០១៧

ជើងហោះហើរ លេខ «HA446» ដែលភ្ជាប់ក្រុង «Auckland» នៃកោះញ៉ូហ្សេឡេន ទៅកាន់ក្រុង «Honolulu» នៃកោះហាវ៉ៃ បានធ្វើដំណើរឆ្លងឆ្នាំ ពីឆ្នាំនេះ ទៅកាន់ឆ្នាំមុន។ នេះ ដោយសារតែការងើបខ្លួន ហោះចេញពីព្រលានយន្ដហោះ ក្រុង «Auckland» បានយឺតពេលប្រមាណជា១០នាទី ពោលគឺយន្ដហោះត្រូវហោះចេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២៣និង៥៥នាទី តែបែជាត្រូវតំអក់ រហូតដល់ម៉ោង០០ និង៥នាទី ក្នុងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ទើបយន្ដហោះអាចងើបខ្លួន ហោះចេញបាន។

ហើយដោយសារតែភាពខុសគ្នា នៃពេលវេលា រវាងប្រទេសញ៉ូហ្សេឡែន ដែលទទួលពន្លឺព្រះអាទិត្យមុនគេ និងកោះហាវ៉ៃ ដែលទទួលពន្លឺព្រះអាទិត្យ នៅ២៣ម៉ោងក្រោយ ទើបជើងហោះហើរ របស់យន្ដហោះ ហាវ៉ៃអ៊ែរវែស (Hawaian Airline) នេះ ទៅចុះចតនៅក្នុងកោះអាមេរិក ដែលស្ថិតក្នុងភាគលិច នៃពិភពលោកមួយនេះ នៅថ្ងៃទី៣១ ខែធ្នូ [...]

អលង្កា​៦លាន​ដុល្លារ ត្រូវ​បាន​លួច​ក្នុង​យប់​ចូល​ឆ្នាំ នៅ​ញ៉ូយក

អលង្កា​៦លាន​ដុល្លារ ត្រូវ​បាន​លួច​ក្នុង​យប់​ចូល​ឆ្នាំ នៅ​ញ៉ូយក

នគរបាលច្រើនពាន់នាក់ (៧ពាន់) ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ នៅទីលាន «Times Square» ដ៏ល្បីនៃទីក្រុងញ៉ូយក សហរដ្ឋអាមេរិក ដែលមានការជួបជុំគ្នា របស់មនុស្សរាប់សិបម៉ឺននាក់ ក្នុងយប់ឆ្លងឆ្នាំ ពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៦ ចូលមកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ ប៉ុន្តែកងកម្លាំង​នគរបាលទាំងនោះ មិនបាន​ចាប់​អារម្មណ៍ នឹងចោរគាស់ហាងបីនាក់ ដែលបានធ្វើសកម្មភាព នៅចំងាយមិនឆ្ងាយប៉ុន្មាន ពីទីប្រារព្ធ​បុណ្យ ចូល​ឆ្នាំ​ថ្មី​​នោះ​ឡើយ។

មហាចោរទាំងបី បានធ្វើសកម្មភាព នៅវេលាម៉ោង ២២ យប់ថ្ងៃទី៣១ ខែធ្នូ ដោយបានប្រើដងដែក និងញញួរ ដើម្បីគាស់ទ្វាហាងបោះដុំ នូវគ្រឿង​អលង្កា​ដ៏ល្បីមួយ ឈ្មោះ «KGK Holdings» ដែលស្ថិតនៅជាន់ទី៦ នៃ​អាគារ​មួយ កណ្ដាលក្រុង។ ពួកគេបានគាស់ ទូដែកចំនួនពីរគ្រឿង ដែលមានដាក់ នូវខ្សែដៃ ខ្សែក ចិញ្ចៀន ក្រវិល... ដែលមានតម្លៃប្រមាណជា ៦លានដុល្លារ និងបានចាកចេញទៅវិញ ជាមួយនឹងគ្រឿង​អលង្កា​ទាំង​នេះ [...]

មហាសង្ក្រាន្ត​ឆ្នាំវក អដ្ឋស័ក២៥៦០ គ្រិស្ត​សករាជ២០១៦

មហាសង្ក្រាន្ត​ឆ្នាំវក អដ្ឋស័ក២៥៦០ គ្រិស្ត​សករាជ២០១៦

ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា អតិ​ក្កន្តា​កន្លង​ទៅ​ហើយ​បាន ២៥៥៩ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំវក អដ្ឋស័ក តទៅ​ចូល​ពុទ្ធសករាជ ២៥៦០ ។ នឹង​គណនា​ឆ្នាំវក​ឥឡូវនេះ​សង្ក្រាន្ត​ចូល​មក​នៅ​​ថ្ងៃ​ពុធ ៧ កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា គ្រិស្តសករាជ ២០១៦ វេលា​ម៉ោង​២០​និង​០០​នាទី។

