យន្ដហោះមួយនេះ ហោះចេញនៅឆ្នាំ២០១៨ ទៅចុះចតក្នុងឆ្នាំ២០១៧
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៥ មករា ២០១៨
- កែប្រែចុងក្រោយ: January 05, 2018
- ប្រធានបទ: ប្លែកៗ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជើងហោះហើរ លេខ «HA446» ដែលភ្ជាប់ក្រុង «Auckland» នៃកោះញ៉ូហ្សេឡេន ទៅកាន់ក្រុង «Honolulu» នៃកោះហាវ៉ៃ បានធ្វើដំណើរឆ្លងឆ្នាំ ពីឆ្នាំនេះ ទៅកាន់ឆ្នាំមុន។ នេះ ដោយសារតែការងើបខ្លួន ហោះចេញពីព្រលានយន្ដហោះ ក្រុង «Auckland» បានយឺតពេលប្រមាណជា១០នាទី ពោលគឺយន្ដហោះត្រូវហោះចេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២៣និង៥៥នាទី តែបែជាត្រូវតំអក់ រហូតដល់ម៉ោង០០ និង៥នាទី ក្នុងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ទើបយន្ដហោះអាចងើបខ្លួន ហោះចេញបាន។
ហើយដោយសារតែភាពខុសគ្នា នៃពេលវេលា រវាងប្រទេសញ៉ូហ្សេឡែន ដែលទទួលពន្លឺព្រះអាទិត្យមុនគេ និងកោះហាវ៉ៃ ដែលទទួលពន្លឺព្រះអាទិត្យ នៅ២៣ម៉ោងក្រោយ ទើបជើងហោះហើរ របស់យន្ដហោះ ហាវ៉ៃអ៊ែរវែស (Hawaian Airline) នេះ ទៅចុះចតនៅក្នុងកោះអាមេរិក ដែលស្ថិតក្នុងភាគលិច នៃពិភពលោកមួយនេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០ និង១៦នាទីព្រឹកវិញ។
រឿងរ៉ាវនេះ បានបង្កភាពសប្បាយរីករាយមិនស្ទើឡើយ ទៅដល់បណ្ដាជនទាំងឡាយ ដែលស្គាល់ជើងហោះហើរខាងលើ និងជាពិសេសបណ្ដាជន ដែលចូលចិត្តភាពយន្ដនិយាយពី «ដំណើរវិលត្រឡប់ ទៅរកអតីតកាល»។ ពួកគេនាំគ្នាបង្ហោះជាវីដេអូ នៅពាសពេញបណ្ដាញសង្គម ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកផ្សាយជូនដូចខាងក្រោម៖
These ppl are going back into last yr without a space flux capacitor.. pic.twitter.com/fA2Fsw1t5s
— Own Your Masters (@ThaArchitect) 31 décembre 2017
— Damianos (@Nazariades) 31 décembre 2017
— LoriMoreno (@LoriMoreno) 31 décembre 2017