Posts tagged as "Thy Sovantha"

ធី សុវណ្ណថា ជឿ​ថា សមត្ថកិច្ច​នឹង​​ចាប់​ឃាតករ​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ

ធី សុវណ្ណថា ជឿ​ថា សមត្ថកិច្ច​នឹង​​ចាប់​ឃាតករ​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ

កញ្ញា ធី សុវណ្ណថា ដែល​ជា​តារា​ហ្វេសប៊ុក​ពូកែ​ថ្វី​មាត់ ខាង​រិះគន់​រដ្ឋាភិបាល​កម្ពុជា​មិន​សំចៃ បាន​ប្រកាស​ថា​នឹង​ជូន​រង្វាន់ ជា​ទឹក​ប្រាក់​១០០​ដុល្លារ ដល់​ភ្នាក់ងារ​នគរបាល​រូប​ណា ដែល​ចាប់​ឃាតករ​បាញ់​សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ បាន។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​កញ្ញា មាន​ដាក់​រូបថត​មួយសន្លឹក​របស់​នាង​ផ្ទាល់​ខ្លួន កាន់​ក្រដាស​​ប្រាក់​ដុល្លារ ១០០​ដុល្លារ​មួយ​សន្លឹក ដោយ​មាន​សរសេរ​ថា «១០០​ដុល្លារ ខ្ញុំ​នឹង​ជូន​ប៉ូលីស បើ​ចាប់​ឃាតករ​បាន។ ប្រាក់​នេះ​តិច​តួច តែ​ជា​ទឹក​ចិត្ត​របស់​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ ដើម្បី​ចូល​រួម​លើក​ទឹក​ចិត្ត​ប៉ូលីស ចាប់​ឃាតក។»។

លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានឃាតករឈរជំទែង បាញ់ប្រហារដោយកាំភ្លើងខ្លី ប្រមាណជា១០គ្រាប់ កាល​ពី​វេលាម៉ោង ប្រមាណជា ៧ នឹង ១៨ នាទី យប់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ធ្វើឲ្យបុរសមាន​ប្រាក់វ័យ​កណ្ដាល​ម្នាក់នេះ ដេកស្លាប់ភ្លាមៗ [...]

ធី សុវណ្ណថា ថា​រដ្ឋាភិបាល​ ហ៊ុន សែន មិន​ហ៊ាន​ដេញ​យួន

ធី សុវណ្ណថា ថា​រដ្ឋាភិបាល​ ហ៊ុន សែន មិន​ហ៊ាន​ដេញ​យួន

ក្នុងដំណើរទៅកំសាន្ត លើទឹកដីខេត្តកំពង់ឆ្នាំង តំបន់ភ្នំនាងកង្រី កាលពីពេលថ្មីនេះ យុវតី ធី សុវណ្ណថា អ្នកគាំទ្រ​គោលនយោបាយ របស់គណបក្សសង្រ្គោះជាតិ បានអះអាងថា សមត្ថកិច្ចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អសមត្ថភាព ហើយក៏មិនបានដេញជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់របស់​ប្រទេសកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ។


កញ្ញា ធី សុវណ្ណថា ថតពីមនុស្សសហគមន៍ជនជាតិវៀតណាម នៅទន្លេសាប។ (រូបថត ហ្វេសប៊ុក)

អន្តោប្រវេសន៍ - យុវតីដែលមានភាពល្បីល្បាញលើបណ្ដាញសង្គមហ្វេសប៊ុក នាងធី សុវណ្ណថា បានពន្យល់ថា រដ្ឋាភិបាល​ប្រទេសថៃ​ ដើម្បីការពារផលប្រយោជន៍ របស់ពលរដ្ឋនិងប្រទេសគេ ប្រទេសថៃគ្មានភាពស្ទាក់ស្ទើរ​ក្នុង​ការបណ្តេញពលករកម្ពុជា [...]

សង្គ្រាម​ហ្វេសប៊ុក៖ ធី សុវណ្ណថា និង​ក្រុម i.l.c.h.n មាន​ជម្លោះ​ផ្ទៃ​ក្នុង?