ពេល​នោះ​ ព្រះអាទិត្យ​ចេញពី​មីនរាសី ​ទៅ​ឋិត​នៅ​ឯ​មេសរាសី តាម​ផ្លូវ​គោ​វិ​ថី គឺ​ផ្លូវ​កណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គ ជា​មគ្គនាយិកា​ព្រះ​នាម ម​ណ្ឌា​ទេវី ជា​បុត្រី​ទី​៤​នៃ​កបិល​មហាព្រហ្ម ទ្រង់​គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ អន លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​ច​ម៉្បា អ​ភ​រណៈ​ទ្រង់​កែវ​ពិទូរ្យ ភក្សាហារ​ទ្រង់​សោយ សប្បិ ព្រះ​ហស្ត​ស្តាំ​ទ្រង់​ម្ជុល ព្រ​ហស្ត​ឆ្វេង​ទ្រង់​ឈើច្រត់ ទ្រង់​គង់​ផ្ទំ​បើកព្រះនេត្រ​លើ​ខ្នង គ​ទ្រ​ភៈ (​សត្វ​លា​) ជា​ពាហនៈ។ [...]

គួរ​ចាប់​ចិត្ត៖ ឆ្មា​ចាប់​កន្ទុយ​មួក​ណូអែល លើ​ក្បាល​ខ្លួន​មិន​បាន

ម្ចាស់របស់សត្វឆ្មា «Murphy» បានសម្រេចចិត្ត បំពាក់មួកណូអែល ពណ៌ក្រហម ដោយមានជរ​ពណ៌​ស​មួយ ពីលើក្បាល របស់ «Murphy»។ ការសម្រេចចិត្តនេះ គ្មានអ្វីក្រៅពីចង់ឲ្យ «Murphy» សប្បាយចិត្ត​ដូច​កុមារ​ដទៃ​ទៀត សម្រាប់ចូលរួម ក្នុងពិធីបុណ្យបញ្ចប់ឆ្នាំនោះឡើយ។ ប៉ុន្តែ ចំពោះ «Murphy» វិញ ដូចជា​មិន​សប្បាយ​ចិត្តសោះ ហើយផ្ទុយទៅវិញ វាដូចជាមានអ្វី មកធ្វើឲ្យទើសដល់ក្បាលងក់ចុះឡើង របស់វា។

គួរឲ្យរំខានមែន!!!

ប៉ុន្តែ ទោះជា «Murphy» ព្យាយាមខំចាប់កន្ទុយមួយនេះយ៉ាងណា ក៏សត្វឆ្មាដ៏កំសត់ មិនអាច​ធ្វើ​បាន​ឡើយ។ សូម​ជួយ​វា​ផង...

--------------

» វីដេអូបន្ថែម៖ រូបភាពដែលអះអាងថា សត្វឆ្មាមិនចូលចិត្តសត្វខ្លានោះទេ!

រូបភាព​ចូល​ឆ្នាំ​២០១៦ ពី​គ្រប់​ជ្រុង​ក្នុង​ពិភពលោក (vdo)

ប្រទេសញ៉ូហ្សេឡេន និងអូស្ត្រាលី ជាអ្នកប្រារព្ធពិធីចូលឆ្នាំថ្មី ឆ្នាំ២០១៦ មុននៅគ្រប់ជ្រុងផ្សេងទៀត នៅ​ក្នុង​ពិភពលោក ហើយផ្ទាំងទស្សនីយភាព នៃការអបអរសាទរបុណ្យចូលឆ្នាំសកលថ្មី របស់ប្រទេស​ទាំង​នេះ ពិត​ជាមិនអ្នករង់ចាំទាំងឡាយ ខកចិត្តខកបំណងនោះឡើយ ជាពិសេសនៅក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី ដែលធ្វើកម្មវិធីដ៏ធំដុំនេះ ដោយការបាញ់កាំជ្រួចដ៏សម្បើម ជារៀងរាល់ឆ្នាំ ចេញពីស្ពាន «Harbour Bridge» និងរោងល្ខោនធំ «Opéra »។

បន្ទាប់មកទៀត រាជធានីតូក្យូ នៃប្រទេសជប៉ុន រដ្ឋធានីប៉េកាំង នៃប្រទេសចិន និងរដ្ឋធានី នៃបណ្ដា​ប្រទេស​នៅទ្វីបអាស៊ីខាងកើត ផ្សេងទៀត ក៏បានចាប់ផ្ដើម កម្មវិធីចូលឆ្នាំសកលថ្មី របស់ពួកគេដែរ។ ប៉ុន្តែនៅ​រដ្ឋធានី ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ការប្រារព្ធពីធីចូលឆ្នាំថ្មី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...