Posts tagged as "Nouvel an"

បទ​យក​ការណ៍៖ «ចំណាក​ក្រុង»​តាម​រថយន្ដ​ក្រុង នៃ​ពលរដ្ឋ​ពេល​ចូល​ឆ្នាំ

បទ​យក​ការណ៍៖ «ចំណាក​ក្រុង»​តាម​រថយន្ដ​ក្រុង នៃ​ពលរដ្ឋ​ពេល​ចូល​ឆ្នាំ

នៅមុខថ្ងៃចូលឆ្នាំតែបន្តិចប៉ុណ្ណោះ ប្រជាពលរដ្ឋ សិស្ស និស្សិត កម្មករ បាននាំគ្នាធ្វើចំណាក​«ពី​រាជធានីភ្នំពេញ» ជា​បណ្តើរៗឆ្ពោះទៅកាន់បណ្តាខេត្តនានា ដែលជាស្រុកកំណើតរបស់ខ្លួន។ អ្នកខ្លះធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន តាម​ទោចក្រយានយន្ត និងតាមរថយន្តឈ្នួលជាដើម។ ខាងក្រោមនេះ ជាបទយកការណ៍យ៉ាងមានជំនក់ចិត្តមួយ របស់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដើម្បីចែកជូនលោកអ្នកទាំងឡាយ ដែលមិនបានដឹងពីហេតុការណ៍ នៃការធ្វើចំណាក​ក្រុង របស់ពលរដ្ឋនៅពេលរដូវបុណ្យទានម្ដងៗ។


ការត្រៀមឡើងរថយន្ដក្រុង នៅចំណតក្បែរផ្សារអូឬស្សី។ (រូបថត MONOROOM.info/ O. Vary)

រដូវបុណ្យទាន - [...]

រាជធានី​ភ្នំពេញ​បាត់​មនុស្ស​ទៅ​ណា​អស់ ពេល​ចូល​ឆ្នាំ?

រាជធានី​ភ្នំពេញ​បាត់​មនុស្ស​ទៅ​ណា​អស់ ពេល​ចូល​ឆ្នាំ?

នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណិជាតិខ្មែរ នឹងឈានដល់។ ប្រជាពលរដ្ឋខ្មែរចាស់​ក្មេង​ប្រុសស្រី ដែលរស់នៅក្នុងរាជធានី ក៏នាំគ្នាចេញទៅលេងស្រុកកំណើតរៀងៗខ្លួនដែរ បង្កឱ្យរាជធានីភ្នំពេញ ដែល​ធ្លាប់មានមនុស្សរស់កកកុញ បែរជាមានភាពស្ងាត់ចម្លែកខុសធម្មតា។


នៅវិមានឯករាជ្យ កណ្ដាលរាជធានីភ្នំពេញក្នុងពេលចូលឆ្នាំ មិនសូវសម្បូរចរាចរណ៍។ (រូបថត MONOROOM.info/ Kessor)

ប្រពៃណី - រាជធានីភ្នំពេញដែលធ្លាប់តែមានសភាពអ៊ូអរ និងមានអ្នកដំណើរច្រើនច្រើនស្អេកស្កះនៅលើដងផ្លូវនានា បានប្រែក្លាយស្ងាត់ខុសប្លែកពីធម្មតា។ ការប្រែក្លាយទៅជាសភាពស្ងប់ស្ងាត់ នេះដោយសារតែ សិស្សនិស្សិត មួយ​ភាគដែលមកពីតាមបណ្តាលខេត្ត [...]

ទំនាយ​ខ្លះៗ ប្រចាំ​ឆ្នាំ​មមី និង​ជោគជីតា​មនុស្ស​កើត​ឆ្នាំ​នេះ

ទំនាយ​ខ្លះៗ ប្រចាំ​ឆ្នាំ​មមី និង​ជោគជីតា​មនុស្ស​កើត​ឆ្នាំ​នេះ

ខាងក្រោមនេះ ជាការដកស្រង់ចំណុចសំខាន់ៗ មួយចំនួន ទាក់ទងនឹងសង្ក្រាន ទំនាយ និងជោគជីតារាសី នៃឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងគ្រឹសករាជ ២០១៤។


អវតារនៃព្រះវិស្ណុ ដែលមានក្បាលជាសេះ នៃរចនាបទប្រាសាទសម្បូរព្រៃគុប សព្វថ្ងៃតាំងនៅសារមន្ទីរហ្គីម៉េ ក្នុងរដ្ឋធានីប៉ារីស។ (រូបថត ឯកសារ)