សង្គ្រាម​ហ្វេសប៊ុក៖ ធី សុវណ្ណថា និង​ក្រុម i.l.c.h.n មាន​ជម្លោះ​ផ្ទៃ​ក្នុង?

បណ្តាមតិរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានសង្ស័យថា កញ្ញាធី សុវណ្ណថា បានចាកចេញទៅ​បង្កើតទំព័រ​ផ្ទាល់​ខ្លួន ដោយសារមានជម្លោះផ្ទៃក្នុងនៅក្នុងក្រុមការងារ នៃទំព័រដ៏ធំមានឈ្មោះថា I Love Cambodia hot news។ តែមតិខ្សិបខ្សៀវនេះ ត្រូវបានម្ចាស់គ្រប់គ្រងទំព័រនេះបដិសេធចោល ដោយអះអាងថា ធី សុវណ្ណថា បានចេញពីក្រុម​នេះដោយខ្លួននាង និងដោយសារតែនាងចង់មានភាពឯករាជ្យ។


រូបភាពផ្ដិតពីទំព័រហ្វេសប៊ុក I Love Cambodia hot news។

សង្គ្រាមហ្វេសប៊ុក - ការរំជើបរំជួលនៅក្នុងចំណោមអ្នកតាមដានទំព័រធំៗ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះ​ឡើងជាបន្តបន្តាប់។ ព្រឹត្តិការណ៍ដែលអ្នកតាមដាន បាននាំគ្នាឆ្ងល់ហើយចោទជាសំនួរឡើងគ្រប់គ្នានោះ គឺកញ្ញា​ ធី សុវណ្ណថា ដែលគេតែងតែឃើញនាង [...]

ធី សុវណ្ណថា៖ បេសកកម្ម​ដើម្បី​ការ​ផ្លាស់​ប្ដូរ ទាំង​នៅ​វ័យ​ក្មេង

ធី សុវណ្ណថា៖ បេសកកម្ម​ដើម្បី​ការ​ផ្លាស់​ប្ដូរ ទាំង​នៅ​វ័យ​ក្មេង

ល្បីទាំងវ័យក្មេង - មានយុវជនដែលលេងហ្វេសប៊ុកតិចណាស់ ដែលមិនសូវស្គាល់កញ្ញា ធី សុវណ្ណថា យុវតីវ័យក្មេង ដែលមើលទៅហាក់ដូចជាដើរតួនាទីច្រើនដូចជា អ្នករាយការណ៍ព័ត៌មានទាន់ហេតុការណ៍ ពីទិដ្ឋភាពសង្គមខែ្មរ រាយ​ការណ៍ពីសកម្មភាពគណបក្សសង្គ្រោះជាតិ ឬពេលខ្លះដើរតួជាអ្នករកមូលនិធិក្រៅប្រទេស សំរាប់ជួយ​ដល់​ប្រជា​ពលរដ្ឋក្រីក្រ តាមប្រពន្ធ័ផ្សព្វផ្សាយហ្វេសប៊ុកផ្ទាល់ខ្លួន។ ហើយពេលខ្លះ គេក៏បានសង្កេតឃើញថា ការនិយាយស្តី​រិះគន់ចំៗ និងធ្វើការវាយប្រហារដោយត្រង់ៗ ទៅរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដោយគ្មាន​ការ​ញញើត ឬភ័យខ្លាចសូម្បីបន្តិចណាឡើយ។

ក្នុងបទសម្ភាសន៍មួយ ជាមួយទស្សនាវដ្តី មនោរម្យព័រអាំងហ្វូ យុវតីស្រដីមុតរូបនេះ បានពន្យល់ថា «ស្របពេលគ្រប់​អាយុ​បោះឆ្នោត ១៨ឆ្នាំ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ កន្លងទៅនេះ គឺដល់ពេល​ដែលសន្លឹកឆ្នោតរបស់ខ្ញុំ មានតំលៃ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...