ឈុតឆាកពិតៗហាលវាល នៃចំបាំងចុងក្រោយរបស់ណាប៉ូឡេអុង
ប្រសិនបើនៅកម្ពុជា គេឧស្សាហ៍បានឃើញ ល្ខោនឈុតឆាកជាច្រើន បានរំលឹកទៅដល់អតីតព្រះមហាក្សត្រធំៗ ដូចយ៉ាងព្រះបាទ ជ័យវរ្ម័នទី៧ ជាដើមនោះ នៅប្រទេសប៊ែលហ្សិកឯណេះ ក៏មានការប្រារព្ធខួប២០០ឆ្នាំ នៃចម្បាំងដ៏ធំមួយ នៅវ័ធើឡូ ដែលរំលឹកទៅដល់អធិរាជបារាំង ក្នុងសម័យមុនៗនោះដែរ។ ឈុតឆាកធ្វើឡើងវិញ ដោយពិតៗ នៅលើទីលានប្រយុទ្ធ វ័ធើឡូ ត្រូវបានបង្កើតឡើង ដោយផ្ទាល់ នៅក្រោមការទស្សនាយ៉ាងជក់ចិត្ត ពីមហាជនមិនតិចជាង ៧ម៉ឺននាក់ឡើយ។
ការប្រារព្ធខួបនេះ បានប្រព្រឹត្តិទៅ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ ជាមួយនឹងអ្នកចូលរួមសម្ដែងប្រមាណជា ៦០០០នាក់ (មកពីច្រើនជាតិសាសន៍) និងសេះ ៣០០ក្បាល ព្រមទាំងកាណុងកាំភ្លើងតូចធំ ដែលបាញ់ចេញតែភ្លើង និងផ្សែង (មិនអាចបាញ់ចេញ ជាគ្រាប់មែនទែនទេ ព្រោះវាមិនមែន ជាចម្បាំងមែនទែនឡើយ សូមកុំច្រឡំ) នោះទៀត។ ការបង្កើតចម្បាំងនេះឡើងវិញ គឺចង់បង្ហាញពីអធិរាជ ព្រះចៅ ណាប៉ូឡេអុង របស់ប្រទេសបារាំង [...]