ឆ្នាំមមី២៥៥៨ - ឆ្នាំថ្មីនេះ ត្រូវនឹងសត្វសេះ (មមី) ដែលមានពង្សទេព្តាស្រី ធាតុភ្លើង ត្រូវនឹងថ្ងៃច័ន្ទ១៥កើត ១រោច និង២រោច តាមច័ន្ទគតិ ត្រូវនឹងថ្ងៃទី១៤ ១៥ ១៦ខែចែត្រ ដែលជាវេនរបស់ បុត្រីរបស់កបិលមហាព្រហ្ម ឈ្មោះ គោរាគទេវី សៀតផ្កាអង្គារបុស្ស ប្រដាប់ដោយបុក្តា ភក្សាហារប្រេង អាវុធស្តាំ ព្រះខ័ន ឆ្វេងឈើច្រត់ និង មានសត្វខ្លា ជាពាហនៈ។ [...]

សិក្សា​ពី ប្រភព ប្រវត្តិ និង​ជុំវិញ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

សិក្សា​ពី ប្រភព ប្រវត្តិ និង​ជុំវិញ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

១. ចូលឆ្នាំថ្មី មានន័យដូចម្តេច?
២. ហេតុអ្វីចាំបាច់ប្រារព្វ ពិធីបុណ្យចូលឆ្នាំថ្មី?
៣. តើបុណ្យចូលឆ្នាំថ្មីខ្មែរ មានកំណើតចាប់តាំងពី ពេលណាមក?
៤. ក្នុងពិធីបុណ្យនេះខ្មែរនិយមធ្វើអ្វីខ្លះ?
៥. ក្នុងនាមយើងជាកុលបុត្រខ្មែរ តើគួរប្រកាន់យកអាកប្បកិរិយាបែបណាខ្លះដើម្បីឲ្យទទួលបាន សិរីសួស្តីក្នុង ឱកាសឆ្នាំថ្មី?
៦. តើឆ្នាំ ២០១២ នេះត្រូវនឹងឆ្នាំតំណាងសត្វអ្វី? តើខ្មែរមានជំនឿបែបណាសម្រាប់សត្វនេះ?
៧. ចុះលោកអ្នកវិញមានជំនឿបែបណាដែរ?
៨. តើមានប្រទេសណាខ្លះដែលបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដូចជាប្រទេសខ្មែរដែរ?
៩. តើលោកអ្នកមានគម្រោងនឹងធ្វើអ្វីខ្លះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ?

ក.និយមន័យ៖

បុណ្យចូលឆ្នាំថ្មី មានន័យថា ពិធីឆ្លងដំណើរនៃការផុតឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ។

ខ. បុព្វហេតុនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ៖

[...]

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម តែ​ខ្មែរ​នៅ​ភ្នំពេញ​នាំ​គ្នា​ស្ងាត់

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម តែ​ខ្មែរ​នៅ​ភ្នំពេញ​នាំ​គ្នា​ស្ងាត់

នៅថ្ងៃបុណ្យចូលឆ្នាំចិននិងវៀតណាមឆ្នាំ២០១៤នេះ នៅភ្នំពេញមានសភាពស្ងាត់ ទាំងចរាចរណ៍ អាជីវកម្ម​លក់ដូរ​ស្ងាត់ជាងរាល់​ថ្ងៃ ដោយសារអាជីករមួយចំនួនបានបិទតូបសម្រាក និងមួយចំនួនទៀតបានឈប់សម្រាកពីការសិក្សា និងធ្វើការងារដើម្បី​ទៅ​ប្រារព្ធពិធីចូលឆ្នាំចិន វៀតណាមនៅតាមខេត្ត។


ភាពស្ងប់ស្ងៀមនៅទីក្រុងភ្នំពេញ នាពេលចូលឆ្នាំប្រពៃណីចិន-វៀតណាម។ (រូបថត newtonthecat)

រដូវបុណ្យទាន - នៅរដូវបុណ្យចូលឆ្នាំចិន តាមស្ថាប័ននិងហាងលក់ដូរឬកន្លែងលក់ដូរ មិនតំរូវអោយឈប់​សម្រាក​នោះទេ តែក្រុមហ៊ុនឯកជន ហាងទំនិញធំៗ ឬកន្លែងលក់ដូរមួយចំនួន ដែលមានថៅកែជាប់ខ្សែស្រឡាយចិន និង​វៀតណាមបាន​សម្រេចចិត្ត បិទទ្វារមិនធ្វើអាជីវកម្មឡើយក្នុងអំឡុងពេលនេះ ដើម្បីអបអរនិងប្រារព្ធពិធីបុណ្យនេះ។

កញ្ញាធីតា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...