ខ្សែអាត់ ថោង សារ៉ាត់ បញ្ចូលសម្លេងដោយ ខ័ណ្ឌ ច័ន្ទសុផល?
ខ្សែអាត់«សម្លេង»ចំនួនពីរខ្សែ ដែលអះអាងថាខ្លួនឈ្មោះ ថោង សារ៉ាត់ នោះ ត្រូវបានបង្ហោះក្នុងបណ្តាញព័ត៌មានសង្គមជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ ពីជំនាញមានសមត្ថកិច្ចណាមួយថា ជាសម្លេងរបស់បុគ្គលណាមួយ ឲ្យពិតប្រាកដនៅឡើយ។ ប៉ុន្តែខ្សែអាត់សម្លេងនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ធ្វើការប្រៀបធៀបទៅនឹងសម្លេងរបស់លោក ខ័ណ្ឌ ច័ន្ទសុផល។
ខ្សែអាត់សម្លេង«ទីពីរ» ដែលបានបញ្ជាក់ជា«ថ្មី»ថាខ្លួនឈ្មោះ ថោង សារ៉ាត់ បានចេញផ្សាយជាថ្មីលើបណ្តាញសង្គមហ្វេសប៊ុក ដោយស្នើដល់លោក សម រង្សី និងលោក កឹម សុខា អន្តរាគមន៍ជួយដល់ខ្លួន និងគ្រួសារ ឲ្យបានរួចពីការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការ។ ខ្សែអាត់សម្លេងនេះ ក៏ត្រូវបានចេញផ្សាយតៗគ្នា ដោយបណ្តាញព័ត៌មានក្នុងស្រុក មួយចំនួននាថ្ងៃទី៩ ខែធ្នូ [...]